Views: 17
ឆ្នាំជូត
រាសីស្រុតចុះ។ការរស់នៅជួបនូវបញ្ហាជីវភាពបន្តិចពិតមែន ប៉ុន្តែក៏មានភាពសុខដុមគ្រាន់កក់ក្តៅជានិច្ច។ចំពោះការប្រកបការងារបើពុំមានការប្រមាថនោះទេ គឺផលតែងហុចមកវិញគ្រាន់គាប់បំណង។
អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើន និង ពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតឡើង។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ពីព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ដំណើរជីវិតរបស់លោកអ្នក ឃើញថាមិនសូវល្អប្រសើរទេ ហើយពិសេសងាយកើតបញ្ហាចំពោះមុខច្រើនផង។សម្រាប់ថ្ងៃនេះដែររាល់កិច្ចការងារលោកអ្នកជួបបញ្ហានឿយណាយនិងប្រទាំងប្រទើសច្រើនបន្តិចតែយ៉ាងណាក៏មានការរីកលូតលាស់សន្សឹមៗដូចសព្វមួយដងទេ។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយវិញពុំសូវគាប់ប្រសើរទ្បើយ គួរមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះមានតែក្រុមមនុស្សចាំផ្តួលរំលំដោយក្តីឈ្នានីសប៉ុណ្ណោះ។
រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីលេងម៉េះម៉ោះច្រើននាំកើតរឿងសៅហ្មងមានតែបញ្ហាប្រទាំងប្រទើសជាមួយគ្នាកើតឡើង មិនចេះចប់ មិនចេះហើយ៕
ឆ្នាំខាល
រាសីស្រុតចុះ។ថ្ងៃនេះបើជាស្ត្រីលោកអ្នកនៅតែជួបបញ្ហាផលលំបាកខាងផ្លូវចិត្តច្រើន ហើយពិសេសក្រុមគ្រួសារក៏សាងបញ្ហាច្រើនមកឱ្យដែរ។បើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែចេះគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបគ្មានពាក្យថាត្រូវមកដេកសោកការនៅពេលក្រោយ។ដោយសារដួងរាសីស្រុតចុះដូចនេះចំពោះអ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើនដូច្នេះគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំចង់លលេងនឹងល្បែងកាមគុណប្រយ័ត្នកើតជារឿងធំគ្មាននរណាជួយកើត៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការសម្រេចចិត្តរឿងសំខាន់ ឬ រឿងបង្ខំបន្ទាន់ណាមួយ។ការធ្វើដំណើរឆ្ងាយជិតគប្បីបន្ថែមការប្រុងប្រយ័ត្នបន្តិចទើបប្រសើរ។ដំណើរជីវិតគាប់ប្រសើរឡើងវិញ ហើយធ្វើអ្វីក៏តែងជឿនលឿនទៅមុខនិងផ្តល់ផលល្អមកវិញផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលទោះជួបបញ្ហារដិបរដុបបន្តិចក៏ដោយតែក៏មានភាពសុខដុមល្អប្រពៃណាស់។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីបើលោកអ្នកចង់ធ្វើការជ្រើសរើសគូស្រករតែងសម្រេចជោគជ័យជានិច្ច៕
ឆ្នាំរោង
រាសីស្រុតចុះ។ការរស់នៅបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែមានការប្រយ័ត្នប្រយែងបន្តិចទើបមិនមានបញ្ហាអាក្រក់ណាមួយឈានចូលកើត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកធ្លាក់ស្រុតចុះ ម្ល៉ោះហើយមិនផ្តល់ផលល្អសម្រាប់ការងារសំខាន់ឬកិច្ចការធំដុំឡើយពីព្រោះថាងាយជះផលអាក្រក់នាពេលក្រោយវិញណាស់។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ លោក អ្នក ត្រូវចេះចាយវាយប្រាក់កាសក្បិតក្បៀតខ្លះកុំខ្ជះខ្ជាយដៃធំព្រោះបើមានប្រាក់ទុកក្នុងបង្វេចក្រែងអាចជួយដោះទាល់នូវរាល់គ្រាលំបាកនាថ្ងៃខាងមុខ។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នកើតជម្លោះវិវាទព្រោះតែការប្រកែប្រកាន់ច្រើន៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ការរស់នៅថ្ងៃនេះចូរប្រយ័ត្នការកើតជម្លោះវិវាទដោយប្រការណាមួយឡើង។ក្រៅពីនេះការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។ក្នុងថ្ងៃនេះការប្រកបការងារក៏ដូច្នេះដែរត្រូវចេះរវាសរវៃប្រឹងប្រែងទើបក្តីប្រាថ្នាអ្វីមួយអាចឈោងចាប់បានទៅរួច។អ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពរលូនល្អទៅមុខ និង ការរកប្រាក់កម្រៃទៀតសោតក៏ហូរចូលខ្លះៗគ្រាន់កក់ក្តៅដែរ។
