Cambodia

ស្នងការនគរបាលខេត្តមណ្ឌលគិរី កំពុងស្វែងរកម្ចាស់រថយន្ត Lexus ៥៧០ ពាក់ស្លាកលេខភ្នំពេញ 2AQ-1213 ដែលពលរដ្ឋបង្ហោះលើ Facebook ដកកាំភ្លើងគំរាមបាញ់សម្លាប់តាមដងផ្លូវ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

ស្នងការនគរបាលខេត្តមណ្ឌលគិរី កំពុងស្វែងរកម្ចាស់រថយន្ត Lexus ៥៧០ ពាក់ស្លាកលេខភ្នំពេញ 2AQ-1213 ដែលពលរដ្ឋបង្ហោះលើ Facebook ដកកាំភ្លើងគំរាមបាញ់សម្លាប់តាមដងផ្លូវ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

(មណ្ឌលគិរី)៖ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តមណ្ឌលគិរី ឱ្យដឹងនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ សមត្ថកិច្ចជំនាញរបស់លោកកំពុងតែតាមស្រាវជ្រាវស្វែងរកម្ចាស់រថយន្ត Lexus ពាក់ស្លាកលេខភ្នំពេញ 2AQ-1213 ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋបង្ហោះលើបណ្តាញ Facebook ថា ម្ចាស់រថយន្តនេះបានដកកាំភ្លើងគំរាមបាញ់សម្លាប់គេនៅតាមដងផ្លូវ ក្នុងក្រុងសែនមនោរម្យ។

ដោយឡែកលោក កាន់ ពេញ អធិការនគរបាលស្រុកសែនមនោរម្យ ក៏បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា នៅពេលនេះសមត្ថកិច្ច កំពុងតែធ្វើការទំនាក់ទំនងទៅម្ចាស់គណនី Facebook ឈ្មោះ (Phalla Piseth) ដែលបានបង្ហោះសារខាងលើនេះ ដើម្បីសួរនាំឱ្យដឹងពីសាច់រឿង ឱ្យច្បាស់លាស់ចំពោះករណីរឿងនេះផងដែរ។

បើយោងតាមម្ចាស់គណនី Facebook ឈ្មោះ Phalla Piseth បានបង្ហោះសារនៅថ្ងៃទី១៦ ខែកញ្ញានេះ យ៉ាងដូច្នេះថា៖ «សូមមន្ត្រីសមត្ថកិច្ចខេត្តមណ្ឌលគិរី តាមស្ទាក់ឃាត់ រថយន្តនេះផង ដែលបានប្រើប្រាស់អាវុធខុសច្បាប់គំរាមបាញ់សម្លាប់ប្រពន្ធខ្ញុំ ដែលកំពុងមានផ្ទៃពោះ សូមមេត្តាមន្ត្រីសាធារណការជួយស្រាវជ្រាវស្លាកលេខនេះផង តើបុគ្គលនេះជាអ្នកណា ដែលដែលមានសិទ្ធិប្រើប្រាស់អាវុធមកគំរាមប្រជាជនស្លូតត្រង់បែបនេះ? ប្រទេសមានច្បាប់មិនមែនមានអំណាច់មានលុយធ្វើអ្វីបានតាមចិត្តនោះទេ សូមជួយសែរ share ដើម្បីរកមុខជនទំនើងនេះមកដោះស្រាយមុខច្បាប់ផង ស្លាក់លេខរថយន្ត (ភ្នំពេញ 2AQ 1213)»។

ជាមួយគ្នានេះដែរ បើយោងតាមរូបភាពដែលម្ចាស់គណនី Facebook ឈ្មោះ Phalla Piseth ក៏បានបង្ហាញរូបភាពបុរសម្នាក់បើករថយន្ត Lexus ពណ៌ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ 2AQ-1213 ដែលបានពាក់ម៉ាស់ជិត និងដកកាំភ្លើងខ្លី ភ្ជង់មករកគាត់ ក្នុងន័យគំរាមសម្លាប់ផងដែរ៕ផ្តល់សិទ្ធិដោយ៖ Freshnews

ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី

Football news:

Ronaldo posted a video of himself running around in a Juve uniform and showed the goal celebration: Go, guys!
Carlo Ancelotti: Maradona is the best I've played against. I beat him like no other, he was unstoppable
Josep Bartomeu: my family and I were insulted, we received threats. This goes beyond all bounds
Professor of medicine Burioni: I Welcome Ronaldo to the ranks of virologists. In a match with optometrists, he will be very useful
Baresi became honorary Vice-President of Milan on the 23rd anniversary of the farewell match
Ronaldo called the PCR tests crap and then deleted the comment. I don't think I care about covid at all
Barcelona's presidential election will be held in 2021 (Marca)