Views: 6
ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ ម្សិលមិញនេះ លោក ថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២ (Camsoc / Camapgoc) បានចុះពិនិត្យទីតាំង សម្រាប់បម្រើឱ្យការប្រកួតមួយចំនួន នាពហុកីឡដ្ឋានជាតិអូឡាំពិក។ ជាមួយគ្នានេះ លោកក៏បានពិនិត្យទីតាំងប្រកួត នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្ដាតចាស់) ទៀតផង។
សម្រាប់ពហុកីឡដ្ឋានជាតិ មានកន្លែងខ្លះ ត្រូវពន្លឿនការរៀបចំ កន្លែងខ្លះ ត្រូវបន្ថែមអ្វី ដែលមិនទាន់មាន និងកន្លែងខ្លះ ត្រូវជួសជុលបន្ថែម នូវបន្ទប់មួយចំនួន។ ស្ដាតចាស់ ដែលជាកន្លែងរៀបចំ ការប្រកួតបាល់ទាត់នារី តម្រូវឱ្យមានការកែលម្អ លាបថ្នាំ ឲ្យបានរួចរាល់ មុនពេលការប្រកួតបាល់ទាត់នារី ចាប់ផ្ដើម។ អ្វីៗត្រូវចាប់ផ្ដើមធ្វើភ្លាមៗ និងបន្ទាន់ ក្នុងដំណាក់កាល នៃការដើរសម្អាតទីលាននេះ។ សោភ័ណភាព និងគុណភាព នៃទីតាំងទាំងអស់ ត្រូវតែឲ្យបានរួចរាល់ មុនការប្រកួតមកដល់៕/V-PC