Cambodia

តើលោក ហ៊ុន សែន ជាមេដឹកនាំប្រទេសកម្ពុជា ឬមួយគ្រួសារ របស់លោកជាម្ចាស់ទឹកដីនេះ?

យើងលើករឿងក្រុមហ៊ុនអាជីវកម្មមកលាតត្រដាងឲ្យពលរដ្ឋខ្មែរម្ចាស់ប្រទេសស្តាប់ មកពី ក្រុមហ៊ុនជាច្រើនបើកធ្វើអាជីវកម្ម ឬ ប្រកបមុខរបររកស៊ីនៅស្រុកខ្មែរ មិនប្រព្រឹត្តទៅតាម ច្បាប់ជាធរមាន មិនប្រព្រឹត្តតាមក្រម សីលធម៌ ដែលឈានទៅក្នុងការរំលោភ បំពានលើជីវិតមនុស្សរស់នៅក្នុងសង្គមដូចគ្នា មានការបំផ្លាញធនធានធម្មជាតិ ការប្រវ័ញ្ចន៍ទាញប្រយោជន៍ពីអ្នកដទៃដោយ ចេតនា។ អង្គការឃ្លាំមើលឧក្រិដ្ឋកម្មអន្តរជាតិលើអាជីវ កម្ម Global Witness ឆ្នាំ២០១៦ ផ្សាយថា៖ លោក ហ៊ុន សែន គ្រប់គ្រងប្រទេសកម្ពុជា រីឯក្រុមគ្រួសារលោកជាម្ចាស់លើប្រទេសនេះ។

យើងនិយាយអំពីក្រុមហ៊ុន ព្រោះថា ពាក្យ ហ៊ុន ជាពាក្យចិន មានន័យថា ការដាក់ទុនចូលគ្នាប្រកបមុខរបរចិញ្ចឹម ជីវិត ហៅថា អាជីព ដូច្នេះ ក្រុមហ៊ុន ជាការដាក់ហ៊ុនពីមនុស្សច្រើនគ្នាជាក្រុម មានចំណែកហ៊ុនច្រើនគ្នា ហើយម្ចាស់ទុនណាមានហ៊ុនច្រើនជាងគេលើសពី ៥០% គេចាត់ទុកជាគ្រប់គ្រង ទទួលខុសត្រូវលើក្រុមហ៊ុននោះ។ បើក្រុមហ៊ុនមួយរំលោភច្បាប់ គេ ចាត់ទុកថា មនុស្សទាំងអស់ ឬ ម្ចាស់ហ៊ុនទាំងអស់នោះ រំលោភច្បាប់រួមគ្នា។ ក្រុមហ៊ុនខ្លះធ្វើអាជីវកម្មលើធនធានធម្មជាតិខ្មែរ ប៉ះ ពាល់ដល់សេដ្ឋកិច្ចជាតិក្នុងប្រទេសកម្ពុជា ដូចជាព្រៃឈើ រ៉ែផ្សេងៗក្នុងដី ដែលមិនបានផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋលើទឹកដីនេះគ្រប់គ្នា។ពាក្យអង់គ្លេសថា economy ដែលប្រែជាភាសាខ្មែរថា សេដ្ឋកិច្ច ក្លាយពីពាក្យក្រិក ដែលមានន័យថា ការចាត់ ចែងកិច្ចការផ្ទះ (household management)។ ពាក្យ សេដ្ឋកិច្ច មានន័យថា មុខការរបរដែលមានប្រយោជន៍ដ៏សំខាន់ក្នុងប្រទេសនិមួយៗ។ វិធីសាស្រ្តចាត់ចែងកិច្ច ការផ្ទះ ក្លាយជាវិធីសាស្រ្តចាត់ចែងធនធានជាតិដែលខ្សត់ក្នុងប្រទេសមួយ ហើយមុខការរបរដែលមានប្រ យោជន៍ដ៏សំខាន់ក្នុងប្រទេសនោះ រាប់បញ្ចូលការគ្រប់ គ្រង ចាត់ចែងធនធានដែលមានប៉ុន្តែខ្សត់ ឲ្យបានត្រឹមត្រូវ ទាំងធនធានជាវត្ថុធាតុដើម ទាំងផលិតកម្ម ទាំងការចែកចាយ ទាំងជំនួញ (ជួញ លក់ ដោះ ដូរគ្នា) មិនបង្ហិនបង្ហោច ឲ្យបាត់ប្រយោជន៍ដល់ពលរដ្ឋប្រទេសនោះ។ ការចាត់ចែងកិច្ចការផ្ទះ ឬ ប្រទេសជាតិ បានត្រឹមត្រូវ នាំមកនូវសេដ្ឋកិច្ចរីកចម្រើន បង្កើនសុខុមាល ភាពពលរដ្ឋ ឲ្យមានបញ្ញា ចំណេះដឹង និង សុភមង្គលដល់កូនចៅ និង សមា ជិកក្នុងសង្គមជាតិទាំងមូល។

