Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

យាន​អាម៉េរិក​បញ្ជូន​អវកាសយានិក​រុស្ស៊ី​ទៅ​ស្ថានីយ​អវកាស​អន្តរជាតិ ក្នុងពេល​កំពុង​មាន​សង្គ្រាម​ក្តៅ​នៅ​អ៊ុ​យក្រែន​

Views: 11

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រ៉ុក្កែត SpaceX ដែល​ដឹក​សមាជិក​អវកាសយានិក​រុស្ស៊ី​ម្នាក់ បាន​បាញ់​បង្ហោះ​ចេញ​ពី​រដ្ឋ​ផ្លរីដា​កាលពី​ថ្ងៃ​ពុធ​ទី​៥​តុលា ក្នុងការ​ធ្វើ​ដំណើរ​មួយ​ដែល​បង្ហាញ​នូវ​​និមិត្តរូប​នៃ​កិច្ចសហការ​ដ៏​សំខាន់ ខណៈ​សង្គ្រាម​កំពុង​ផ្ទុះ​ឡើង​ក្នុង​ប្រទេស​អ៊ុ​យក្រែន​។​

​លោកស្រី អាន​ណា គី​គី​ណា (Anna Kikina) ជា​អវកាសយានិក​ស្រី​តែ​ម្នាក់​គត់​ដែល​បំពេញការងារ គឺជា​ផ្នែក​មួយ​នៃ​បេសកកម្ម​មាន​សមាជិក ៥​នាក់​ដែល​រួមបញ្ចូល​អវកាសយានិក​ជនជាតិ​ជប៉ុន​​ម្នាក់​និង​អាម៉េរិក​ពីរ​នាក់​ផងដែរ​។​

​លោកស្រី នី​កូល ម៉ាន់ (Nicole Mann) មេបញ្ជាការ​នៃ​យាន Crew Dragon និង​ជា​ស្ត្រី​ជនជាតិដើម​អាម៉េរិក​ដំបូង​គេ​នៅក្នុង​លំហ​បាន​និយាយ​យ៉ាង​ខ្លី​មុន​ពេល​បាញ់​បង្ហោះ​ពី​មជ្ឈមណ្ឌល​​អវកាស​កេ​ណ្ណី​ឌី ក្នុង​រដ្ឋ​ផ្លរីដា​ថា “​តោះ​ចាប់ផ្តើម​បេសកកម្ម​”​។​

​ការ​ចូល​ចត​នៅ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS)​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​តុលា​នៅ​ម៉ោង ៤៖៥៧ រសៀល​។​

​កាលពី​ពីរ​សប្តាហ៍​មុន អវកាស​យានិក​អាម៉េរិក​ម្នាក់​បាន​ហោះ​ឡើង​តាម​រ៉ុក្កែត Soyuz របស់​រុស្ស៊ី​សម្រាប់​វេទិកា​នៅ​ដង​តារាវិថី​មួយ​នេះ​ផង​ដែរ​។​

​កម្មវិធី​ផ្លាស់ប្តូរ​អវកាសយានិក​ដែល​បានគ្រោង​ទុកជា​យូរយារ​ណាស់​មកហើយ​នេះ​ត្រូវបាន​រក្សា​ទុក ទោះបីជា​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​រវាង​សហរដ្ឋ​អាម៉េរិក​និង​រុស្ស៊ី​ចាប់តាំងពី​ការ​ឈ្លាន​​ពាន​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូលើ​អ៊ុយ​ក្រែន​ក្នុង​ខែ​កុម្ភៈក៏​ដោយ​។​

​ការធានា​នូវ​ប្រតិបត្តិការ​របស់​ស្ថានីយ ISS បាន​ក្លាយ​ជា​ផ្នែក​មួយ​ក្នុងចំណោម​ផ្នែក​ដែល​នៅសល់​តិចតួច​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​សហរដ្ឋ​អាម៉េរិក​និង​រុស្ស៊ី​៕

​លោកស្រី អាន​ណា គី​គី​ណា ហោះ​ឡើងទៅ ISS តាម​យាន Crew Dragon របស់​អាម៉េរិក​កាលពី​ថ្ងៃ​ពុធ

Post navigation