Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស្វា​ក្តាម​មាន​រស់នៅ​ស្ទើរ​ពាសពេញ​ប្រទេស​កម្ពុជា​

Views: 2

ដោយ​៖​ ដេប៉ូ​/​ភ្នំពេញ​៖​ ស្វា​ក្តាម (Macaca fascicularis ) ដែលមាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Common Long-tailed Macaque ដោយ​បច្ចុប្បន្ន​ស្វា​ប្រភេទ​នេះ​គេ​ឃើញ​មាន​រស់នៅ​ស្ទើរ​ពាសពេញ​ប្រទេស​កម្ពុជា​។​

បើតាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​របស់​ក្រសួងបរិស្ថាន​បានឱ្យដឹងថា​៖ ស្វា​ក្តាម​អាច​ផ្លាស់ប្តូរ​ពណ៌​ពីរ​ដំណាក់កាល​សំខាន់ៗ​គឺ​ពណ៌​ប្រផេះ​លាយ​ត្នោត និង​ពណ៌​ក្រហម​ភ្លឺ​។ ចំពោះ​ការ ផ្លាស់ប្តូរ​ព័ណ៌​នេះ​មានការ​ប្រែប្រួល​ទៅតាម​អាយុ ភេទ និង​ទីតាំង​រស់នៅ​របស់​វា​។

​ស្វា​ក្តាម​មាន​កន្ទុយ​វែង​ជាងគេ ក្នុងចំណោម​ប្រភេទ​ស្វា​នានា​នៅ​ទ្វីបអាស៊ី​។ ស្វា​ក្តាម​រស់នៅក្នុង​តំបន់​ព្រៃ​ស្ទើ​គ្រប់​ប្រភេទ​ក្នុងនោះ​រួមមាន​៖ ព្រៃស្រោង ព្រៃ​ពាក់កណ្តាល​ស្រោង ព្រៃ​ឬ​ស្សី តំបន់​វាលភក់ ព្រៃ​លិច​ទឹក ព្រៃកោងកាង ឆ្នេ​ខ្សាច់ និង​តាម​ឆ្នេរ​កោះ ជាដើម​។​

​សម្រាប់ ចំណី​របស់​វា​រួមមាន ក្តាម បង្កង ខ្យង ខ្ចៅ គ្រុំ លៀស ងាវ សត្វល្អិត ផ្លែឈើ និង​ត្រួយ​ឈើ​ជាដើម​។ ប្រភេទ​នេះ​មាន​ស្ទើ​តែ​ទូទាំង​តំបន់​នៃ​ប្រទេស​កម្ពុជា​៕​

Post navigation