ក្រសួងការបរទេសរៀបចំសិក្ខាសាលាស្តីពីច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យដល់អង្គការមិនមែនរដ្ឋាភិបាលបរទេស

Views: 1

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំសិក្ខាសាលាស្តីពី «ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយ​ភាយអាវុធមហាប្រល័យ (ហៅកាត់ ច្បាប់ PF)» សម្រាប់អង្គការមិនមែនរដ្ឋាភិបាលបរទេសនៅកម្ពុជា នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួង។ ដោយមានការចូលរួមពីសំណាក់ប្រធាន ឬតំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេស (FNGOs) នៅកម្ពុជា។ សិក្ខាសាលានេះ មានគោលបំណងសំខាន់ដើម្បីលើកកម្ពស់ការយល់ដឹងដល់អង្គការមិនមែនរដ្ឋាភិបាលបរទេសអំពីកាតព្វកិច្ច និងនីតិវីធីក្នុងការចូលរួមអនុវត្តច្បាប់ PF ឱ្យមានប្រសិទ្ធភាព និងចូលរួមទប់ស្កាត់រាល់ការប្រព្រឹត្តបទល្មើសពាក់ព័ន្ធនានា។

លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងថា សិក្ខាសាលានេះ នឹងផ្តល់ចំណេះដឹងគ្រប់គ្រាន់សម្រាប់សិក្ខាកាម ទាំងជនជាតិខ្មែរ និងបរទេសឱ្យយល់កាន់តែច្បាស់អំពីកាតព្វកិច្ចរបស់បុគ្គលិកតំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេសនៅកម្ពុជា ក្នុងការសហការផ្តល់ព័ត៌មាន និងអនុវត្តតាមច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និង Guidelines និងធានានូវការចូលរួមធ្វើយុទ្ធនាការ ក្នុងការបំពេញការអនុវត្តលទ្ធផលជាក់ស្តែងទី១១ (IO11) ឱ្យបានចប់សព្វគ្រប់តាមផែនការសកម្មភាព ដែលជាសកម្មភាពមួយក្នុងការរួមចំណែកដកកម្ពុជាចេញពីបញ្ជីប្រផេះ។

លោក បានបន្តថា ការរីកសាយភាយនៃអាវុធមហាប្រល័យ គឺជាការគំរាមកំហែងដល់សន្ដិសុខពិភពលោក ដែលបង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិទាំងមូល។ ដើម្បីរួមចំណែកទប់ស្កាត់ និងដោះស្រាយបញ្ហានេះ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បានចេញសេចក្តីសម្រេចចិត្តជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងការប្រឆាំងនឹងការផ្តល់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលតម្រូវឱ្យរដ្ឋដែលជាសមាជិក អ.ស.ប. ទាំងអស់អនុវត្ត។ ជាក់ស្តែង គិតត្រឹមឆ្នាំ២០២២ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បានអនុម័តសេចក្តីសម្រេចចិត្ត ចំនួន ០៥ ពាក់ព័ន្ធនឹងការហាមឃាត់ការផ្តល់ហិរញ្ញប្បទានដល់តួអង្គមិនមែនរដ្ឋ (non-state actors) ក្នុងការអនុវត្តសកម្មភាពដែលធ្វើឱ្យមានការរីកសាយភាយអាវុធមហាប្រល័យ និងតម្រូវឱ្យប្រទេសសមាជិក បង្កើត អភិវឌ្ឍ ពិនិត្យ និងរក្សាការត្រួតពិនិត្យ ឬរិតបន្តឹង លើការផ្តល់មូលនិធិ និងសេវាកម្មពាក់ព័ន្ធនឹងការនាំចេញ និងការដឹកជញ្ជូនទំនិញដែលអាច រួមចំណែកដល់ការរីកសាយភាយអាវុធមហាប្រល័យ។ លើសពីនេះ អ.ស.ប.ក៏បានអនុម័តសេចក្តីសម្រេចចិត្តចំនួន ១០ទៀត ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មទៅលើសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (ប្រទេសកូរ៉េខាងជើង) និងប្រទេសអ៊ីរ៉ង់។ ក្រៅពីអ.ស.ប. ក៏មានស្ថាប័នដទៃទៀត ដែលត្រួតពិនិត្យលើការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សា សន្តិសុខ អ.ស.ប. របស់រដ្ឋសមាជិកផងដែរ។ ឧទាហរណ៍ ដូចជាក្រុមការងារហិរញ្ញវត្ថុប្រឆាំងការសម្អាតប្រាក់ (ឬហៅកាត់ថា FATF -Financial Action Task Force on Money Laundering)។