ទឹកដីកម្ពុជា មានធនធានធម្មជាតិក្នុងទឹក ក្រោមដី លើដីរាប់មិនអស់ ហេតុអ្វីបានជាប្រទេសនេះក្រតោកយ៉ាក ជំពាក់បំណុលបរទេសវ័ណ្ឌក ពលរដ្ឋទ័លក្ររហេម រហាម ចេញទៅស៊ីឈ្នួលនៅប្រទេសដទៃរាប់លាននាក់ តើមកពីមូលហេតុអ្វី? ចម្លើយពលរដ្ឋខ្មែរមើលឃើញនឹងភ្នែកនោះ គឺអ្នកគ្រប់គ្រងធនធានធម្មជាតិ មិនគិតជ្រៅទៅវែងឆ្ងាយយូរអអ្វែង អំពីប្រ យោជន៍ដល់កូនចៅជាពលរដ្ឋជំនាន់ក្រោយលើធនធាន ដែលខ្សត់កម្រ មាន។  ជាមួយគ្នានេះ អ្នកគ្រប់គ្រងធនធានធម្មជាតិខ្មែរ ផ្តល់ឱកាស ឬ បើកដៃឲ្យក្រុមគ្រួសារ សាច់ញាតិ បក្ខ ពួក និង ជនបរទេសធ្វើអាជីវកម្មបែបមិច្ឆាជីវៈ ឬ ការរកស៊ីបំបាត់ប្រវ័ញ្ចន៍ ទាញផលដាច់មុខ មិនខ្វល់អំពីសុខទុក្ខរបស់អ្នកដទៃ។  

កាលពីសប្តាហ៍មុន យើងបានរាយការណ៍អំពីកូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចងគ្នាជាពួក ជាក្រុមហ៊ុនរកស៊ីតាមរបរផ្សេងៗស្ទើររាប់មិនអស់ ដែលស្ថិតក្នុងសេដ្ឋកិច្ចជាតិទាំងមូលដោយអាងមហាបុរសមានអំ ណាច។ អ្នកខ្លះចេញឈ្មោះ ចេញមុខជាប្រធានក្រុមហ៊ុន អ្នកមានអំណាចខ្លះទៀតលាក់ឈ្មោះ លាក់មុខពីក្រោយ ខ្នង។ សប្តាហ៍នេះ យើងសូមជូនឈ្មោះអ្នកទាញផល ប្រយោជន៍ពីមុខរបរក្នុងនាមត្រកូល ហ៊ុន និង ជាមួយត្រកូល ហ៊ុន ជាបន្តទៅទៀត៖

