Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

យប់​ថ្ងៃ​ពុធ​នេះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ចេញទៅ​លេង​កំដៅ​សាច់ដុំ​ជាមួយ​ម៉ាឡេស៊ី​

Views: 1

ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ យប់​ថ្ងៃទី​៧ ខែធ្នូ​នេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នឹង​ចេញដំណើរ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​នា​ថ្ងៃទី​៩ ខែធ្នូ ដើម្បី​កំដៅ​សាច់ដុំ​ត្រៀម​ក្នុង​ព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022​។ សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ក្រុម​កម្ពុជា គឺ​ស្ថិតក្នុង​ពូ​ល A ជាមួយ​ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និង​ប្រ៊ុយណេ​។​

​ក្រឡេកមើល​កម្មវិធី​ប្រកួត​កម្ពុជា​ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ទទួល​ហ្វីលីពីន​មុនគេ​នា​ថ្ងៃទី​២០ ខែធ្នូ បន្ទាប់​មកជួប​ឥណ្ឌូនេស៊ី​នា​ថ្ងៃទី​២៣ ខែធ្នូ ហើយ​កម្ពុជា​នឹងត្រូវ​​បើកទ្វារ​ផ្ទះ​ជាថ្មី ទទួល​ប្រ៊ុយណេ នា​ថ្ងៃទី​២៩ ធ្នូ មុន​ការប្រកួត​បញ្ច​ប់ពូ​ល ជាមួយ​ក្រុម​ថៃ នា​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២៣ ខាងមុខ​ដោយ​ថៃ​ជា​ម្ចាស់ផ្ទះ​។​

​ការចេញ​ទៅលេង​កំដៅ​សាច់ដុំ​នេះ​ក្រុម​កម្ពុជា​ទើបតែ​ប្រមូលផ្ដុំ​ហ្វឹកហាត់​បានតែ​ប៉ុន្មាន​ថ្ងៃ បន្ទាប់ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ ២៤​នាក់ រួមមាន​សមាជិក​ក្លិប​ភ្នំពេញ​ក្រោ​ន ៥​រូប​, វិសាខា ១០​រូប​, ព្រះខ័ន​រាជ​ស្វាយរៀង ២​រូប​, បឹងកេត ៤​រូប​, ណាហ្គា​វើ​លដ៍​ម្នាក់ រួមជាមួយ​កីឡាករ​ខ្មែរ​-​បារាំង កុក បូរី​ស លេង​នៅ​ក្លិប​ម៉ាឡេស៊ី Sarawak United និង​កីឡាករ​ខ្មែរ​-​អាមេរិក ថេ​ឡរ នី​កូ​ឡា ឌឿ​ង លេង​នៅ​ក្លិប​អាមេរិក Orlando City​នោះ​។​

​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍ សម្រាប់​ការបើក​យុទ្ធនាការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ខាងលើ គឺ​ពុំមាន​វត្តមាន​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា​នោះទេ គឺមាន​​តែ​លោក Ryu Hirose គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​រួមជាមួយ​ក្រុមការងារ​គ្រូ​ជំនួយ​តែ​ប៉ុណ្ណោះ​៕​/R

Post navigation