Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

តុលាការ សម្រេចឃុំខ្លួនបុរស បីនាក់ ដាក់ពន្ធនាគារ ពាក់ព័ន្ធបទល្មើសនេសាទ ដោយប្រើឧបករណ៍ ឆក់ខុសច្បាប់ នៅស្រុកឆ្លូង

Views: 1

ដោយ: កាំពី / ក្រចេះ ៖  នៅ៛សៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ នេះ លោកស្រី ទេព សុធាវី បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរស បីនាក់ ដាក់ពន្ធនាគារ ពាក់ព័ន្ធបទល្មើស នេសាទ ដោយប្រើឧបករណ៍ឆក់ខុសច្បាប់ ដែលជាបទល្មើសព្រហ្មទណ្ឌ។

សូមជម្រាបថា កម្លាំងរដ្ឋបាលជលផលមេគង្គ និងកម្លាំងផ្នែករដ្ឋបាលជលផល ព្រែកប្រសព្វ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តក្រចេះ នៅល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានចុះបង្ក្រាបបទល្មើសនេសាទ នៅតាមដង ព្រែកឆ្លូង ស្ថិតក្នុងភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន បីនាក់។

លោក បែន ប៊ុណ្ណារ៉ាវុធ នាយផ្នែករដ្ឋបាលជលព្រែកប្រសព្វ បានឲ្យដឹងថាៈ ក្នុងប្រតិបត្តិការ បង្រ្គាបទល្មើសនេសាទ កម្លាំងចម្រុះ បានដកហូតឧបករណ៍នេសាទ ឆក់ចំនួន ១៣ គ្រឿង អាគុយ 12 v40A ចំនួន ១៣ គ្រឿង, កន្រ្តងដងត្រី ចំនួន ៣ គ្រឿង, ទ្រុងដាក់ត្រី ចំនួន ៦ គ្រឿង និងកន្រ្ទកដាក់ត្រី ចំនួន ៥ គ្រឿង។

ជនសង្ស័យទាំង បីនាក់ ដែលត្រូវបានឃាត់ខ្លួន មានៈទី១.ឈ្មោះ ជៃ ឡី អាយុ ៤២ ឆ្នាំ រស់នៅភូមិស្រែសាមចាស់ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ, ទី២.ឈ្មោះ យ៉េង ផល្លា និងទី៣.ឈ្មោះ បឿន ណាត់ អ្នកទាំងពីរ មានអាយុ ២៨ ឆ្នាំ ដូចគ្នា និងរស់នៅ ភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

លោកនាយផ្នែក បានបន្តទៀតថាៈ ក្រុមអ្នកឆក់ទាំងហ្វូងតែម្ដង ប៉ុន្តែនៅពេលកម្លាំង សមត្ថកិច្ច បានចុះទៅដល់ ពួកគេបោះឧបករណ៍ឆក់ចោល ហើយរត់យករួចខ្លួនតែម្ដង ហើយកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យបានតែចំនួន បីនាក់ប៉ុណ្ណោះ៕ V / N

Post navigation