Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តារា​បង្ហាញ​ម៉ូត​វ័យចាស់​បំផុត​លើ​ពិភពលោក អាយុ ៩១ ឆ្នាំ ថត​ស្រាត​សម្រាប់​ទស្សនា​វ​ដ្តី New You

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កំពូល​តារា​បង្ហាញ​ម៉ូត ដែល​នៅតែ​បំពេញការងារ ចាស់​ជាងគេ​លើ​ពិភពលោក ឈ្មោះ ខា​មិន ឌែ​ល អូ​រី​ហ្វាយ (Carmen Dell’Orefice) អាយុ ៩១ ឆ្នាំ​កំពុង​ស​បញ្ជាក់ថា​អាយុ​គ្រាន់តែ​ជា​តួរ​លេខ ខណៈ​លោកស្រី​ថត​ស្រាត​ស្ទើរ​ទាំងស្រុង​សម្រាប់​ទស្សនា​វ​ដ្តី New You ដែល​នឹង​ចេញផ្សាយ​នាពេលខាងមុខ​។​

​តារា​បង្ហាញ​ម៉ូត​រូបនេះ​បាន​បង្ហាញខ្លួន​ជា​លើកដំបូង​នៅលើ​គម្រប​ទស្សនា​វ​ដ្តី Vogue​នៅ​អាយុ​ត្រឹមតែ ១៦ ឆ្នាំ​ប៉ុណ្ណោះ ហើយ​ឥឡូវ​ជាង ៧ ទសវត្សរ៍​ក្រោយមក លោកស្រី​នៅតែ​ហ៊ាន​ទទួល​ការ​ថត​ស្រាត មិន​ចាវ​នារី​ក្មេងៗ​នោះឡើយ​។​

​លោកស្រី​ខា​មិនបាន​ស្រាត​ននលគក​ដោយ​គ្រប​ភួយ​បាំង​តំបន់​ឯកជន​របស់​ខ្លួន ខណៈ​បង្ហាញ​រាង​គួរឱ្យភ្ញាក់ផ្អើល​នៅក្នុង​ការថតរូប​ថ្មី​សម្រាប់​លេខ​ចេញផ្សាយ​ខែតុលា​របស់​ទស្សនា​វ​ដ្តី New You​។​

​លោកស្រី​ក៏​គ្រោង​នឹង​បង្ហាញខ្លួន​នៅលើ​គម្រប​ទស្សនាដ្តី​ជាមួយតារា​បង្ហាញម៉ូត​អាយុ ៦៩ ឆ្នាំ​ឈ្មោះ បេ​វើលី ច​ន​សុន (Beverly Johnson) ដែល​ពីមុន​ធ្លាប់​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ជា​តារា​បង្ហាញ​ម៉ូត​ជនជាតិ​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ដំបូង​គេ ដែល​បង្ហាញ​ខ្លួន​នៅលើ​គម្រប​ទស្សនា​វ​ដ្តី Vogue ក្នុង​ឆ្នាំ ១៩៧៤ ផងដែរ​។​

​ថត​ដោយ​អ្នក​ថតរូប​ដ៏​ល្បីល្បាញ លោក ហ្វា​ឌី​ល បារី​សា (Fadil Barisha) រូបភាព​មួយ​ក្នុងចំណោម​រូបភាព​ទាំងនោះ បានបង្ហាញ​តារា​ទាំង​ពីរ​ឈរ​ថត​ជុំ​គ្នា​អមដោយ​រុក្ខជាតិ​បៃតង ដោយ​លោកស្រី​ខា​មិន​ស្លៀកពាក់​ឈុត​ស​ខ្មៅ និង លោក​ស្រីបេ​វើលី​ស្លៀកពាក់​រ៉ូប​ពណ៌​ស​ទាំងស្រុង​។​

​រូបថត​មួយទៀត​បាន​បង្ហាញ​លោកស្រី​ខា​មិន​ដេក​នៅលើ​គ្រែ​ននលគក បាំង​តែ​ភួយ​បន្តិចបន្តួច​ប៉ុណ្ណោះ​។​

​ចំពោះ​របៀប​ដែល​លោកស្រី​នៅតែ​អាច​រក្សា​ភាព​យុវវ័យ​បាន​បែបនេះ ស្ត្រី​វ័យ ៩១ ឆ្នាំ​រូប​នេះ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោកស្រី​បាន​ធ្វើ​ឱ្យ​ប្រាកដថា​នឹង​ផ្តល់ឱ្យ​ខ្លួនឯង​នូវ “​សេចក្តីស្រឡាញ់​” និង “​ការយកចិត្តទុកដាក់​” ដូចដែល​លោក​ស្រី​ផ្តល់​ឱ្យ​កូនស្រី​ដែរ​។​

​លោកស្រី​បកស្រាយ​ថា “​បុរស​និង​ស្ត្រី​គួរតែ​យកចិត្តទុកដាក់​ចំពោះ​ខ្លួនឯង​និង​ស្រឡាញ់​ខ្លួនឯង​។ អាថ៌កំបាំង​មួយ​ក្នុង​ការថែរក្សា​សម្រស់​គឺ​ធ្វើ​អ្វី​ដែល​អ្នក​ធ្វើ​ដើម្បី​ទារក​”​។​

“[​អ្នក​] ចិញ្ចឹម​និង​ផ្តល់​ឱ្យ​ទារ​កនូវ​ក្ដី​ស្រឡាញ់​។ នោះ​ជា​អ្វី​ដែល​យើង​គួរ​ធ្វើ​ជាមួយ​ខ្លួន​យើង ៖ ចិញ្ចឹម​ខ្លួន​យើង ស្រឡាញ់​ខ្លួន​យើង និង​ផ្តល់​ថាមពល​បែបនេះ​ដល់​ខ្លួន​យើង​”​។​

​លោកស្រី​ខា​មិន​កើត​នៅ​ទីក្រុង​ញូវយ៉ក​នៅ​ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ១៩៣១​។ លោកស្រី​បាន​ក្លាយ​ជា​តារា​បង្ហាញ​ម៉ូត​នៅ​អាយុ ១៣ ឆ្នាំ បន្ទាប់​ពី​លោកស្រី​ត្រូវ​បាន​ភរិយា​របស់​អ្នក​ថតរូប ឈ្មោះ ហឺ​មែន លែ​ន​ស្កូ​ហ្វ (Herman Landschoff) ចូល​មក​និយាយស្តី​ជាមួយ ខណៈ​កំពុង​ជិះឡាន​ក្រុង​សាធារណៈ​។​

​នៅពេល​លោកស្រី​មាន​អាយុ ១៥ ឆ្នាំ លោកស្រី​បាន​ចុះ​កុងត្រា​ជាមួយ​ទស្សនា​វ​ដ្តី Vogue ដោយ​ស៊ីថ្លៃ ៧,៥០ ដុល្លារ​ក្នុង​មួយ​ម៉ោង​៕ 

​លោកស្រី ខា​មិន ឌែ​ល អូ​រី​ហ្វាយ និង លោកស្រី បេ​វើលី ច​ន​សុន ថតរូប​ជាមួយគ្នា​ដាក់​ទស្សនា​វ​ដ្តី New You

Post navigation