Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស្ត្រីអាចពិនិត្យរកមហារីកមាត់ស្បូនបីឆ្នាំម្តង

Views: 4

ដោយៈ health.com.kh
ព័ត៌មាន ដ៏ ល្អ មួយ សំរាប់ ស្ត្រី ដែល មាន អាយុ ៣០ ឆ្នាំ និង ចាស់ ជាង នេះ ដែល បាន ទទួលលទ្ធផល ល្អ បន្ទាប់ ពី ការ ធ្វើតេស្ត រក ជំងឺមហារីក មាត់ស្បូន (cervical cancer tests) ចំនួន ពីរ ដង រួច មក ឥឡូវនេះ មាន សុវត្ថិភាព ហើយ , បាន ន័យ ថា ពួក គេ អាច រង់ចាំ ដល់ ៣ ឆ្នាំ ទៀត ទើប ធ្វើតេស្ត នេះ ម្តងទៀត ( ពី មុន តែ ១ ឆ្នាំ ពួ គ គេ ត្រូវធ្វើ តេស្ត នេះ ឡើង វិញ ) ។ នេះ បើ តាម ការ សិក្សា ថ្មី មួយ ទើបនឹង ចេញផ្សាយ ។


លោក វេជ្ជបណ្ឌិត Charles Capen, នាយក ផ្នែក រោគ ស្ត្រី / ផ្នែក មហារីក វិទ្យា (gynecology/oncology) នៅ ឯ មជ្ឈមណ្ឌល ថែទាំ សុខភាព Scott & White ក្នុង រដ្ឋ Texas បាន និយាយ ថា ៖ ការ រក ឃើញ នេះ ហាក់ដូចជា គ្មាន ការ ជំទាស់ ឬ ការ តវ៉ា អ្វី ឡើយ ។ វា ជា សេចក្តីណែនាំ ថ្មី មួយ ដែល ផ្តល់ ជា ព៍ ត៌ មាន ដល់ ស្ត្រី ដែល មាន អាយុ ៣០ ឆ្នាំ និង ច្រើន ជាង នេះ អោយ ទទួល ការ ធ្វើតេស្ត Pap smear និង តេស្ត រក វីរុស ដែល ធ្វើ អោយ មាន ជំងឺមហារីក មាត់ស្បូន ក្នុង រយៈពេល ៣ ឆ្នាំ ម្តង ប្រសិនបើ លទ្ធផល នៃ តេស្ត ទាំង ពីរ នេះ ល្អ គឺ មាន ន័យ ថា negative result ។

យោង ទៅ តាម វិទ្យាស្ថាន ជាតិ នៃ ជំងឺមហារីក របស់ សហរដ្ឋអាមេរិក (National Cancer Institute) បានអោយ ដឹង ថា ៖ មិន ដូច គ្នា ទៅ នឹង ជំងឺមហារីក ដទៃ ទៀត ទេ , ជំងឺមហារីក មាត់ស្បូន (cervical cancer) គឺជា ជំងឺ មួយ ដែល មានកា រវិ វ ត្តិ ឬ ការ រីក ដុះដាល យឺតៗ (slow-growing), ហើយ ប្រសិនបើ យើង អាច រក វា ទាន់ ពេលវេលា នោះ ការ ព្យាបាល អោយ ជា ពិតជា អាច ធ្វើ ទៅ បាន ។

លោក វេជ្ជបណ្ឌិត Therese Bevers, នាយក មជ្ឈមណ្ឌល ការពារ ប្រឆាំង នឹង ជំងឺមហារីក (Cancer Prevention Center) នៃ សាកលវិទ្យាល័យ បាន យល់ ស្រប ជាមួយនឹង ការ រក ឃើញ នេះ ដោយ លោក បាន និយាយ ថា ៖ “ ការ សិក្សា ថ្មី នេះ បាន បញ្ជាក់ យ៉ាង ច្បាស់ ទៅ លើ ការ ណែនាំ ចុង ក្រោយ គេ (latest guidelines ) ។ វា ពិតជា អស្ចារ្យ ណាស់ ដែល វា អាច ផ្តល់ ជា ទំនុកចិត្ត ចំពោះ គ្រូពេទ្យ ក៏ ដូច ជា ស្ត្រី នៅ គ្រប់ ទីកន្លែង ទាំងអស់ អោយ មាន ភាព កក់ក្តៅ ចំពោះ ស្ថានភាព ជំងឺ របស់ ពួក គេ ” ។

