ចែករម្លែក

ភ្នំពេញ​៖ តារា​សម្តែង និង​តួកំប្លែង​ភេទ​ទី​៣ លោក​មី​ស្ទើ​ឃ្វី​ន បានទទួល​មរណភាព​ហើយ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០ បើទោះបីជា​ខំព្យាយាម​ព្យាបាល​ជំងឺ​ប្រចាំកាយអស់​រាប់​ឆ្នាំ​ក៏ដោយ​។​

​លោក អ៊ឹម ជីវ៉ា អ្នកដឹកនាំ​ក្រុម​សិល្បករ និង​តួកំប្លែង​ភេទ​ទី​៣ នៅ​កម្ពុជា បានធ្វើ​សេចក្តី​ជូនដំណឹង​ឱ្យដឹងថា អាណិត​ណាស់ តារា​សម្តែង លោក​មី​ស្ទើ​ឃ្វី​ន ទទួល មរណភាព​ហើយ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០ នៅឯ​មន្ទីរ​ពេទ្យរុស្ស៊ី​។ អ្វីដែល​កាន់តែ​អាណិតអាសូរនោះ ម្តាយ​របស់​តារា​នេះ គ្មាន​លុយ​ច្រើន​សម្រាប់​ធ្វើបុណ្យ​ដូច​គេ​បាន​ត្រឹម​អង្គុយ​យំសោកសៅ មុខ​សព​កូនប្រុស​។

លោក អ៊ឹម ជីវ៉ា បាន​និយាយថា​៖ “​អាណិត​ណាស់ មានតែ​ពីរ​នាក់ម្តាយកូន ​ហើយ​ម្តាយ​ក៏​ក្រ គ្មាន​លុយសម្រាប់ធ្វើ​បុណ្យ​ទេ​។ ពេលនេះ សព​កំពុងត​ម្ត​ល់​នៅ​វត្ត​អង្គ​តា​មិញ បងប្អូន​អើយ ជួយ​គាត់​ផង អាណិត​ណាស់ មានតែ​ពីរ​នាក់​ម្តាយកូន គ្មាន​លុយ​ធ្វើបុណ្យ​ទេ​​”​។​

​សូមបញ្ជាក់ថា តារា​សម្តែង​ភេទ​ទី​៣​រូបនេះ មាន​ជំងឺមហារីក​កូនកណ្តុរ និង​ជំងឺ​សួត របេង បាន​ធ្លាក់ខ្លួន​ឈឺរយៈពេល​ជិត ៣ ឆ្នាំ​ហើយ ដោយ​សព្វថ្ងៃ រស់​ពឹង​លើ​ជំនួយ​សប្បុរសជនទាំងស្រុង ដោយ​ក្រុមគ្រួសារ ដើ​ខ្ចីលុយ​គេ ក៏​គ្មាន​អ្នក​ឲ្យ​ដែរ​បញ្ហា​ដោយសារ​គ្រួសារ​ក្រីក្រខ្លាំងពេក ណាមួយ​មានតែ ២​នាក់​ម៉ែកូន ក្នុង​បន្ទប់​ជួល ក្នុង​រាជធានី​ភ្នំពេញ​៕ ដោយ បូ​រិ​ន​/hA