ក្រុមហ៊ុនសំណង់អគារផ្ទះល្វែងសម្រាប់ជួល ឬលក់ condominium នៅរាជធានីភ្នំពេញ ប្រមាណ ៦ មាន ឈ្មោះ អ័គីដេ វីឡា រ៉ូយ៉ល, អ័គីដេ វីឡា បូតានិក, អ័គីដេ វីឡា២, អ័គីដេ វីឡា៣, អ័គីដេ វីឡា៤, អ័គីដេ វីឡា៥ សុទ្ធ តែមានឈ្មោះកូនស្រីលោក ហ៊ុន សែន ហ៊ុន ម៉ាណា និង ហ៊ុន ម៉ាលី ជានាយិកា និង ជាប្រធាន ក្រុមអភិបាល។អ័គីដេ វីឡា២ មានឈ្មោះម្ចាស់ហ៊ុនជានាយក នាយិកា៖ ចាប ហុងលី (Chap HONGLY, director), ជាម ឃុនណាត (Cheam KHUNNATH, director), ឌី សុឃី ទីឃាយុកោ (Dy SOKHEY TYKHEAR YUKOR, director), ហ៊ុន ម៉ាលី (Hun MALY, director), ហ៊ុន ម៉ាណា (Hun MANA, director), (Hun MANA, chairman of the board of directors) ជានាយិកាផង ជាប្រធានក្រុម អភិ បាលផង), ខៀវ សស៊ីលៀប (Khieu SAR SILEAP, director) និង តេង ហឿង (Teng HOEUNG, director)។ អ័គីដេ វីឡា៣  ម្ចាស់ហ៊ុន និង មុខនាទី ឈ្មោះដដែល។អ័គីដេ វីឡា៤ មានថែមឈ្មោះ ពេជ្រ ចន្ទមុនី ភរិយាឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាម្ចាស់ហ៊ុន និង មានមុខនាទីជានាយិកាក្រុមហ៊ុន។អ័គីដេ វីឡា៥ ឈ្មោះម្ចាស់ហ៊ុន និង អ្នកមានមុខនាទីគ្រប់គ្រង ចាត់ចែងក្រុមហ៊ុន មានតែអ្នកស្រី ហ៊ុន ម៉ាណា, ហ៊ុន ម៉ាលី និង ខៀវ សស៊ីលៀប ប៉ុណ្ណោះ។ក្រុមហ៊ុនផ្ទះល្វែង អ័គីដេ វីឡា ដែលបង្កើតដំបូង ឆ្នាំ ២០១៣ មានម្ចាស់ហ៊ុនឈ្មោះ ចន្ទ តារា, ហ៊ុន ម៉ាណា, ខៀវ សស៊ីលៀប, តុន នុត, សារិន ដាលិន និង សួន សុជាតិ ជានាយក នាយិកា ហើយ ហ៊ុន ម៉ាណា ជាប្រធានក្រុមអភិបាល។ អ្នកស្រី ខៀវ ស ស៊ីលៀប នៅឆ្នាំ ២០១២ បានទទួលដីសម្បទានសេដ្ឋកិច្ចឲ្យមានសិទ្ធិកាប់ឈើក្នុង តំបន់ទំនប់ទឹកឫស្សីជ្រំក្រោម ស្រុកមណ្ឌល សីមា និង ស្ទឹងតាតៃ ស្រុកថ្មបាំង ខេត្តកោះកុង។ សកម្មជនការពារបរិស្ថាន ឈុត វុទ្ធី ស្លាប់សារដោយកងការពារ របស់ក្រុមហ៊ុន ឈើបៃតង គ្រប់គ្រងដោយអ្នកស្រី ខៀវ ស ស៊ីលៀប។អ្នកស្រីប្រាប់កាសែត ភ្នំពេញប៉ុស្តិ៍ ផ្សាយថ្ងៃទី៩ ឧសភា ២០១២ ថា រ៉ន បូរ័ត្ន ដែលជាប់ទាក់ទិននឹងរឿង ឈុត វុទ្ធី និង អ៊ិន រតនា ស្លាប់នោះ រ៉ន បូរ័ត្ន ឈប់ធ្វើការជាមួយក្រុមហ៊ុនអ្នកស្រីហើយ ហើយថា ករណីហ្នឹងអត់ទាក់ទងនឹងក្រុមហ៊ុនរបស់អ្នកស្រី ឡើយ។

សំណួររបស់ពលរដ្ឋខ្មែរថា តើអាជ្ញាធរមានសមត្ថកិច្ចណាហ៊ាន ឆ្ងល់ ហ៊ានសួរអំពីមុខរបរ ដែលមានកូន និងបក្ខ ពួកលោក ហ៊ុន សែន មានចំណែកហ៊ុន និង គ្រប់ គ្រងក្រុមហ៊ុននោះ? មុខរបរខ្លះទាក់ទងនឹងរឿងវាតទីដីធ្លីសង់អគារ មុខរបរខ្លះទាក់ទងនឹងរឿងកាប់ព្រៃយកឈើ ប្រណីតលក់។ក្រុមឈ្មួញប្រភេទ គេតែងប្រាប់កាសែតថា គេពង្រីក និង បំបែកមុខរបរ អង់ គ្លេសហៅថា diversification។ ក្នុងមុខរបរសង់ផ្ទះ ឈើកាប់ដោយ ខ្លួនឯង មិនចាំបាច់ទិញពីឈ្មួញដទៃ អាចចំណាយទុនតិច តែបានចំណេញច្រើន។

ក្រៅពីកូនស្រីលោក ហ៊ុន សែន ហ៊ុន ម៉ាណា ហ៊ុន ម៉ាលី កូនប្រសា ពេជ្រ ចន្ទមុនី និង សុខ ពុទ្ធាវុធ  កូនប្រុស ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត និង ភរិយា ឌី ហុកចិន្តាវី កូនស្រីអតីតមេ នគរបាលជាតិ ហុក ឡងឌី មានចំណែកក្នុងក្រុមហ៊ុន អគ្គិសនីកម្ពុជាឯកជន (Cambodia Electricity Private), ក្រុមហ៊ុន ឌី&អឹម បាវ៉ិតតំបន់សេដ្ឋកិច្ចពិសេស (D&M Bavet SEZ Special Economic Zone)។

