Views: 8
ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ចិនដីគោកកាលពីថ្ងៃព្រហស្បតិ៍ទី១៨សីហាបានរាយការណ៍អ្នកឆ្លងកូវីដ១៩ថ្មីចំនួន៣.៥៧០នាក់សំរាប់ថ្ងៃ១៧សីហា ក្នុងនេះ៦៨២នាក់ចេញរោគសញ្ញានិង២.៨៨៨នាក់មិនចេញរោគសញ្ញា។
ធៀបនឹងការឆ្លង៣.០៣៦នាក់កាលពីមួយថ្ងៃមុន ការឆ្លងថ្មីកើនលើសមួយថ្ងៃមុន៥៣៤នាក់។
ទោះជាចំនួនឆ្លងកើនឡើង តែមិនមានការស្លាប់ថ្មីដោយជំងឺនេះទេគឺនៅរក្សា៥.២២៦នាក់ដដែលនិងគិតត្រឹមថ្ងៃ១៧សីហា ចិនដីគោកមានអ្នកឆ្លងកូវីដ១៩ចេញរោគសញ្ញាត្រឹមតែ២៣៧.៥៨០នាក់ប៉ុណ្ណោះ។
សំរាប់ថ្ងៃ១៧សីហា ទីក្រុងប៉េកាំងបានរាយការណ៍អ្នកឆ្លងថ្មីប្រាំនាក់នៅពេលទីក្រុងសៀងហៃមិនមានអ្នកឆ្លងថ្មីដូចមួយថ្ងៃមុនដែរ៕
ចិនបានរាយការណ៍អ្នកឆ្លងកូវីដ១៩ថ្មីជាង៣.៥០០នាក់កាលពីថ្ងៃ១៧សីហា តែក្រុងសៀងហៃមិនមានអ្នកឆ្លងថ្មីទេ