Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋដែលរស់នៅជាមួយនឹងជំងឺអេដស៍ចំនួន ៦៤គ្រួសារ នៅស្រុកទឹកផុស

Views: 3

ដោយ:ទេពកង្រី/កំពង់ឆ្នាំង: ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង និងលោកស្រី លោកស្រី កែ ច័ន្ទមុនី អនុប្រធានកិត្តិយសសាខា លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋដែលរស់នៅជាមួយនឹងជំងឺអេដស៍ចំនួន ៦៤គ្រួសារ នៅស្រុកទឹកផុស។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការ បានផ្ដល់ព្រះរាជអំណោយសម្ដេចព្រះមហាក្សត្រី និងអំណោយរបស់កាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំង ៦៤គ្រួសារ ដោយមួយគ្រួសារទទួលបាន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ឃីត(មានមុង ភួយ សារុង ក្រមា) សាប៊ូដុសខ្លួន ជែល ចង្កៀងប្រើថាមពលពន្លឺព្រះអាទិត្យ(បន្ទះសូឡា និងអំពូលភ្លើង) និងថវិកាមួយចំនួន។ បន្ថែមពីនេះ លោកស្រីក៏បានផ្ដល់ថ្នាំពេទ្យ និងគ្រឿងបរិក្ខារពេទ្យមួយចំនួនជូនដល់ក្រុមគ្រូពេទ្យផងដែរ ៕សរន-PC

Post navigation