Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ត្រៀម​ដាក់​នំដង្កូវ​កំពង់​គ្រែង ក្នុង​បញ្ជី​ភូមិ​មួយ​ផលិតផល​មួយ ប្រចាំ​ខេត្តកំពត​

Views: 1

ដោយៈ បូកគោ / កំពត​: នំដង្កូវ​កំពង់​គ្រែង​ធ្លាប់​មានឈ្មោះ​ល្បី​និង​បាន​នាំ ចេញទៅ​ចែកចាយ នៅ​បណ្តា​ខេត្ត​នានា ជា​យូរ​មកហើយ​។ លេខា​លេខាធិការដ្ឋាន ភូមិ​មួយ​ផលិតផល​មួយ កំពុង​ត្រៀម​ចុះ នំដង្កូវ​កំពង់​គ្រែង ក្នុង​បញ្ជី​ភូមិ​មូ​យ​ផលិត ផល​មួយ ខេត្តកំពត​។​

​លោក ពៅ រតនៈ អនុប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពត បាន​រៀបរាប់ ថាៈ នំដង្កូវ​របស់​អ្នកភូមិ​កំពង់​គ្រែង ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ពោរពេញ​ដោយ រសជាតិ ឈ្ងុយឆ្ងាញ់ និង​មានឈ្មោះ​ល្បី រហូត​បានការ​ទទួល​ស្គាល់ នៅ​ទូទាំងប្រទេស ជា​យូរ​មកហើយ​។ អ្នកភូមិ​កំពង់​គ្រែង តែង​ធ្វើ​នំ​នេះ​ជាប្រចាំ ពិសេស​បាន​បង្កើន​បរិ​មាណ ផលិត​រៀងរាល់​ពិធីបុណ្យ​ប្រពៃណី​ផ្សេងៗ​។​

​លោក ស្មាន់ វណ្ណ​និមល មន្ត្រី​ជំនួយការ​លេខាធិកា​ដ្ឋា​ន ភូមិ​មួយ​ផលិតផល​មួយ​ខេត្ត កំពត បានបញ្ជាក់​ថាៈ ដោយ​កត់សម្គាល់​ឃើញថា នំដង្កូវ​កំពង់​គ្រែង ពិតជា​មាន ឈ្មោះ​ល្បី បែរជា​ចំនួន​អ្នក​ផលិត បាន​ថយចុះ​ជាង​មុន​នោះ លេខាធិការដ្ឋាន កំពុង​សិក្សា ដើម្បី​ត្រៀម​ចុះ​ក្នុង​បញ្ជី ភូមិ​មួយ​ផលិតផល​មួយ ប្រចាំខេត្ត​។ ផលិតផល ដែល​អាច​ទទួល ស្គាល់ និង​ចុះបញ្ជី​បាន លុះត្រា​ផលិតផល​នោះ មាន​លក្ខណៈ ស្តង់ដារ មិន​បង្ក​ផលប៉ះពាល់ ផ្នែក​សុខភាព ចំពោះ​អ្នក​ទទួលទាន​ជាដើម​។ ក្រោយពេល​ចុះបញ្ជី​រួចរាល់ នំដង្កូវ​កំពង់​គ្រែង នឹងមាន​ទីផ្សារ​កាន់តែ​ទូលំទូលាយ ជាង​សព្វថ្ងៃ​។​

​អ្នកស្រី អុ​ឹ​ង មុំ ម្ចាស់​សិប្បកម្ម​ផលិត​នំដង្កូវ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​កំពង់​គ្រែង ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ខេត្តកំពត បាន​រៀបរាប់ថាៈ អ្នកស្រី បាន​ចាប់​មុខ របរ​ផលិត នំដង្កូវ រយៈពេល​ជិត ៤ ឆ្នាំ​មកហើយ បន្ទាប់ពី​បន្ត​ចំណេះ​ជំនាញ ពី​មីង​បង្កើត​។ នំដង្កូវ ធម្មតា ធ្វើឡើង​ពី​ម្សៅ ស្ករស និង​ពងមាន់​។ ចំណែក​មួយ ប្រភេទ​ទៀត អ្នកស្រី បាន​បញ្ចូល រសជាតិ​ដូង ស្លឹក​តើយ និង​ទុរេន​។​

​ម្ចាស់​សិប្បកម្ម​ដដែល បានបញ្ជាក់​ថាៈ ក្នុង​មួយថ្ងៃ អ្នកស្រី អាច​ផលិត​បាន​ប្រមាណ ១.៥០០ ថង់ ដោយ​ប្រើ​ម្សៅ​អស់ ២៥០ គីឡូក្រាម ហើយ​បញ្ចៀស​បាន​ទាំងស្រុង ពី​ការប្រើប្រាស់​សារធាតុ​គីមី​។ នំដង្កូវ​របស់​អ្នកស្រី បាន​នាំយកទៅ​ចែកចាយ ដល់​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយចំនួន តាម​ការបញ្ជាទិញ​រប​ស់​អតិថិជន​។​

​លោកស្រី ឃ​ន សុ​ម៉ាលី មេឃុំ​កំពង់​គ្រែង បាន​ប្រាប់​ឱ្យដឹងថាៈ កន្លងមក ក្នុង​មូលដ្ឋាន​របស់ លោកស្រី មាន​អ្នក​ផលិត​នំដង្កូវ ជាច្រើន​គ្រួសារ​។ ប៉ុន្តែ​បច្ចុប្បន្ន សិប្បកម្ម​ដែល​កំពុង ផលិត​ជា​ទ្រង់ទ្រាយ​ធំ មានតែ ៣ គ្រួសារ​ប៉ុណ្ណោះ​៕/V​-PC

Post navigation