Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត បន្ទាយមានជ័យនៅក្រុងសិរីសោភ័ណ : មន្ត្រីនិងរាស្ត្រមូលដ្ឋានស្នើជួសជុលផ្លូវថ្នល់, ប្រឡាយលូរំដោះទឹក,ប្រឡាយធនធានទឹក កសិកម្ម,ការផ្ដល់សេវារដ្ឋបាល

Views: 3

ដោយ : ប.ជ័យ / បន្ទាយមានជ័យ: រដ្ឋបាលខេត្តបន្ទាយមានជ័យរួមសហការជាមួយរដ្ឋបាលក្រុងសិរីសោភ័ណបានរៀបចំបើកវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៣ ឆ្នាំ២០២២ នៅក្រុងសិរីសោភ័ណក្រោមអធិបតីភាព លោកខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដោយមានការចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងលោក លោកស្រីមេបញ្ជាការ មេបញ្ជាការងគ្រប់កងឯកភាព មន្ទីរ អង្គភាព ពាក់ព័ន្ធ នារសៀលថ្ងៃទី០៧​ ខែធ្នូ ឆ្នាំ២០២២នេះ នៅបរិវេណសាលាក្រុងសិរីសោភ័ណ។

ចំណុចដែលត្រូវលើកឡើងនៅក្នុងអង្គវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុម ប្រឹក្សាខេត្តនេះ ដែលមានការចូលរួមពីមន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបទៀតនោះ រួមមានការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព, ការងារអភិវឌ្ឍន៍មូលដ្ឋានដោយ ផ្តោតជំរុញទៅលើការជួសជុលផ្លូវថ្នល់ដែលរងការខូចខាត,ការកសាងប្រព័ន្ធប្រឡាយទឹកសំរាប់បំរើការងារកសិកម្ម,ការផ្ដល់សេវារដ្ឋបាលសាធារណៈការធ្វើអត្តសញ្ញាណប័ណ្ណ,ការចុះសំបុត្រអត្រានុកូលដ្ឋាន,ការងារដោះស្រាយទំនាស់ដីធ្លី ជាដើម។

លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា:វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនឹងផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធនិងប្រជាពលរដ្ឋទាំងអស់អាចចូលរួមទទួលព័ត៌មានអំពីសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបានកន្លងមកនិងបញ្ហាប្រឈមនានានិងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត។

នាឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានទទួលយកសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋបានលើកឡើងនោះធ្វើការដោះស្រាយដោយផ្ទាល់នៅនឹងកន្លែងជាមួយអង្គភាពពាក់ព័ន្ធហើយបញ្ហា
ដែលនៅសេសសល់និងត្រូវដាក់បញ្ចូលទៅក្នុងគម្រោងអភិវឌ្ឍន៍របស់ខេត្តបន្តទៀត៕/PC

Post navigation