logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo logo
star Bookmark: Tag Tag Tag Tag Tag
Cambodia

យោធា​ចិន​តាមឃ្លាំមើល​និង​ព្រមាន​នាវាចម្បាំង​អាម៉េរិក​ឱ្យ​ចាកចេញ​

ចែករម្លែក

​លោក​លី ហួរ​មិន​( Li Huamin)​អ្នកនាំពាក្យ​កងទ័ព​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៣​កញ្ញា​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ចិន​បាន​បញ្ជូន​នាវា​និង​យន្តហោះ​យោធា​ជាច្រើន​​ដើម្បី​តាមឃ្លាំមើល​នាវាចម្បាំង​អាមេរិក Wayne E. Meyer និង​បាន​ធ្វើ​ការព្រមាន​ហើយ​ទាមទារ​ឱ្យ​នាវា​នេះ​ចាកចេញ​ពី​តំបន់​នោះ​បន្ទាប់​ពី​ការរំលោភ​ចូល​ក្នុង​ដែនទឹក​របស់​ចិន​​នៅ​ឯនាយ​ប្រជុំ​កោះ​Xisha (​ប៉ា​រ៉ា​សែ​ល​)​កាលពី​ថ្ងៃ​សុក្រ ដោយ​គ្មាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​ចិន ។​

​លោក​បាន​កត់សម្គាល់​ថា​ចិន​ជា​ម្ចាស់​អធិបតេយ្យភាព ដែល​មិន​អាច​ប្រកែក​បាន​លើ​ប្រជុំ​កោះ​Xisha និង​ដែនទឹក​នៅជាប់​គ្នា​នោះ​។ លោក​បាន​បន្ថែម​ថា​សហ​រដ្ឋ​អាម៉េរិក​​ជា​យូរ​មក​ហើយ​បាន​គំរាមកំហែង​អធិបតេយ្យភាព​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ក្រោម​ឈ្មោះ​”​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​” ដោយ​បង្ហាញ​កង្វះ​ភាពស្មោះត្រង់​ក្នុង​ការ​ថែ​​រក្សា សន្តិភាព​អន្តរជាតិ​និង​ស្ថិរភាព​សន្តិសុខ​ក្នុង​តំបន់​។​

​លោក Li Huamin ក៏​បាន​បញ្ជាក់​ជា​ថ្មី​ទៀត​ថា កងទ័ព​រំដោះប្រជាជន​ចិន​នឹង​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​និង​ចាត់វិធានការ​ចាំបាច់​ទាំងអស់​ដើម្បី​ការពារ​អធិបតេយ្យភាព​និង​​សន្តិសុខ​ជាតិ​និង​ការពារ​សន្តិភាព​និង​ស្ថិរភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​នាវា​ពិឃាត Wayne E. Meyer បើក​ជិត​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​ប្រឆាំង​នឹង​ការអះអាង​អធិបតេយ្យភាព​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​តំបន់ផ្លូវ​​ទឹក​ដ៏​មមាញឹក​នេះ​។​

​យោង​តាម​អ្នកនាំពាក្យ​កង​នា​វាទី​៧​អាម៉េរិក​លោកស្រី រី​ន ម៉ុម​សេន​(Reann Mommsen) នាវា​នៃ​កងទ័ពជើងទឹក​អាម៉េរិក​នេះ​ប្រឆាំងនឹង​អ្វី​ដែល​លោកស្រី​ហៅថា ការអះអាង​​កម្មសិទ្ធិ​ធំធេង​ពេក​របស់​ចិន​លើ​បណ្តា​ប្រជុំ​កោះ ដែល​ក៏​អះអាង​ជា​កម្មសិទ្ធិ​ដោយ​វៀតណាម​ផងដែរ​។​

​ទោះជា​ចិន​ប្រឆាំង​ជំទាស់ ក៏​អាម៉េរិក​ដែល​មាន​កិច្ចសហការ​យោធា​ជាមួយ​កោះ​តៃវ៉ាន់​បាន​បន្ត​ធ្វើ​ប្រតិបត្តិការ​យោធា​ហើយ​ចោទប្រកាន់​ចិន​ថា​ពង្រីក​សកម្មភាព​យោធា​នៅ​​ក្នុង​តំបន់ រួម​ទាំង​ការសង់​បណ្តា​កោះ​សិប្បនិម្មិត តែ​ចិន​បាន​តប​វិញ​ថា​ការ​ដាក់​ទីតាំង​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ការពារ​ខ្លួន​និង​សំរាប់​ការសិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​​ព្រម​ទាំង​កម្មវិធី​សុវត្ថិភាព​សមុទ្រ​៕​ដោយ​៖​វាសនា​/​សុខា​

All rights and copyright belongs to author:
Themes
ICO