Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ដីនិងផ្ទះចំនួន១០០ខ្នង ត្រូវបានប្រគល់ជូនអតីតយុទ្ធជននិងគ្រួសារនៅឃុំក្រាំងល្វា

Views: 6

ដោយៈទេពកង្រី/កំពង់ឆ្នាំង៖នាយឧត្តមសេនីយ៍កិតិ្តសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន កម្ពុជាមានប្រសាសន៍ថា “អាជ្ញាធរខេត្ត ស្រុក មន្ទីរជំនាញ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ត្រូវយកចិត្តទុកដាក់ ចុះសាកសួរសុខទុក្ខ ចំពោះអតីតយុទ្ធជន ដែលបានចូលមករស់នៅលើទឹកដីថ្មីនេះឱ្យបានជាប្រចាំយ៉ាងហោចណាស់មួយខែបានម្ដងដែរ ” ។ ប្រសាសន៍នេះនៅក្នុងពិធីសំណេះសំណាលនិងចាប់លេខរៀង យកដីនិង ផ្ទះ ដែលត្រូវប្រគល់ជូនអតីតយុទ្ធជននិងគ្រួសារនៅក្នុង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យកាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ក្នុងឱកាសនេះលោកទេសរដ្ឋមន្ត្រីបាននាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជូនដល់អតីតយុទ្ធជនដែលបានចូលមករស់នៅលើដីថ្មីនាពេលនេះ ។ដោយការគិតគូរពីសម្ដេចតេជោហ៊ុនសែន ចំពោះបងប្អូនអតីតយុទ្ឋជន កាលពីឆ្នាំទៅសម្ដេចតេជោ បានសាងសង់ផ្ទះជូនអតីតយុទ្ធជន ចំនួន៤០០ ខ្នង។ចំណែកថ្ងៃនេះផ្ទះចំនួន១០០ខ្នងដែលនឹងត្រូវចាប់ឆ្នោតប្រគល់នាពេលនេះក៏ជាអំណោយដល់ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ។

លោកបន្តថាថ្ងៃនេះដើម្បីឱ្យបងប្អូនអតីតយុទ្ធជនបានចូលមករស់នៅលើផ្ទះនិងដីថ្មី បានស្របតាមផ្លូវច្បាប់ ស្នើសុំឱ្យមន្ត្រីសុរិយោដី ត្រូវតែរៀបចំ លិខិតបទដ្ឋានចេញប្លង់កម្មសិទ្ធិជូនពួកគាត់ឱ្យបានត្រឹមត្រូវ ។ជាមួយគ្នានេះ អង្គភាពប្រតិបត្តិការសឹករងកំពង់ឆ្នាំង ត្រូវតែបញ្ជូនយោធារបស់ខ្លួន មកឈរជើងនៅទីនេះ ដើម្បីជួយការពារប្រជាពលរដ្ឋផង និងជួយក្នុងការរស់នៅរបស់បងប្អូន ដែលចូលមកកាន់ទឹកដីថ្មីនេះផង។

ចំពោះបងប្អូនអតីតយុទ្ធជននិងគ្រួសារ ដែលចូលមករស់នៅលើទឹកដីថ្មីនេះសូមរស់នៅស្អាត អនាម័យល្អ ថែទាំសុខភាព សំអាតផ្ទះសំបែង បរិស្ថានជុំវិញផ្ទះ និងត្រូវខិតខំបង្កបង្កើនផល ដាំដំណាំ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ជាដើម ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយស្នើសុំខាងមន្ទីរកសិកម្មគិតគូរលើបញ្ហានេះដើម្បីជួយពួកគាត់ផងដែរ ។

បើតាមលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានរាយការណ៍ថា កាលពីឆ្នាំ២០១១គណៈកម្មការសមាគមអតីតយុទ្ធជន ខេត្តកំពង់ឆ្នាំងបានកសាងនិងប្រគល់ផ្ទះចំនួន១៦០ ខ្នង ជូនអតីតយុទ្ធជននិងគ្រួសារម្ដងរួចមកហើយ។ ថ្ងៃនេះក៏បានរៀបចំប្រគល់ជូន ពួកគាត់ចំនួន១០០ខ្នងផ្ទះបន្ថែមទៀត ដែលបានសាងសង់លើផ្ទៃដី លំនៅដ្ឋាននិងកសិកម្ម ទំហំ១៣៤,៥០ហិកតា ដោយក្នុងមួយគ្រួសារ ទទួលដីទំហំ ៧០គុណនិង១៥០ម៉ែត្រ ។លើទីតាំងថ្មីនេះ បានដាំកូនក្ងោក ១ ៨៥០ដើម និងបានកសាងផ្លូវ ប្រវែង២ ០៣០ម៉ែត្រ ផ្លូវពីរង្វង់មូលភ្ជាប់មកដីសប្បទានសង្គមកិច្ចប្រវែង២០៦០ម៉ែត្រ ។

សម្រាប់ជំហាន២ នឹងសាងសង់ផ្ទះថ្មប្រក់ស័ង្កសីចំនួន៤០០ ខ្នង ដែលមានទំហំ ៦គុណនឹង១២ម៉ែត្រ លើដីទំហំ៣០គុណ៤០ម៉ែត្រ ក្នុងមួយគ្រួសារ ជាមួយនឹងការកសាងភូមិថ្មីធ្វើឱ្យក្លាយជាភូមិគំរូនេះ នឹងត្រូវ សាងសង់ផ្សារ មណ្ឌលសុខភាព សាលារៀន សាលាបុណ្យ ប៉ុស្តិ៍រដ្ឋបាល អាគាស្នាក់ការសមាគមន៍ និងបំពាក់ អំពូលភ្លើងសឡា៕សរន

Post navigation