Cambodia

ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​-​យូ​នី​សេ​ហ្វ​ផ្តល់​សម្ភារ​ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​នៅតាម​ពន្ធនាគារ​

ចែករម្លែក

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ​:​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា (UNOHCHR)​និង​មូលនិធិ​អង្គការសហប្រជាជាតិ​ដើម្បី​កុមារ​(​យូ​នី​សេ​ហ្វ​)​បានផ្តល់​សម្ភារ​សម្រាប់​ការពារ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល់​ជំងឺ​កូ​វីដ​-១៩ នៅតាម​ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា​។

​ពិធី​ទទួល​សម្ភារ​ការពារ​ជំងឺ​កូ​វីដ​-១៩​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០២០​ក្រោម​អធិបតីភាព​លោក​ចាន់​គីម​សេង​អគ្គនាយក​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​។​សម្ភារ​ដែល​អគ្គនាយក​ដ្ឋា​ន​ពន្ធនាគារ​ទទួល​រួមមានៈ​សាប៊ូ​៥.០៤០​ដុំ​,​សាប៊ូម្សៅ​២.៩៤០​កញ្ជប់​,​ថ្នាំ​ដុស​ធ្នេ​ញ​៧៦៨​ដុំ​,​ច្រាស់​ដុសធ្មេញ ៦១២​ច្រាស់ និង​សំឡី​អនាម័យ​ស្ត្រី ១.០៨០​កញ្ចប់ សម្រាប់​ផ្ដល់ជូន​ពន្ធនាគារ រាជធានី​-​ខេត្ត​។​

​លោក​ចាន់ គីម​សេង​អគ្គនាយក​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ថ្លែងអំណរគុណ​ចំពោះ​អង្គការ​យូ​នី​សេ​ហ្វ និង​UNOHCHR​ដែល​បានផ្ដល់​សម្ភារៈ​ការពារ​ជំងឺ​កូ​វីដ​-១៩​ទៅដល់​ពន្ធនាគារ​រាជធានី​-​ខេត្ត​ដើម្បី​ធ្វើយ៉ាងណា​ការពារ​ជំងឺ​កូ​វីដ​-១៩​ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់​។​លោក​បាន​បន្ដថា​ចំពោះ​ជំងឺ​កូ​វីដ​-១៩​នេះ​អង្គការ​យូ​នី​សេ​ហ្វ និង​UNOHCHR​មានការ​ចាប់​អា​ម្មណ៍​យ៉ាងខ្លាំង​ក្នុងការ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល់​ជំងឺ​កូ​វីដ​-១៩ នៅតាម​ពន្ធនាគារ​នៅ ប្រទេស​កម្ពុជា​។

​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​បានស្នើ​ឲ្យ​អង្គការ​យូ​នី​សេ​ហ្វ​និង​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ត្រូវ​ពិភាក្សាគ្នា​បន្តទៀត ដើម្បី​បង្កើន​ការទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដល់​អនីតិជន ឬ​ជន​ជាប់ឃុំ​ខ្លួន​ដទៃទៀត​ក្នុង​ពន្ធនាគារ​។​
​លោក​ជឿជាក់ថា​អង្គការ​យូ​នី​សេ​ហ្វ​និង​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស នឹង​បន្ដ​កិច្ចសហការ​យ៉ាង​ល្អ​បន្ថែមទៀត​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ដែល​នាំមក​នូវ​ផលប្រយោជន៍​ក្នុង​វិស័យ ពន្ធនាគារ​នៅ​កម្ពុជា​។​លោក​បាន​បញ្ជាក់ដែរថា វិស័យ​ពន្ធនាគារ​នេះ អគ្គនាយកដ្ឋាន ពន្ធនាគារ បានធ្វើការ​គ្រប់គ្រង​យ៉ាង​ល្អ ស្របតាម​ពាក្យ ស្លោក «​សន្ដិសុខ សុខភាព និង​មនុស្សធម៌​»​។​