ឯកឧត្តមបន្តទៀតថា ក្រុមការងារហិរញ្ញវត្ថុប្រឆាំងការសម្អាតប្រាក់ (FATF) ជាស្ថាប័នអន្តររដ្ឋាភិបាលដែលបង្កើតនៅឆ្នាំ១៩៨៩ នៅប្រទេសបារាំង ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធិភាពនៃការអនុវត្តច្បាប់ បទប្បញ្ញត្តិ និងវិធានការប្រតិបត្តិការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បីកាត់បន្ថយហានិភ័យរបស់ប្រព័ន្ធធនាគារនិងស្ថាប័នហិរញ្ញវត្ថុជាសកល។ FATF បានបង្កើតជាស្តង់ដារសកល ដើម្បីធ្វើការវាយតម្លៃ និងកំណត់ប្រទេសក្នុងបញ្ជីខ្មៅ ឬប្រផេះ ក្នុងគោលបំណងបង្កើនឆន្ទៈនយោបាយ កំណែទម្រង់ថ្នាក់ជាតិផ្នែកច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការសម្អាតប្រាក់។
នៅឆ្នាំ២០១២ ក្រុមការងារហិរញ្ញវត្ថុប្រឆាំងការសម្អាតប្រាក់ (FATF) បានបន្ថែមអនុសាសន៍ពាក់ព័ន្ធនឹងការប្រឆាំងការរីកសាយភាយអាវុធមហាប្រល័យ។ ក្រុមការងារហិរញ្ញវត្ថុប្រឆាំងការសម្អាតប្រាក់ តម្រូវឱ្យប្រទេសទាំងអស់អនុវត្តទណ្ឌកម្មហិរញ្ញវត្ថុតាមគោលដៅ (Targeted Financial Sanctions) ដោយអនុលោមតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ដែលពាក់ព័ន្ធនឹងការទប់ស្កាត់ បង្ក្រាប និងបង្អាក់ការរីកសាយភាយអាវុធមហាប្រល័យ និងការផ្តល់ហិរញ្ញប្បទានដល់សកម្មភាពទាំងនេះ។
ក្នុងន័យនេះ រដ្ឋនីមួយៗត្រូវបង្កក ដោយគ្មានបង្អង់នូវទ្រព្យសម្បត្តិរបស់បុគ្គល ឬអង្គភាពជាប់ឈ្មោះក្នុងបញ្ជីទណ្ឌកម្មទាំងឡាយរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប។ ការងារនេះទាមទារឱ្យមានការចូលរួម និងសហការគ្នាពីគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងរូបវន្តបុគ្គល និងនីតិបុគ្គល ទាំងវិស័យរដ្ឋ និងឯកជន ព្រមទាំងវិស័យ ស្ថាប័នមិនមែនរដ្ឋាភិបាលផងដែរ។

