Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តម្លៃ​ប្រេងឥន្ធនៈ​បន្ត​ឡើងថ្លៃ​ទៀត​នៅ​ខែ​ដើម​មិថុនា​នេះ

Views: 1

ដោយ​: ពៅ​និមល​/​ភ្នំពេញ​: ការកំណត់ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ គិតពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២២ បាន​បន្ត​ហក់​ឡើង​បន្ថែមទៀត​។ ក្នុងនោះ​សម្រាប់​ប្រេងសាំង​ធម្មតា​កើន​ថ្លៃ​ចំនួន ៥០​រៀល និង​ប្រេងម៉ាស៊ូត កើន​ថ្លៃ​ចំនួន ១៥០​រៀល នៅក្នុង​១​លីត្រ​។

​ក្រសួងពាណិជ្ជកម្ម នៅក្នុង​សេចក្តីជូនដំណឹង ស្តីពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ បង្ហាញ​នៅ​ព្រឹក​ថ្ងៃទី​១ ខែមិថុនា​នេះ បាន​ឲ្យ​ដឹងថា ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​សម្រាប់​អនុវត្ត​នៅ​កម្ពុជា​ក្នុង​រយៈពេល​១០​ថ្ងៃ សម្រាប់​ប្រេងសាំង​ធម្មតា​ថ្លៃ ៥.៦៥០​រៀល ក្នុង​១​លីត្រ និង​ប្រេងម៉ាស៊ូត​ថ្លៃ ៥.៥៥០​រៀល ក្នុង​១​លីត្រ​។ ខណៈដែល​១០​ថ្ងៃ​កន្លងទៅ ប្រេងសាំង​ធម្មតា​ថ្លៃ ៥.៦០០​រៀល និង​ប្រេងម៉ាស៊ូត​ថ្លៃ ៥.៤០០​រៀល ក្នុង​១​លីត្រ​។​

​ក្រសួង​បានបញ្ជាក់​បន្ថែមថា ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន ៦,៥​សេន​ដុល្លារ ក្នុង​១​លីត្រ​។​

​ដោយឡែក ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ក្នុង​រយៈពេល​១០​ថ្ងៃ​ដូចគ្នា​ខាងលើ នឹងត្រូវ​លក់ ៥.៩១៤​រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងសាំង​ធម្មតា EA92 និង ៥ ៨១៤​រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត DO 50ppm៕​

Post navigation