Views: 1
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ស្វាមីរបស់អ្នកគ្រូម្នាក់ដែលគេបាញ់សម្លាប់ក្នុងការបាញ់ប្រហារនៅសាលាមួយកាលពីថ្ងៃអង្គារ បានស្លាប់ដោយគាំងបេះដូង។
លោកស្រី អៀម៉ា ហ្គាសៀ (Irma Garcia)អាយុ ៤៦ ឆ្នាំគឺជាគ្រូបង្រៀនម្នាក់ក្នុងចំណោមគ្រូបង្រៀនពីរនាក់ដែលត្រូវបានខ្មាន់កាំភ្លើងសម្លាប់កាលពីថ្ងៃអង្គារនៅទីក្រុងយូវ៉ាល់ដេ រដ្ឋតិចសាស់។
កាលពីថ្ងៃព្រហស្បតិ៍ទី២៦ឧសភា ស្វាមីឈឺចិត្តរបស់គាត់ឈ្មោះ ចូ (Joe) បានស្លាប់ដោយគាំងបេះដូង ហើយទំព័រ GoFundMe ដែលបង្កើតឡើងដោយគ្រួសារ បាននិយាយថាគាត់បានស្លាប់ដោយសារខូចចិត្ត។
បងប្អូនជីដូនមួយរបស់លោកស្រីអៀម៉ា គឺ លោកស្រី ដេប្រា អូស្ទីន (Debra Austin)បាននិយាយថា “ខ្ញុំពិតជាជឿថាចូបានស្លាប់ដោយសារខូចចិត្ត ហើយការបាត់បង់ជីវិតម្ចាស់ស្នេហ៍ជាង ៣០ឆ្នាំរបស់គាត់គឺមិនអាចទ្រាំទ្របានទេ”។
ក្មួយប្រុសរបស់ប្ដីប្រពន្ធនេះបានបង្ហោះសារលើ Twitter ថាគាត់បានស្លាប់ដោយសារតែកើតទុក្ខខ្លាំងពេក។
រូបគេនិយាយថា “សូមអធិស្ឋានសម្រាប់គ្រួសាររបស់យើង។ សូមព្រះអាណិតអាសូរដល់យើងផង”។
អ្នកទាំងពីរបានរៀបការអស់រយៈពេល២៤ឆ្នាំ ហើយមានកូនបួននាក់ ។ គេមិនដឹងថាកូនទាំងនោះមានអាយុប៉ុន្មាននោះទេ៕


លោកចូ និង លោកស្រីហ្គាសៀ ឥឡូវបានស្លាប់ទាំងពីរនាក់ហើយ ក្រោយហេតុការណ៍បាញ់ប្រហារនៅសាលាបឋមតិចសាស់