កូនប្រុសលោក ហ៊ុន សែន ហ៊ុន ម៉ានី សមាជិករដ្ឋសភាស្វាមី របស់ យិម ឆាយលីន កូនស្រីឧបនាយករដ្ឋមន្រ្តី យិម ឆាយលី មានក្រុមហ៊ុនឱសថ Decampharma ជាមួយបងប្អូនថ្លៃ សុខ ពុទ្ធាវុធ និង ហ៊ុន ម៉ាលី, ក្រុមហ៊ុន ទីសំណាក់កម្សាន្ត វ៉ាយអិលអិល (YLL Resorts Co.), ក្រុមហ៊ុនជំនួញមជ្ឈិមបូព៌ា (Machhoem Bopea Trading Group Co.), ក្រុមហ៊ុនភូយ៉ាង (Phu Yang Ltd.), ក្រុមហ៊ុន ប៉ារ៉ាឌីស (Paradis Ltd.), ក្រុមហ៊ុន រាវរ៉ែ សុវណ្ណភូមិ និង អភិវឌ្ឍន៍ (Sovanna-phum Mine & Exploration Co.), ក្រុមហ៊ុន ស្បែកគោច្នៃចំណីឆ្កែសិប្បនិមិត្ត ដឹកគេចពន្ធពីប្រ ទេសថៃឡង់ដ៍ ចូលកម្ពុជា រួចលក់ចេញទៅអូស្រ្តលី ដែលគ្រប់គ្រង ចាត់ចែងដោយឧត្តមសេនីយ៍ត្រីប៉ូលិស ទិត្យ អារ៉ាហ្វីន។

ការកត់សម្គាល់៖ តាមសារព័ត៌មានអូស្រ្តាលី ABC  ផ្សាយខែតុលា ឆ្នាំ២០១៨ ឧត្តមសេនីយ៍ ប៉ូលិស ឌី វិជ្ជា ដែលលែងលះជាមួយអ្នកស្រី ហ៊ុន ចន្ថា កូនស្រីលោក ហ៊ុន ណេង បងប្រុសលោក ហ៊ុន សែន ហើយទៅរៀបការជាមួយ ហ៊ុន ម៉ាណា ជាជីដូនមួយ ទិញផ្ទះមាន៧បន្ទប់ នៅក្រុងម៉ែលប៊ន រដ្ឋវិចទ័រីយ៉ា ប្រទេសអូស្រ្តាលី តម្លៃ ១លានកន្លះ ហើយលក់ឃ្លាំងមួយបានលុយចំនួន ជាង ៥លានដុល្លារ។ តាមការប៉ាន់ស្មាន ឌី វិជ្ជា និង ភរិយា ហ៊ុន តូ និង ភរិយាជនជាតិថៃចៅចិន មានសម្បត្តិទ្រព្យនៅក្រុងម៉ែលប៊ន ប្រមាណ១០លានដុល្លារ។ សារព័ត៌ មាន ABC និយាយថា ឌី វិជ្ជា រួមទាំងលោក គង់ វិបុល នៃក្រសួង ហិរញ្ញវត្ថុ ភូតភរអាជ្ញាធរពន្ធដារ អូស្រ្តាលីអំពីទ្រព្យសម្បត្តិរបស់ខ្លួន ដែលអាចនឹងមានទោសពៃរ៍តាម ច្បាប់ នៅ អូស្រ្តាលី៕

ភាគបន្ត សូមជូនសប្តាហ៍ក្រោយ។ ខ្ញុំ ហាស់ សាន The Cambodia Daily ពីរដ្ឋធានីវ៉ាស៊ិនតុន

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

Football news:

Matip returned to Liverpool's general group ahead of the game against Manchester United. A decision on his participation has not yet been made
Mourinho wants to return Eriksen to Tottenham. The high salary of the player can prevent
Alvaro Morata: Ronaldo is still one of the best in history. I will tell the children that I played with him and Dybala
Rashford voiced a cartoon about child hunger
Argentina won the 78th World Cup at home amid a crackdown. The junta kidnapped people, the opening took place a kilometer from the prison for dissenters
Barcelona will not buy Garcia this winter
Monaco scored 36 points in the first 20 games of the seasons. More than it was under Jardim