Cambodia

យន្តហោះ​ដឹក​ម៉ាស់ ទៅ​មី​យ៉ាន់​ម៉ា គឺ​ក្រុមហ៊ុន ឃែ​ម​បូ​ឌៀ អ៊ែ​វេ

ដោយៈ ជា សីហៈ / ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី ទទួលបន្ទុក​រដ្ឋលេខា​ធិ​ការដ្ឋាន អាកាសចរ​ស៊ីវិល បានទទួល​ជួបនឹង​ថ្លែងអំណរគុណ ក្រុមហ៊ុន ឃែ​ម​បូ​ឌៀ អ៊ែ​វេ (Cambodia Airways) ដែល​ក្រុមហ៊ុន​ឧបត្ថម្ភ ការហោះហើរ ជា​មនុស្សធម៌ ចំនួន ៣ ឝ្រឿ​ង ដើម្បី​ដឹកជញ្ជូន​ម៉ាស ចំនួន ២,១ លាន និង​បរិក្ខារ​ពេទ្យ​សរុប ១២ មុខ សម្រាប់​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ ១៩ ជា​អំណោយ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​នៅក្នុង​ជំនួប​ជាមួយនឹង​ប្រធាន​ក្រុមហ៊ុន​នេះ កាលពី​ម្សិលមិញ លោក​រដ្ឋមន្ត្រី ក្នុងនាម​រដ្ឋាភិបាល ក៏​ដូច​ក្នុងនាម​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែងអំណរគុណ ដល់​ក្រុមហ៊ុន​អាកាសចរណ៍​នេះ ដែល​បាន​ឆ្លើយតប ទាន់ពេលវេលា និង​ឆាប់រហ័ស តាម​សំណូមពរ របស់​រដ្ឋាភិបាល ក្នុង​ការដឹក​ជ​ញ្ជួ​ន សម្ភារ​បរិក្ខារ ខាងលើ ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា ប្រកបដោយ​សុវត្ថិភាព​។

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ យន្តហោះ ៣ គ្រឿង របស់​ក្រុមហ៊ុន​អាកាសចរណ៍​នេះ បាន​ដឹក​ម៉ាស់ ២,១ លាន និង​បរិក្ខារ​ពេទ្យ សរុប ១២ មុខ សម្រាប់​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ ១៩ ជា​អំណោយ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​ដោយឡែក កាលពី​ពេលដែល​កម្ពុជា ដឹក​ម៉ាស់​ទៅ​ប្រទេស​ឡាវ គឺ​រាជរដ្ឋាភិបាល បានទទួល​ជំនួយ ពី​ក្រុមហ៊ុន​អាកាសចរណ៍ ឡាន​ម៉ី ហើយ​កម្ពុជា ក៏​គ្រោង​នឹង​ដឹកជញ្ជូន​ម៉ាស និង​សម្ភារ​វេជ្ជសាស្ត្រ ទៅ​ប្រទេស​ទី​ម័​រ​ខាងកើត ផងដែរ នៅពេល​ឆាប់ៗ​ខាងមុខ ៕/V​

Football news:

Andrea Pirlo: Criticism is inevitable when you are suddenly appointed Juve coach, but the results will say everything for me
Zidane on relegation from the 3rd League club: It's not a shame, let's not go crazy. Real Madrid wants to win, sometimes it doesn't come out
Real Madrid were eliminated from the Spanish Cup for the fifth time by a team from the 3rd league
Solskjaer on 2-1 with Fulham: Having conceded, Manchester United woke up and played a good match. Pogba played well
Manchester United won a Premier League match for the 94th time, conceding first. This is a record of the tournament
Pirlo took the first trophy as a coach-snatched the Super Cup from Gattuso. And once they won together
Cristiano Ronaldo: Milan and Inter are very strong, but Juventus can win Serie A