Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ថៃ​ចែក​ស្រោមអនាម័យ​៩៥​លាន​ស្រោម​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​កាមរោគ និង​ការ​មាន​ផ្ទៃពោះ​ក្នុងចំណោម​ស្ត្រី​វ័យ​ជំទង់​

Views: 12

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​ថៃ​មាន​ផែនការ​ចែក​ស្រោមអនាម័យ​៩៥​លាន​ស្រោម​ដោយ​ឥតគិតថ្លៃ​ដើម្បី​ទប់ស្កាត់​កាមរោគ​និង​ការ​មាន​គត៌​ក្នុងចំណោ​មស្ត្រី​វ័យក្មេង​នៅពេល​ប្រជាជាតិ​​អាស៊ីអាគ្នេយ៍​មួយ​នេះ​ស្វះស្វែង​ជំរុញការ​រួមភេទ​ដោយ​សុវត្ថិភាព​មុនទិ​វា​នៃ​ក្តីស្រឡាញ់​។​

​ចាប់ពី​ថ្ងៃ​១​កុម្ភៈ​នេះ​ទៅ អ្នក​កាន់​ប័ណ្ណ​សុខាភិបាល​សកល​មាន​សិទ្ធិ​ទទួលបាន​ស្រោមអនាម័យ​ដប់​ក្នុង​មួយ​សប្តាហ៍​សំរាប់​រយៈពេល​មួយ​ឆ្នាំ នេះ​បើ​តាម​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​និយាយ​នៅក្នុង​​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អង្គារ​។​

​អ្នកនាំពាក្យ​លោកស្រី រ៉ា​ឆា​ដា ឌី​រ៉េដ​ឌី​រ៉េ​ក​( Rachada Dhnadirek)​បានបញ្ជាក់​ថា ស្រោម​នេះ​មាន​បួន​ទំហំ​និង​អាច​រកបាន​ពី​បណ្តា​ឳ​សថ​ស្ថាន​និង​មន្ទីរពេទ្យ​នៅ​ទូទាំង​ប្រទេស​និង​ថា​«​យុទ្ធនាការ​​ចែក​ស្រោម​នេះ​នឹង​ជួយ​បង្ការ​ជំងឺ​ រួមទាំង​ជំរុញ​សុខភាព​សាធារណៈ​»​។​

​លោកស្រី​បាន​បន្ថែមថា ក្នុងចំណោម​ជំងឺ​ដែល​រដ្ឋាភិបាល​ចង់​ទប់ស្កាត់​រួម​មាន​ស្វាយ ប្រមេះ មហារីក​ស្បូន រោគ​ផ្សិត​និង​អេដស៍​។​

​យោង​តាម​ទិន្នន័យ​ផ្លូវការ ថៃ​មាន​កំណើន​នៃ​ការ​កើត​កាមរោគ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​រោគ​ស្វាយ​ប្រមេះ​តំណាង​អោយ​ជាង​ពាក់កណ្តាល​នៃ​កាមរោគ​នៅក្នុង​ប្រទេស​នេះ​កាលពី​ឆ្នាំ​២០២១​។​​ក្រុម​អ្នក​កើត​ជំងឺ​នេះ​ភាគច្រើន​មាន​ពី​១៥​ទៅ​២៤​ឆ្នាំ​។​

​ទិន្នន័យក៏​បានបង្ហាញ​ទៀតថា នៅ​ឆ្នាំ​២០២១ ការ​ផ្តល់​កំណើត​២៤,៤​នាក់​ក្នុងចំណោម​ការ​ផ្តល់​កំណើត​ក្មេង​១.០០០​នាក់នៅថៃ​ជា​ក្មេងស្រី​វ័យ​ជំទង់​​អាយុ​១៥​ទៅ​១៩​ឆ្នាំ​។​

​សូមបញ្ជាក់​ថា ក្នុងចំណោម​ប្រជាជន​ថៃ​ជិត​៧០​លាន​នាក់ ប្រមាណ​៥០​លាន​នាក់​បាន​ចុះឈ្មោះ​ចូល​ក្នុង​កម្មវិធី​សុខាភិបាល​សកល​របស់​រដ្ឋាភិបាល​។​ប័ណ្ណ​នេះ​ប្រើ​សំរាប់​ការព្យាបាល​ជំងឺ​និង​ពិនិត្យ​សុខភាព​​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​និង​ឯកជន​៕

Post navigation