រីឯបញ្ហាស្នេហាប្រុសស្រីជួបរឿងការយល់ខុស និង ភាពប្រចែប្រច័ណ្ឌចូលលុកលុយមិនស្ទើរដែរទេ៕
ឆ្នាំមមី
រាសីស្រុតចុះ។ថ្ងៃនេះលោកអ្នកសម្រេចចិត្តអ្វីមួយគឺងាយភ្លាំងភ្លាត់ និងក៏ងាយជួបបញ្ហាណាស់គប្បីប្រយ័ត្នប្រយែង ។ការប្រកបការងារទោះធ្វើអ្វីមួយក៏ដោយលោកអ្នកតែងត្រូវគេដណ្តើមយកអស់មុន ហើយបើពឹងពាក់ឱ្យអ្នកដទៃជួយក៏មិនដូចគាប់បំណងដែរ ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើន តែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់ ហើយការរកស៊ីគាប់ប្រសើរឡើងវិញ។
សម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះបើលោកអ្នកសម្រេចចិត្តរឿងសំខាន់អ្វីមួយគឺតែងឆ្លើយតបជាលទ្ធផលនាគ្រាក្រោយវិញគ្រាន់ជាទីពេញចិត្ត។ការប្រកបការងារដោយសារដួងរាសីឡើងខ្ពស់ ដូចនេះទោះធ្វើអ្វីក៏តែងផ្តល់ផលល្អជាងអាក្រក់ជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញឆ្ងាយជិតមានភាពកាក់កបគួរសមតែយ៉ាងណាត្រូវប្រយ័ត្នពាក្យសម្តីបន្តិច មិនដូច្នេះជោគលាភទាំងនេះនឹងត្រូវរលាយដូចអំបិលត្រូវទឹកអញ្ចឹង។
រីឯបញ្ហាគូស្នេហ៍ប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕
ឆ្នាំវក
រាសីល្អជាមធ្យម។ការរស់នៅឱ្យប្រយ័ត្នបញ្ហាសុខភាព ហេតុនេះចូរប្រយ័ត្នរោគជំងឺចាស់យាយីពិសេសបញ្ហាចំណីចំណុកតែម្តង។នៅថ្ងៃនេះការប្រកបការងារអ្វីឃើញថាមិនសូវជឿនលឿនទៅមុខទេពិសេសការធ្វើច្រើនបែរជាខុសច្រើនទៀតផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនសូវមានការរីកលូតលាស់ទៅមុខទេ ដូចនេះមិនផ្តល់ផលល្អសម្រាប់ការផ្លាស់ប្តូរមុខរបរថ្មីឬបើកធ្វើជំនួញអ្វីថ្មីប៉ុន្មានឡើយ។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការថ្នាំងថ្នាក់និងចាប់កំហុសគ្នាមិនតិចឡើយ៕
ឆ្នាំរកា
រាសីល្អមធ្យម។នាពេលនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ហេតុនេះទោះធ្វើអ្វីតែងជឿនលឿនទៅមុខនិងមានភាពសុខដុមគួរសម។ការប្រកបការងារអាចមានរឿងក្តៅចិត្ត និង បញ្ហាខ្លះគេខុសសោះតែអ្នកដទៃមើលមិនឃើញ ហើយឱ្យអ្នកជាអ្នកទទួលទៅវិញ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិច តែយ៉ាងណាការជួញទីជិតឆ្ងាយការរកផលកម្រៃឃើញថាមិនមានអ្វីលេចធ្លោទេគឺដូចសព្វមួយដង។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗមានចិត្តខ្លាំងតែរៀងៗខ្លួន៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅតែល្អប្រសើរដដែលទេ ម្ល៉ោះហើយបើមានការសម្រេចចិត្តត្រូវគឺផលល្អៗតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្ត។ ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នករួសរាន់បំពេញកិច្ចការងារអ្វីមួយពីព្រោះថាផលល្អតែងហុចឱ្យជាងអាក្រក់ជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅចិត្ត។
សម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកហើយ ព្រោះអាចជួបគូព្រេងពិតដូចគាប់បំណង តែយ៉ាងណាស្ត្រីចូរប្រយ័ត្នប្រុសព្រានបន្តិចព្រោះលោកអ្នកក៏តែងងាយជួបណាស់៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំជ្រូកឆ្លងចូលខែ សីហានេះដួងរាសីធ្លាក់ស្រុតចុះ ធ្វើឱ្យ ដំណើរជីវិតជួបស្ថានភាពលំបាកបន្តិច ម្ល៉ោះហើយគប្បីប្រយ័ត្នប្រយែង។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទិញដូរទីកន្លែងលក់ដូរ ឬការប្រកបមុខជំនួញអ្វីមួយផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលាភធ្លាប់តែបោលហួសឬជួបភាពតានតឹងបានផ្លាស់ប្តូរមកធូរស្រាល ហើយបើមានក្រុមអតិថិជនជំពាក់ប្រាក់កាសគេអាចយកមកសងវិញទៀតផង។
សម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