Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តំណាងរាស្ត្រ​ខេត្តសៀមរាប​ជួយ​អ៊ុត​កៅស៊ូ​បេ​ទី​មី​ណឺ​ក្នុង​សង្កាត់​សាលា​កំរើក​

Views: 6

​ដោយ​: បាយ័ន​/​សៀមរាប​: នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២​នេះ លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​ខេត្តសៀមរាប​បាន​ជួយ​អ៊ុត​កៅស៊ូ​បេ​ទី​មី​ណឺ ប្រវែង​៧៥០​ម៉ែត្រ នៅក្នុង​មូល​ដ្ឋា​ម​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។​

លោក​ឧកញ៉ា សៀង ណាំ បាន​មានប្រសាសន៍ថា សកម្មភាព​ជួយ​គ្នា​នេះ​គឺមាន​ការស្នើសុំ​ពី​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បានមក​លោក​ឱ្យជួយ​អ៊ុត​កៅស៊ូ​ផ្លូវគោក​ជន្លង់​សង្កាត់​សាលា​កំរើក ដែលមាន​ទទឹង​៧​ម៉ែត្រ កម្រាស់​០,៦​តឹក នឹង​បណ្តោយ​៧៥០​ម៉ែត្រ​តាម​សំណូមពរ​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​នោះ​។​

លោក​និយាយថា​នេះ​ជាការ​រួមចំណែក ជួយ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប ឱ្យ​កាន់តែ​ប្រសើរឡើង ។ ហើយ​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​ការពារ​ផ្លូវថ្នល់ និង​ចេះ​ការពារ​បរិស្ថាន​ជុំវិញខ្លួន​ឱ្យ​ទីក្រុង​របស់​យើងទាំងអស់គ្នា​មាន​សោភ័ណភាព​៕​

Post navigation