Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

Wolves ទិញ​ខ្សែប្រយុទ្ធ​ព័រ​ទុយ​ហ្គាល់ ហ្គ​ន​កា​ឡូ ហ្គេ​ដេស ពី Valencia ក្នុងតម្លៃ ២៧,៥ លាន​ផោន​

Views: 2

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ ក្រុម​ចចក​ខ្មៅ Wolves បាន​ចុះហត្ថលេខា​ទិញ​ខ្សែប្រយុទ្ធ​ព័រ​ទុយ​ហ្គាល់ ហ្គ​ន​កា​ឡូ ហ្គេ​ដេស (Goncalo Guedes) ពី Valencia​ក្នុង​កិច្ចសន្យា​រយៈពេល​ប្រាំ​ឆ្នាំ​​ដែល​មាន​តម្លៃ ២៧,៥ លាន​ផោន (​ជាង​៣៣​លាន​ដុល្លារ​)​។​

​កីឡាក​រវ័យ ២៥ ឆ្នាំ​រូប​នេះ​រកបាន ២៨ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ១៤៦ ប្រកួត​នៅ​ក្របខ័ណ្ឌ La Liga បន្ទាប់​ពី​ចូលរួម​ជាមួយ Valencia ពី Paris St-Germain​ក្នុង​កិច្ចសន្យាខ្ចី​ជើង​ដំបូង​​ក្នុង​ឆ្នាំ ២០១៧​។​

​តម្រូវការ​របស់ Wolves សម្រាប់​ខ្សែប្រយុទ្ធ​មួយរូប គឺ​កាន់តែ​មាន​សម្ពាធ​ខ្លាំង បន្ទាប់​ពី​របួស​របស់​កីឡាករ រ៉ា​អ៊ូ​ល ជី​មេណេស (Raul Jimenez) នៅមុន​បើក​រដូវ​កាល​។​

​ប្រធាន​ក្លិប​លោក ជេ​ហ្វ ស៊ី (Jeff Shi) បាន​និយាយថា “​យើង​បាន​ត្រួតពិនិត្យហ្គន​កាឡូ​អស់​រយៈពេល​ជា​យូរ​មក​ហើយ ហើយ​រីករាយ​ណាស់​ក្នុង​ការស្វាគមន៍​គាត់​”៕

​ហ្គ​ន​កា​ឡូ ហ្គេ​ដេស ចូលរួម​ជាមួយ Wolves ក្នុង​តម្លៃ​ខ្លួន​ជាង ៣៣ លាន​ដុល្លារ​

Post navigation