ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ១៦ លានរៀល ត្រូវបាន ប្រគល់ជូន គ្រួសារសមាជិក អតីតយុទ្ធជន ចំនួន ៤ គ្រួសារ ស្ថិតនៅក្នុងស្រុកទឹកផុស និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
នៅព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២១ លោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡា ជាតិខេត្ត និងលោក ឃូ សុផាន់ មេបញ្ជាការរង តំបន់ប្រតិបត្តិការ សឹករងខេត្ត តំណាងលោក ធន ធឿន ប្រធានសមាគម អតីត យុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង រួមជាមួយលោក ឡាយ សុភ័ត នាយរងការិយាល័យបុគ្គលិក តំណាងលោក ខូវ លី អនុប្រធានសមាគមអតីត យុទ្ធជនខេត្ត និងក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ កងកម្លាំងប្រដាប់ អាវុធទាំងបីបានចុះ ប្រគល់ថវិកាបេឡា មរណៈសង្គ្រោះ ចំនួន ១៦.០០០.០០០ រៀល ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងលិខិតចូលរួមមរណទុក្ខ ជូនដល់លោកស្រី សយ ថា ត្រូវជាកូនរបស់សព ឈ្មោះ សយ ស៊ុន អតីតគ្រួសារយោធិន (គ្រួសារពលី) ID (SA90001597) ទទួលមរណភាព នៅភូមិស្រែរបង ឃុំជៀប ស្រុកទឹកផុស លោកស្រី ជុំ លាប ត្រូវជាប្រពន្ធរបស់សព ឈ្មោះ ផៃ ភឺន អតីតយោធិន (និវត្តជន) ID (RA11002289) ទទួលមរណភាព នៅភូមិពារាំង ឃុំចោងម៉ោង ស្រុកទឹកផុស លោកស្រី សេក សាម៉ាណ ត្រូវជាប្រពន្ធរបស់សព ឈ្មោះ ម៉ៅ យឿន អតីតយោធិន (ជនពិការ ) ID (HA86000910) ទទួលមរណភាព នៅភូមិត្រពាំងជុំ ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ លោកស្រី ប៊ុត សំអុល ត្រូវជាប្រពន្ធរបស់សព ឈ្មោះ តូច យ៉ាន អតីតយោធិន ( ជនពិការ ) ID (HA88001227) ទទួលមរណភាព នៅភូមិផ្លូវគោ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕/V-PC