Cambodia

តើ​មាន​ហេតុផល​អ្វី​នៅ​ពីក្រោយ​ព្រឹត្តិការណ៍​ជិះ​កង់​ ទើប​រដ្ឋបាល​ខេត្ត​បាត់ដំបង ​ប្រព្រឹត្ត​ឡើង​សាជាថ្មី​ម្តង​ទៀត​សម្រាប់​ឆ្នាំ​២០២០​នេះ​?

បាត់ដំបង ៖ កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ថ្មីៗ​នេះ ​រដ្ឋបាល​ខេត្ត​បាត់ដំបង​ បាន​បង្កើត​ព្រឹត្តិការណ៍​ជិះ​កង់​ជា​លើក​ទី​២ ​ក្នុង​ឆ្នាំ​២០២០​​ ដោយមាន​ការចូលរួម​ពី​មន្ត្រីរាជការ​ និង​ប្រជាពលរដ្ឋ​ជាច្រើន។ ក្នុង​នោះ ​ដើម្បី​លើកកម្ពស់​ក្នុង​ការ​ផ្សព្វផ្សាយ​ ក៏ដូចជា​បង្ហាញ​ពី​តំបន់​ទេសចរណ៍​សំខាន់ៗ​មួយចំនួន​ក្នុង​ខេត្ត​ផងដែរ។ ​ក្នុង​ចម្ងាយ​ផ្លូវ​ទៅមក​ជាង​៦០​គីឡូម៉ែត្រ​ ដោយ​ផ្តើម​ពី​ក្រុង​បាត់ដំបង​ ឆ្ពោះទៅ​ចំណុច​ទំនប់​ស្ទាក់​ទឹក​ក​ង្ហ​ត ស្រុក​បាណន់​។​

លោក ​ងួន​ រតនៈ ថា​ ព្រឹត្តិការណ៍​នេះ ​ក៏​ជា​ការ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ទទួល​នូវ​ភ្ញៀវ​ទេសចរ​ជាតិ​ឲ្យ​មកលេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា ​ក្នុង​ខេត្ត​បាត់ដំបង​ នា​ថ្ងៃ​ឈប់សម្រាក​ ពាក់កណ្ដាល​ខែ​សីហា ​ឆ្នាំ​២០២០​ខាងមុខនេះ ​ដែល​ជា​ថ្ងៃ​រាជរដ្ឋាភិបាល ​បាន​សង​នូវ​ថ្ងៃ​ឈប់សម្រាក​ចូលឆ្នាំ​ខ្មែរ​កន្លង​ទៅ​រយៈពេល​០៥​ថ្ងៃ​។

លោក​ ងួន​ រតនៈ​ អភិបាលខេត្ត​បាត់ដំបង ​បាន​បន្ត​ថា ប្រសិនបើ​អាចធ្វើ​ទៅ​បាន​ ខណៈ​ប​ង​ប្អូន​មន្ត្រី​រាជការ​ ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​ទីប្រជុំជន​ខេត្ត​បាត់ដំបង ​ជ្រើស​យក​នូវ​ការ​ជិះ​កង់​ ដើម្បី​ធ្វើជា​មធ្យោ​បាយ​ផ្សេងៗ​ទៅមក​ក្នុង​ក្រុង​ ឬក៏​ទៅកាន់​ទីកន្លែង​ធ្វើការ​ជិតៗ។ ​វា​ក៏​ជា​ការ​ល្អ​ម្យ៉ាង​ដែរ​ នូវ​ក្នុង​ការ​រួម​ចំណែក ​ជួយ​កាត់បន្ថយ​ពី​ការ​កកស្ទះ​ចរាចរណ៍​ និង​អាច​ជួយ​ទប់ស្កាត់​ពី​ការ​បំពុល​ផ្សែង​ដល់​បរិស្ថាន​ក្នុង​ទីក្រុង ​ជាពិសេស​កាត់បន្ថយ​ថវិកា​ដែល​បាន​ចំណាយ​លើ​សាំង​បាន​មួយ​ផ្នែក ​រួម​នឹង​សុខ​ភាព​ល្អ​ផងដែរ​។​

លោក​បន្តថា ​ការ​ជិះ​កង់​មិត្តភាព​នេះ​ មិន​ត្រឹមតែ​ធ្វើ​នៅ​ថ្នាក់​ខេត្ត​ប៉ុណ្ណោះ​ទេ​ គឺ​ពេលខ្លះ​យើង​បាន​បង្កើត​នូវ​ព្រឹត្តិការណ៍​ការ​ជិះ​កង់​នេះ​ដោយ​ធ្វើ​រួមគ្នា​ជាមួយ​ខេត្ត​ជិតខាង ​នៃ​ប្រទេស​ថៃ​ជាច្រើនលើក​ផង​ដែរ​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា ​ខេត្តបាត់ដំបង​មាន​តំបន់​ទេសចរណ៍​សរុប​ជាង​៥០​កន្លែង ​ក្នុងនោះ​រួមមាន ​៖​តំបន់​រមណីយដ្ឋាន​បែប​ប្រវត្តិសាស្ត្រ​ ,​រមណីយដ្ឋាន​វប្បធម៌​ និង ​ធម្មជាតិ ​,​សំណង់​ស្ថាបត្យកម្ម ​, ​ផ្ទះ​បុរាណសម័យ​អាណានិគម​បារាំង ​,​រមណីយដ្ឋាន​ធម្មជាតិ​កែច្នៃ ​,​សហគមន៍​ទេសចរណ៍ ​,​តំបន់​ទេសចរណ៍​បែប​សិប្បនិម្មិត ​រួម​នឹង​តំបន់​ទេសចរណ៍​ជ្រោះ​ជ្រង​ជ្រលង​ដងអូរ​ជាច្រើន​កន្លែង​ទៀត​ជា​ទីកន្លែង​ផ្តល់​ឱកាស​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​មួយចំនួន​ ដែល​និយម​ជិះ​កង់​ទស្សនា​កម្សាន្ត​ អាច​បោះតង់​ស្នាក់នៅ​ទីនោះ​បាន​ដោយ​សុវត្ថិភាព។ ​ក្រៅពីនេះ ​ខេត្តបាត់ដំបង ​ក៏មាន​តំបន់​បន្ទាយ​សត្វ​ស្លាប​នៅ​តំបន់​ទន្លេសាប​ផង​ដែរ​៕

អត្ថបទ ៖ សៅ សារិទ្ធ​

សូមចុចអាន ៖ បើក​ការ​ប្រកួត​បាល់ទះ ជា​លក្ខណៈ​មិត្តភាព និង​សាមគ្គីភាព ​


ពិសី

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114

Football news:

It's time to learn the names of new Borussia heroes. Now there are 17-year-old boys making goals
Paulo Fonseca: it's Important to bring Smalling back to Roma. We have only 3 Central defenders
Arteta about 2:1 with West ham: Arsenal made life difficult for themselves with losses, but they fought and believed in victory
Palace midfielder Townsend: Could have beaten Manchester United with a bigger difference. We had moments
Philippe Coutinho: I am motivated and I want to work hard to make everything work out well on the pitch
Torres on Chelsea: I Thought I could remain a top player, but I was unstable. Although there were enough successes
Neville on the broken penalty against Manchester United: an Absolute disgrace