​ចំណែក​លោក JALLAA ABDELWAHAB អនុប្រធាន​មូលនិធិ អង្គការសហប្រជាជាតិ​ដើម្បី​កុមារ (​យូ​នី​សេ​ហ្វ​)​បាន​ឲ្យ​ដឹងថា​ចាប់តាំងពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​កិច្ចការងារ​ជួយ​កុមារ​ក៏បាន​ជួបប្រទះ​ជាច្រើន​ជាពិសេស​ជំងឺ​កូ​វីដ​-១៩ បានធ្វើ​ឱ្យមាន ការប៉ះពាល់​វិស័យ​អប់រំ សុខភាព​សាធារណៈ និង​សុខភាព​របស់​កុមារ នៅតាម​ពន្ធនាគារ​ផងដែរ​។

​លោក​បាន​បន្ថែមថា ផលប៉ះពាល់​ទាំងនោះ មាន​រយៈពេល​វែង និង​ខ្លី ប៉ុន្តែ​ជាការ​ពិតណាស់ យូ​នី​សេ​ហ្វ បានទទួល ការគាំទ្រ​ពី​ជំនួយ របស់ សហ​រដ្ឋា​អាមេរិក រដ្ឋាភិបាល​ជប៉ុន និង​រដ្ឋា​ភិ​បា ល​ចិន ដើម្បី ទិញ​សម្ភារ​យកមក​ចែកជូន​ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា​។​លោក​ថា​យូ​នី​សេ​ហ្វ​នឹង​បន្ដ​ទិញ​សម្ភារ​បន្ថែមទៀត​ដើម្បី​បំពេញតម្រូវការ​នៅតាម​ពន្ធនាគារ​ហើយ​ធ្វើយ៉ាងណា​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ កុំឱ្យ​ឆ្លង ទៅដល់​អ្នក​ជាប់ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​។​

​រីឯ​លោក​PRADEEPWANGLE​តំណាង​ស្ដីទី​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា​មានប្រសាសន៍​ដែរ​ថា​UNOHCHR​រីករាយ​បន្ដ​កិច្ចសហការ​បន្ថែមទៀត​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ទៅលើ​វិស័យ​ផ្សេងៗ​ផងដែរ​ជាពិសេស​វិស័យ​ពន្ធនាគារ​។
​លោក​បន្តថា​ជំងឺ​កូ​វីដ​-១៩​បានធ្វើ​ឲ្យ​ប៉ះពាល់​ទាំង​កម្ពុជា​និង​ពិភពលោក​ដូច្នេះ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រួមគ្នា​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​បន្ថែមទៀត​។​លោក​លើកឡើង​ទៀតថា​UNOHCHR​នឹង​សហការ​ជាមួយ​ក្រសួងយុត្តិធម៌​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​និង​ភាគី​ពាក់ព័ន្ធ​មួយចំនួនទៀត ដើម្បី​ទប់ ស្កាត់​ជំងឺ​កូ​វីដ​-១៩ កុំឱ្យ​ឆ្លង​ទៅដល់​អ្នក​ជាប់ពន្ធនាគា​រ នៅតាម រាជធានី​-​ខេត្ត​៕S/

​រូបថត​៖​ពិធី​ផ្តល់​សម្ភារៈ​ការពារ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល់​ជំងឺ​កូ​វីដ​-១៩ នៅតាម​ពន្ធនាគារ​

Football news:

Raheem sterling: Looking for tickets to Lisbon. From the 10th to the 24th. Retweet if you can help
Pep Guardiola: Gabriel is the best player of matches with Real Madrid
Three heroes of Lyon in the match with Juve – among them the defender, whom the fans drove in the fall
Manchester City and Lyon will meet in the 1/4 final of the Champions League on August 15 at Jose Alvalade
Photo of Pep and Zizou – just a gift for Showsport users
Ronaldo was eliminated so early from the Champions League for the first time in 10 years, although he tried very hard – in the playoffs for Juve, only he scores
Rudi Garcia: to Pass Juventus is a feat. The most pleasant defeat in my career