លោករដ្ឋលេខាធិការក្រសួងការបរទេសរូបនេះបានបញ្ជាក់ថា ក្រោមការបេ្តជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល ក្នុងនាមជាសមាជិករបស់ អ.ស.ប. និងក្នុងន័យចូលរួមអនុវត្តឱ្យខ្ជាប់ខ្ជួនតាមស្តង់ដាររបស់ ក្រុមការងារហិរញ្ញវត្ថុប្រឆាំងការសម្អាតប្រាក់ (FATF) រាជរដ្ឋាភិបាលកម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងការបង្កើតក្របខណ្ឌគតិយុត្តិគ្រប់ជ្រុងជ្រោយ និងរៀបចំរចនាសម្ព័ន្ធក្នុងការទប់ស្កាត់ និងបង្រ្កាបសកម្មភាពប្រឆាំងការរីកសាយភាយអាវុធមហាប្រល័យ ដូចជា៖
១.រៀបចំ និងប្រកាសឱ្យប្រើប្រាស់ ច្បាប់ PF នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ និងបានរៀបចំអនុក្រឹត្យចំនួនបី ដើម្បីសម្រួលក្នុងការអនុវត្តច្បាប់នេះ។
២. បើកយុទ្ធនាការផ្សព្វផ្សាយ និងផ្តល់ការបណ្តុះបណ្តាលជាបន្តបន្ទាប់អំពី ច្បាប់ PF និងការអនុវត្តដល់ក្រសួង-ស្ថាប័នទាំងអស់នៅកម្ពុជា ទាំងស្ថាប័នរដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិល ក៏ដូចជាសាធារណជន តាមរយៈសិក្ខាសាលាបណ្តុះបណ្តាល និងវេទិកាតុមូលផ្សព្វផ្សាយជាសាធារណៈ តាមបណ្តាញសារព័ត៌មាន និងគេហទំព័រផ្លូវការរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។
៣. ទន្ទឹមនេះ ក្នុងទិដ្ឋភាពនៃការអនុវត្ត ច្បាប់ ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (ហៅកាត់ ច្បាប់ PF) ដែលតម្រូវឱ្យរដ្ឋនីមួយៗបង្កកដោយគ្មានបង្អង់នូវទ្រព្យសម្បត្តិរបស់បុគ្គល ឬអង្គភាពជាប់ឈ្មោះ ក្នុងបញ្ជីទណ្ឌកម្មទាំងឡាយរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ក្រសួងការបរទេសបានរៀបចំ និងដាក់ឱ្យប្រើប្រាស់នូវឯកសារណែនាំអំពីនីតិវិធីអនុវត្ត (ដែលហៅកាត់ថា Guideline) ដើម្បីសម្រួលដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធចាត់វិធានការខាងលើបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។ ការងារពិតជាមិនអាចសម្រចបានពេញលេញ និងគ្រប់ជ្រុងជ្រោយទេ បើសិនគ្មានការចូលរួមយ៉ាងសកម្មពីអង្គការមិនមែនរដ្ឋាភិបាលបរទេស នៅកម្ពុជា។


លោក លុយ ដាវីត បានលើកឡើងថា ក្នុងនាមជាស្ថាប័នត្រួតពិនិត្យលើអង្គការ FNGOs (ដែលត្រូវបានកំណត់ជាបុគ្គលរាយការណ៍ ដូចមានចែងក្នុងមាត្រា១១ នៃច្បាប់ PF) ក្រសួងការបរទេសសង្ឃឹមថាសិក្ខាសាលានេះនឹង៖
ទី១)បន្តលើកកម្ពស់ការយល់ដឹងដល់បុគ្គលិក FNGOs ដើម្បីធានាថា FNGOs ទាំងអស់យល់អំពីការងារប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ទាំងក្នុងទិដ្ឋភាពច្បាប់ ទាំងការអនុវត្ត។ ជាពិសេស បណ្តុះបណ្តាលឱ្យបុគ្គលិកអង្គការយល់ដឹងអំពីកាតព្វកិច្ចរបស់ខ្លួនជាបុគ្គលរាយការណ៍ និងនីតិវិធីនៃការអនុវត្តកិច្ចការនេះ ដូចជា៖ សកម្មភាពដែលត្រូវអនុវត្ត ស្ថាប័នដែលត្រូវរាយការណ៍ជូន ស្ថាប័នដែលត្រូវសហការជាមួយ និងបែបបទដែលត្រូវប្រើប្រាស់ក្នុងការអនុវត្តកិច្ចការងារនេះ និងទី២)ចូលរួមចំណែកជាមួយសហគមន៍អន្តរជាតិ ក្នុងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយ អាវុធមហាប្រល័យ។
លោក លុយ ដាវីត សង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានេះនឹងផ្តល់ការយល់ដឹងកាន់តែស៊ីជម្រៅអំពីខ្លឹមសារនៃច្បាប់ PF ពង្រឹងការអនុវត្ត និងបទបញ្ញត្តិឱ្យកាន់តែមានប្រសិទ្ធភាព ដោយមានការចូលរួមធ្វើបទបង្ហាញពីវាគ្មិនជំនាញរបស់ក្រសួងការបរទេស ការចូលរួមបកស្រាយផ្នែកបច្ចេកទេសពីតំណាងក្រសួងមហាផ្ទៃ និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងការចូលរួមពិភាក្សារបស់តំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេស (FNGOs) នៅកម្ពុជា៕សរន

