Cambodia

តំបន់កាស្មៀឥណ្ឌាស្ថិតនៅក្រោមបម្រាមគោចរពេញម៉ោងមុនថ្ងៃគម្រប់ខួបនៃ “ទិវាខ្មៅងងឹត”

នៅថ្ងៃអង្គារនេះកងទ័ពឥណ្ឌារាប់ពាន់នាក់បានដាក់បម្រាមគោចរនៅតំបន់កាស្មៀរជាមួយនឹងការដាក់បន្លាលួស និងរនាំងដែកបិទផ្លូវសំខាន់ៗមួយថ្ងៃមុនថ្ងៃគម្រប់ខួបមួយឆ្នាំនៃតំបន់ដែលត្រូវបានដកហូតដោយស្វ័យភាពរបស់ខ្លួន ។

លោកនាយករដ្ឋមន្រ្តី Narendra Modi បានដាក់វិធានដោយផ្ទាល់នេះនៅថ្ងៃទី ៥ ខែសីហាដោយសន្យាថានឹងមានសន្តិភាព និងវិបុលភាព បន្ទាប់ពីមានអំពើហឹង្សាអស់រយៈពេល ៣ ទសវត្សដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់នៅក្នុងការបះបោរប្រឆាំងនឹងឥណ្ឌា ។

ក្រុមមន្រ្តីបានប្រកាសបម្រាមគោចរពេញម៉ោងរយៈពេល ២ ថ្ងៃកាលពីថ្ងៃចន្ទដោយសំអាងលើរបាយការណ៍ស៊ើបការណ៍អំពីការធ្វើបាតុកម្មនៅក្នុងតំបន់ដែលមានប្រជាជនមូស្លីមចំនួន ៧ លាននាក់ដែលប្រជាជនក្នុងតំបន់បានអំពាវនាវឲ្យមានការប្រារព្ធខួបនេះថាជា “ទិវាខ្មៅងងឹត” ។

រថយន្តរបស់ប៉ូលីសបានដើរល្បាតក្នុងទីក្រុង Srinagar បន្ទាប់ពីមានចលនាខ្មៅងងឹតនេះកាលពីថ្ងៃចន្ទ និងម្តងទៀតនៅព្រឹកថ្ងៃអង្គារដោយមន្រ្តីប៉ូលីសបានប្រើប្រាស់ឧបករណ៍បំពងសម្លេងដើម្បីបញ្ជាឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ ។

“បម្រាមគោចរពេញម៉ោង” មានន័យថា ប្រជាជនអាចធ្វើដំណើរជុំវិញជាមួយលិខិតផ្លូវការដែលជាធម្មតាត្រូវបានបម្រុងទុកសម្រាប់សេវាកម្មសំខាន់ៗដូចជា ប៉ូលីស និងរថយន្តសង្គ្រោះបន្ទាន់ ។

តំបន់ហិម៉ាឡៃមួយនេះស្ថិតនៅក្រោមការរឹតត្បិតរួចទៅហើយដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ ១៩ ដោយសកម្មភាពសេដ្ឋកិច្ចភាគច្រើនមានកម្រិត ហើយចលនាសាធារណៈត្រូវបានកាត់បន្ថយ ។

កាលពីព្រឹកថ្ងៃចន្ទបន្លាលួសថ្មី និងរនាំងដែកត្រូវបានគេដាក់នៅតាមដងផ្លូវសំខាន់ៗនៅទីក្រុង Srinagar ហើយនៅថ្ងៃអង្គារនេះកងទ័ពរដ្ឋាភិបាលរាប់ពាន់នាក់បានល្បាតពាសពេញទីក្រុង និងភូមិជុំវិញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ AFP

Football news:

Gasperini on Serie A: Atalanta can't start the season with the goal of winning the scudetto, otherwise we will be lost
Showsport - about the transfers of Morata and Suarez (everyone should be happy) and the new Chelsea goalkeeper
Juventus may sign Napoli striker Llorente
Atletico offered Cavani a 1+1 contract after signing Suarez
De Boer on the Netherlands national team: I don't care if I was the 1st, 2nd or 5th candidate. There are always opponents
Jimenez on England: I didn't know where Wolverhampton was before. I only knew about Newcastle and London
Milik's transfer to Roma failed. Everton are Interested in Napoli forward