Cambodia

ស្ថានភាព​អាសន្ន​នៅ​មី​យ៉ាន់​ម៉ា​នឹង​ពន្យារ​រហូតដល់​ឆ្នាំ​២០២៣ ខណៈ​លោក​មីន អ៊ុង​ហ្លាំង​ប្រកាស​ខ្លួនឯង​ជា​នាយ​ករដ្ឋមន្ត្រី​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ ឧត្តមសេនីយ៍ ដែល​បាន​កាន់​អំណាច​នៅក្នុង​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា​កាលពី​ខែ​កុម្ភៈ បានប្រកាស​ខ្លួនឯង​ជា​នាយករដ្ឋមន្ត្រី​ហើយ​និយាយ​ថា​ច្បាប់​ស្ថានភាព​អាសន្ន​អាច​បន្លាយពេល​រហូតដល់​ខែ​សីហា​ឆ្នាំ ២០២៣ ។​

​នៅក្នុង​សុន្ទរកថា​រយៈពេល​មួយ​ម៉ោង លោក​មីន អ៊ុង​ហ្លាំង​បាន​សន្យា​រៀបចំ “​ការបោះឆ្នោត​ពហុបក្ស​ដោយ​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌​”​ប៉ុន្តែ​ក៏​ហៅ​គណបក្ស​ជាប់ឆ្នោត​ដែល​លោក​បាន​ទម្លាក់ចោល ថា “​ពួក​ភេរ​វករ​” ផងដែរ​។​

​មនុស្ស​រាប់រយ​នាក់​បាន​ស្លាប់​នៅក្នុង​ការបន្ត​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​។​

​ក្រុមអ្នកតវ៉ា​ជាច្រើន​បាន​ស្ថិតនៅក្នុង​ប្រព័ន្ធ​ថែទាំ​សុខភាព​ដែល​បាន​ដួលរលំ ចំ​ពេល​មាន​ការកើនឡើង​យ៉ាងខ្លាំង​នៃ​ការ​ឆ្លងកូវី​ដ​១៩​។​

​រហូតមកទល់​ពេលនេះ មី​យ៉ាន់​ម៉ា​បាន​រាយការណ៍​ករណី​ឆ្លង​ចំនួន ៣០០.០០០ នាក់ និង អ្នកស្លាប់​ចំនួន ៩.៣០០ នាក់ ប៉ុន្តែ​ចំនួន​ទាំងនោះ​អាច​មិនទាន់​រាប់​អស់​ទេ​ដោយសារ​ការ​ធ្វើតេស្តិ៍​នៅមានកម្រិត​។​

​នៅក្នុង​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍ ឧត្តមសេនីយ៍មីន អ៊ុង​ហ្លាំង​បានចោទប្រកាន់​អ្នកប្រ​ឆាំង​នឹង​រដ្ឋប្រហា​រថា​មាន​ចេតនា​ចម្លង​រាលដាល​កូវី​ដ​១៩​។​

​លោក​បាន​និយាយ​អំពី “​ព័ត៌មាន​ក្លែងក្លាយ​និង​ព័ត៌មាន​មិន​ពិត​តាមរយៈ​បណ្តាញ​សង្គម​” អំពី​គោលនយោបាយ​កូវី​ដរ​បស់​រដ្ឋាភិបាល​គាត់ ដោយ​ហៅ​វា​ថា​ជា “​ឧបករណ៍​ភេរវកម្ម​ជីវសាស្ត្រ​”​។​

​លោក​អ៊ុង​ហ្លាំង​ទទូច​ថា​ប្រទេសមី​យ៉ាន់​ម៉ា​មាន​ស្ថិរភាព ដោយ​បន្ថែម​ថា “​ខ្ញុំ​សន្យា​រៀបចំ​ការបោះឆ្នោត​ពហុបក្ស​ដោយ​មិន​ឱ្យ​បរាជ័យ​នោះឡើយ​”៕

​លោក​មីន អ៊ុង​ហ្លាំង​ក្លាយជា​នាយក​រដ្ឋមន្ត្រី​មី​យ៉ាន់​ម៉ា​

Football news:

Barcelona wants to sign Sterling in the winter. The player is Interested in the transition
Larsson denied the conflict with Vitoria: There are no problems and there have never been any. The strength of Spartacus is in unity
The DFB allowed Kuntz to negotiate with the Turkish national team
Kante is ready to play with Tottenham, Pulisic is training individually
Messi can earn 110 million euros at PSG in 3 years
Cuadrado and Juventus will extend their contract until 2023 in October
Form of fans from Kursk-a guide to the city: instead of surnames and game numbers - historical addresses