Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សប្តាហ៍ទី៤ នៃខែវិច្ឆិកា ភ្ញៀវទេសចរ កម្សាន្តក្នុងខេត្តព្រះសីហនុ មានចំនួន ១៨១.៥៣៩នាក់

Views: 2

ដោយ:សុផល/ភ្នំពេញ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា បានឱ្យដឹងថាភ្ញៀវទេសចរដែលចូលទៅលេង​កម្សាន្តក្នុង​​ខេត្តព្រះសីហនុ មានចំនួន ១៨១.៥៣៩នាក់ ដែលចំនួននេះកើនឡើង ៩,៧៧ភាគរយ។

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា(រូបថតក្រសួងទេសចរណ៍)

ថ្លែងនៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកានៃសប្តាហ៍ទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក តាំង សុចិត្តគ្រឹស្នា បានបញ្ជាក់ថា ក្នុងនោះភ្ញៀវជាតិ ១៧៦.៤៨៣នាក់កើនឡើង១០,១៤ភាគរយនិងភ្ញៀវបរទេសសរុប៥.០៥៦នាក់ថយចុះ១,៩៤ភាគរយ។ចំណែកភ្ញៀវចូលតាមអាកាសយានដ្ឋានចំនួន ១៤ជើង ស្មើនឹងសប្តាហ៍មុន មានភ្ញៀវសរុប ៧១០នាក់ ថយចុះ ២,៣៤ភាគរយ ក្នុងនោះ ភ្ញៀវជាតិ ៣៦នាក់ថយចុះ ១៤,២៩ភាគរយ និងភ្ញៀវអន្តរជាតិ ៦៧៤នាក់ ថយចុះ ៧,៤១ភាគរយ។

ដោយឡែក ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានា សរុប ១.៩៧៦នាក់ ថយចុះ ០,៥៥ភាគរយ ក្នុងនោះភ្ញៀវជាតិ ៨៧៤នាក់ ថយចុះ ៩,០៥ភាគរយ និងភ្ញៀវបរទេស ១.១០២នាក់ កើនឡើង ៧,៤១ភាគរយ។ រីឯភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុប ១៧៨.៨៥៣នាក់ កើនឡើង ៩,៩៥ភាគរយ ក្នុងនោះភ្ញៀវជាតិ ១៧៥.៥៧៣នាក់ កើនឡើង ១០,២៦ភាគរយនិង ភ្ញៀវបរទេស ៣.២៨០នាក់ ថយចុះ ៤,៧៦ភាគរយ៕សរន

សប្តាហ៍ទី៤ នៃខែវិច្ឆិកា ភ្ញៀវទេសចរ កម្សាន្តក្នុងខេត្តព្រះសីហនុ មានចំនួន ១៨១.៥៣៩នាក់(រូបថតក្រសួងទេសចរណ៍)

Post navigation