Cambodia

ស្រ្តីម្នាក់ជិះម៉ូតូកង់ក្រឡាប់សង្កត់លើស្លាប់មួយរំពេចចំណែកចៅស្រីរបួសស្រាល

ចែករម្លែក

ស្រ្តីម្នាក់ជិះម៉ូតូកង់ក្រឡាប់សង្កត់លើស្លាប់មួយរំពេចចំណែកចៅស្រីរបួសស្រាល

ដោយ:សាវរក្ស/ភ្នំពេញ:ស្ត្រីម្នាក់បានហៅកង់បីជិះឱបចៅស្រីអាយុ២ឆ្នាំ ចេញពីផ្ទះបងប្អូននៅម្ដុំចំការដូងធ្វើដំណើរត្រឡប់មកផ្ទះវិញ។ខណៈកំពុងធ្វើដំណើរអ្នកបើកកង់បីឥណ្ឌាបានវ៉ាក់អើជាមួយម៉ូតូជាន់ហ្វ្រាំងបង្ខំបណ្ដាលឲ្យម៉ូតូកង់បីក្រឡាប់ហើយសង្កត់ស្ត្រីដែលជិះនៅលើកង់បីជាមួយចៅស្លាប់ភ្លាមៗមួយរំពេច ។ចំណែកឯចៅស្រីរងរបួសបន្តិចបន្តួចតិចតួច។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ខែតុលាឆ្នាំ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ២ខណ្ឌមានជ័យ ។

ស្ត្រីរងគ្រោះឈ្មោះហោ ស្រូយ អាយុ ៥៨ ឆ្នាំ  ស្នាក់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ខណ្ឌមានជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគឺស្ត្រីខាងលើហៅកង់បីពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1GM-9912 ជិះជាមួយចៅចេញពីបងផ្ទះបងប្អូនពីម្តុំចំការដូងធ្វើដំណើរត្រឡប់ទៅផ្ទះរបស់គាត់វិញនៅភូមិត្នោតជ្រុំ នៅពេលធ្វើដំណើរតាមផ្លូវបេតុងខណៈមកដល់ចំណុចកើតហេតុអ្នកបើកបរកង់បីឥណ្ឌាបានវ៉ាក់អើយជាមួយនឹងម៉ូតូម៉ាក ធូដេ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ តាកែវ 1M-3072 ជិះដោយយុវជនម្នាក់បើកបរលឿន ក៏បានជាន់ប្រាំងទាំងបង្ខំបណ្ដាលឱ្យក្រឡាប់កង់បីសង្កត់លើស្ត្រីដែលជិះក្នុងកង់បីជាមួយចៅស្លាប់ភ្លាមៗទាំងដៃអោបចៅស្រីជាប់ ។ចំណែកចៅស្រីរងរបួសស្រាល។

អ្នកបើកបរកង់បីនិងអ្នកបើកម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ដើម្បីធ្វើការសាកសួរ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Anton Ferdinand on the racist scandal with Terry: I was sent a bullet in the mail. Insults in social networks came every hour
Manchester City have offered 19 million euros including bonuses for 17-year-old Argentine midfielder Sarmiento
Rehagel is a bandit from whom I will not accept an apology. The story of the worst injury in the history of the Bundesliga
Barcelona's presidential election will be held on January 24
Koke: to beat Bayern, you need to play a nearly perfect match. I hope their unbeaten streak ends tomorrow
Loew can return Muller, Boateng and Hummels to the German national team if there are a lot of injuries
Nacho about the Real Madrid game: That's not how titles are won. Working to get better