Cambodia

តើ​អ្វី​ទៅជា​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍

ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ ថ្ងៃស្អែក​ទី​០១ ខែ ធ្នូ ឆ្នាំ​២០២០ ដែលជា​ថ្ងៃ​ពិភពលោក​ទាំងមូល រួមជាមួយ​នឹង រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ចូលរួម​ប្រារព្ធ​ទិវា​នេះ​ជា​រៀងរាល់ឆ្នាំ ។ តើ​ទិវា​នេះ គឺជា​ទិវា​អ្វី​ទៅ ? មាន​អត្ថន័យ​យ៉ាងណា​?

​ទាក់ទិន​នឹង​ព្រឹត្តិការណ៍​ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ​២០២០ ខាងមុខនេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ អេ​ដ​ស៏ បាន​អះអាងថា ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​១ ខែធ្នូ ពិភពលោក ទាំងមូល​បាន​ឯកភាពគ្នា ក្នុងការ​ប្រារព្ធ​ទិវា​ពិភព លោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​។​

​ប្រភព​ដដែល​បាន​បន្តថា ប្រជាជន​នៅ​ទូទាំង​សកលលោក បាន​សាមគ្គី​គ្នា​ដើម្បី​បង្ហាញ​ពី​ការ គាំទ្រ​ទៅដល់​អ្នក​ផ្ទុកមេរោគ​អេដស៍ និង​រំលឹក​ការចងចាំ​ដល់​មនុស្ស​ទាំងឡាយ​ដែល​បាន ស្លាប់​ដោយសារ​ជំងឺអេដស៍​។​នៅ​រៀង​រាល់ពេល​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ម្តងៗ គឺ​ត្រូវមាន​ពាក្យស្លោក ដែល នៅក្នុង​ឆ្នាំនេះ​បាន​ផ្តោតទៅលើ “​សាមគ្គី​ភាពជា​សកល និង​ការ ទទួលខុសត្រូវ​រួមគ្នា​”​។​

​ពាក្យស្លោក​នៅក្នុង​ឆ្នាំនេះ គឺ​បាន​ផ្តុំ​ឡើង​នូវ​បញ្ជី​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​មួយចំនួន ដែល​ទិវា​ពិភព លោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ត្រូវតែ​រំលឹក​ទៅដល់​ប្រជាជន​នៅ​ទូទាំង​សកលលោក​។ ចាប់​តាំង ពី​បានរៀបចំ​ដំបូង​នៅ​ឆ្នាំ​១៩៨៨ ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ គឺជា​ទិវា​អន្តរជាតិ​មួយ សម្រាប់​សុខភាព​សកល ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ ជា​រៀងរាល់ឆ្នាំ​អង្គការសហប្រជាជាតិ ប្រយុទ្ធ​នឹង​ជំងឺអេដស៍ រដ្ឋាភិបាល និង​សង្គម​ស៊ីវិល បានរួម​គ្នា​រៀបចំ​ជា​យុទ្ធនាការ​មួយ​ក្រោម ពាក្យស្លោក​ជាក់លាក់​ដែល​ទាក់ទង​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍​។ សកម្មភាព​លើកកម្ពស់ ចំណេះ​ដឹងបាន​ផ្ស​ព្ធ​ផ្សាយ​នៅ​ទូទាំង​ពិភពលោក​។ មាន​មនុស្ស​ជាច្រើន​បាន​ពាក់​បូ​ពណ៌​ក្រហម ដែលជា​និ​មិ្ម​ត​រូប​សកល​នៃ​ចំណេះដឹង​នៃ​ការគាំទ្រ និង​ការ​សាមគ្គី​ជាមួយ​អ្នក​ផ្ទុកមេរោគ​អេដស៍​។ នៅក្នុង​ទិវា​នេះ អ្នក​ផ្ទុកមេរោគ​អេដស៍​មានឱកាស​បញ្ចេញ​សម្ល​ង​ឲ្យ​ពិភពលោក​បានដឹង​ពី​បញ្ហា សំខាន់​នៅក្នុង​ជីវិត និង​ជីវភាព​រស់នៅ​របស់​ពួកគេ​។ ក្រុម​អ្នក​ផ្ទុកមេរោគ​អេដស៍ និង​អង្គការ​សង្គម ស៊ីវិល​ដែល​សកម្ម​ក្នុងការ​ឆ្លើយតប​ទៅនឹង​ជំងឺអេដស៍​បាន​ចលនា​ស្វែងរក​ការគាំទ្រ​នៅក្នុង សហគមន៍​របស់​ពួកគេ និង​ការគាំទ្រ​ធនធាន​ថវិកា​។ ជាមួយគ្នានេះដែរ​មាន​ព្រឹ​ត្ត​ការណ៍​ជាច្រើន បាន​រៀបចំឡើង​ដើម្បី​រំលេច​នូវ​ស្ថានភាព​រាលដាល​មេរោគ​អេដស៍​។​

​ប្រភព​ដដែល​បាន​បន្តថា ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​នៅតែ​ចាត់ទុកជា​ទិវា​សំខាន់ និង​ចាំបាច់​បំផុត ដូចដែល​ធ្លាប់បាន​ប្រារព្ធ​កន្លងមក ដើម្បី​រំលឹក​ដល់​ប្រជាជន និង​រដ្ឋាភិបាល​ថា មេរោគ​អេដស៍ មិនទាន់​ទៅណា​ឆ្ងាយ​ពី​យើង​ទេ​។ នៅមាន​សេចក្តីត្រូវការ​ដ៏​ចាំបាច់​បំផុត​ក្នុង ការបង្កើន​ថវិកា​សម្រាប់​ការឆ្លើយតប​ទៅនឹង​ជំងឺអេដស៍​បង្កើន​ចំណេះដឹង​ស្តីពី​ផលប៉ះពាល់​នៃ មេរោគ​អេដស៍ ទៅលើ​ជីវិត​រស់នៅ​របស់​ប្រជាជន ដើម្បី​ឈានទៅ​បញ្ចប់​ការរើសអើង និង​មាក់ងាយ និង​ដើម្បី​លើកកម្ពស់​គុណភាព​ជីវិត​របស់​អ្នក​ផ្ទុកមេរោគ​អេដស៍​ឲ្យ​បាន​កាន់តែ ប្រសើរឡើង​ថែមទៀត ៕​PC

Football news:

Tuchel on the zeros with Wolverhampton: If we play like this, the result will come. I liked it
Nuno on the draw with Chelsea: We understood that we would not have much possession
Messi broke Barcelona's record for the number of games in the Spanish Cup
Martin Edegor: Arteta seems to me a top coach, I like his ideas
Napoli has full confidence in Gattuso. The club has released an official statement
Jurgen Klopp: In this world, trust is lost very quickly: either everything is fine, or vice versa. But there are many stages in between
Atletico have agreed the transfer of midfielder Marcos Paulo from Fluminense. The transfer will take place in the summer