លោក វេជ្ជបណ្ឌិត Bevers បាន បន្ថែម ៖ យើង សង្ឃឹម យ៉ាង មុតមាំ ថា វា នឹង អាច ជំរុញ អោយ វេជ្ជបណ្ឌិត ជា ច្រើន អនុវត្តន៍ ទៅ តាម សេចក្តីណែនាំ ខាងលើ នេះ (guidelines) ពីព្រោះ តាម រយៈ អង្កេត មើល ថ្មីៗ នេះ បាន បង្ហាញ ថា វេជ្ជបណ្ឌិត ជា ច្រើន ទទូច អោយ អ្នកជំងឺ ធ្វើតេស្ត ប៉ាប (Pap test) ជា ច្រើន ដង , គឺ ច្រើន ជាង ការ ដែល គេ បាន ណែនាំ ( ឧទាហរណ៍ ដូច ជា មួយ ដង ក្នុង មួយ ឆ្នាំ ) ។

ការ សិក្សា នេះ នឹង ត្រូវ បាន គេ បង្ហាញ នៅ ក្នុង កិច្ចប្រជុំ ប្រចាំឆ្នាំ នៃ សមាគម គ្លីនិក មហារីក វិទ្យា អា មេ រិ ក ( American Society of Clinical Oncology) ដែល នឹង ប្រព្រឹត្ត នៅ ខែ មិថុនា ក្នុង រដ្ឋ ឈី កា ហ្កោ ។

ការ ប្រឈម មុខ នៃ ជំងឺមហារីក មាត់ស្បូន (cervical cancer) គឺ គេ អាច វាយតំលៃ តាម រយៈ ការ ធ្វើតេស្ត ពីរ ផ្សេង គ្នា ៖
– តេស្ត Pap smear, ដែល អ្នក ស្រាវជ្រាវ រក ភាព មិនធម្មតា នៅ ក្នុង កោសិកា មាត់ស្បូន (abnormalities in cervical cells)
– តេស្ត ថ្មី មួយទៀត ដែល ស្គាល់ នូវ DNA របស់ វីរុស ដែល ជា មូលហេតុ ចម្បង នៃ ជំងឺមហារីក មាត់ស្បូន : human papillomavirus ឬ HPV ។ ការ ពិនិត្យ នេះ គឺ ចាត់ ទុកដូចជា ការ ធ្វើតេស្ត HPV ដែរ ។

ការ សិក្សា នេះ បាន ទទួល ការ ចូលរួម ពី ស្ត្រី ចំនួន ៣៣០.០០០ នាក់ មក ពី ភាគ ខាងជើង នៃ រដ្ឋ California ដែល ជា អ្នក បាន ទទួល ការ ធ្វើតេស្ត ទាំង ពីរ ប្រភេទ ក្នុង អំឡុង ឆ្នាំ ២០០៣ និង ២០០៥ ហើយ ក៏ បន្ត ការ ធ្វើតេស្ត នេះ ម្តងទៀត ក្នុង រយៈពេល ៥ បន្ទាប់ មក ទៀត ។

គេ វាយតំលៃ ឃើញ ថា ការ ប្រមុខ ទៅ នឹង កា រវិ វ ត្តិ នៃ ជំងឺមហារីក មាត់ស្បូន (risk for developing cervical cancer) ក្នុង រយៈពេល ៥ ឆ្នាំ នេះ ៖
– គឺ មាន តែ ៧,៥ នាក់ ប៉ុណ្ណោះ ក្នុង ចំនោម ស្ត្រី ចំនួន ១០០.០០០ នាក់ ចំពោះ អ្នក ដែល មាន តេស្ត Pap smears ធម្មតា
– ហើយ ទាប ខ្លាំង គឺ ៣,៨ នាក់ ក្នុង ចំនោម ស្ត្រី ១០០.០០០ នាក់ ចំពោះ អ្នក ដែល គ្មាន មេរោគ HPV (negative on the HPV test) ។

នៅ ពេល ដែល គេ ធ្វើតេស្ត ទាំង ពីរ ព្រម គ្នា ហើយ ទទួល បាន លទ្ធផល ល្អ នោះ ( គឺ negative results), ការ ប្រឈម មុខ នៃ ជំងឺមហារីក មាត់ស្បូន មាន តែ ៣,២ ក្នុង ចំនោម ស្ត្រី ចំនួន ១០០.០០០ នាក់ , ដែល មាន ន័យ ថា ការ ធ្វើតេស្ត HPV តែឯង គឺ វា ស្ទើរតែ ល្អ និង គ្រប់គ្រាន់ ដូច ការ ធ្វើតេស្ត ទាំង ពីរ ព្រម គ្នា ទៅ ហើយ ៕

Post navigation