Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

វត្ត​អារាម និង​ស្នាក់ការ​សាសនា​នៅ​បន្ទាយមានជ័យ​វាយ​ជួង ទូងស្គរ គោះ​រគាំង​អបអរសាទរ​កម្មវិធី​អន្តរ​សាសនា​ថ្នាក់ជាតិ ប្រយុទ្ធប្រឆាំង​ការ​ជូ​ញ​ដូរ​មនុស្ស​

Views: 6

ដោយ : ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ដោយ​អនុវត្តតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធម្មការ និង​សាសនា កាលពី​ម៉ោង​០៦​ល្ងាច ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២២ វត្ត​អារាម​ព្រះពុទ្ធសាសនា​និង​វិហារ / ស្នាក់ការ​ថ្វាយបង្គំ​ពា​ហិ​រ​សាស និង សាសនា​ផ្សេងៗ នា​ទូទាំង​ខេត្តបន្ទាយមានជ័យ បាន​ចូលរួម​ទូងស្គរ គោះ​ជួង វាយ​រគាំង ។​

​លោក បៀ​វ ថា​ន ប្រធាន​មន្ទីរ​ធម្មការ​និង​កិច្ចការ​សាសនា​ខេត្តបន្ទាយមានជ័យ​អោយដឹង​នា​ថ្ងៃទី​៣០​ខែកញ្ញា​ថា ស្ថាប័ន​សាសនា​នៅ​ទូទាំង​ខេត្ត​បាន​ចូលរួម​ទូងស្គរ គោះ​ជូ​ង វាយ​រគាំង គឺ​ដើម្បី​ចូលរួម​អបអរសាទរ កម្មវិធី​អន្តរ​សាសនា​ថ្នាក់ជាតិ ប្រយុទ្ធប្រឆាំង​ការ​ជូ​ញ​ដូរ​មនុស្ស​លើក​ទី​៦ ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ នា​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២២ កន្លងមក ។​ N

Post navigation