Post navigation


Football news:

<!DOCTYPE html>
Kane on Tuchel: A wonderful man, full of ideas. Thomas in person says what he thinks
Zarema about Kuziaev's 350,000 euros a year in Le Havre: Translate it into rubles - it's not that little. It is commendable that he left
Aleksandr Mostovoy on Wendel: Two months of walking around in the middle of nowhere and then coming back and dragging the team - that's top level
Sheffield United have bought Euro U21 champion Archer from Aston Villa for £18.5million
Alexander Medvedev on SKA: Without Gazprom, there would be no Zenit titles. There is a winning wave in the city. The next victory in the Gagarin Cup will be in the spring
Smolnikov ended his career at the age of 35. He became the Russian champion three times with Zenit

3:20 រថយន្តបុកម៉ូតូបណ្ដាលឱ្យបុរសម្នាក់ស្លាប់
3:18 អភិបាលខណ្ឌ៧មករា ថាហៅក្រុមហ៊ុន ដាក់លើផ្លូវលេខ១៣៩ មកធ្វើការណែនាំ ជាថ្មីម្តងទៀត
3:17 អ្នកប្រដាល់ថៃ កង ចក្រ បង្ហាញមុខនៅ TV5 សប្ដាហ៍នេះ
3:14 ថ្ងៃនេះ ភ្នំពេញក្រោន ជួបក្រុម Macarthur FC ជើងឯក League អូស្ដ្រាលី
3:11 មនុស្សក្មេងចាស់ ប្រុសស្រី ៩ នាក់ ពុលនំបញ្ចុក ក្នុងពិធីបុណ្យគម្រប់ខួប ៧ ថ្ងៃ នៃសពអ្នកភូមិតាំធ្នឹម
3:06 រដ្ឋបាលខេត្តកំពង់ធំ ជំរុញឱ្យបង្កើនការដាំដុះដើមស្វាយចន្ទី និងនាំចេញផលិតផល គ្រាប់ស្វាយចន្ទី ទៅកាន់ទីផ្សារអន្តរជាតិ ឱ្យកាន់តែច្រើន
2:49 ក្រុមមន្ត្រី៖ ទោះជាទឹកជំនន់ បានស្រក តែក៏លិចលង់លំនៅឋាន នៅទីទំនាប ឯប្រជាពលរដ្ឋដែលជម្លៀស នៅទីសុវត្ថិភាព ក៏មិនទាន់បានត្រឡប់ ទៅលំនៅដ្ឋាន ទាំងអស់នៅឡើយ
2:46 នគរបាលក្រុងប៉ោយប៉ែត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង ៥ប៉ុស្តិ៍ ចេញល្បាតចល័តការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ
2:42 ផ្សព្វផ្សាយពីពន្ធប្រថាប់ត្រា ពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លី មិនបានប្រើប្រាស់ និងពន្ធលើចំណេញមូលធន ដល់មន្ត្រីអាជ្ញាធរ និងស្មៀន
2:39 កូនប្រុស យកដុំឥដ្ឋ គប់ឪពុកបង្កើត បែកមុខ នៅស្រុកសាលាក្រៅ៖ សមត្ថកិច្ច បានឃាត់ខ្លួន
2:36 ម៉ា​ក្រុង ៖ ជម្រើស​វាយលុក​ជើងគោ​ក​ទ្រង់ទ្រាយ​ធំ​របស់​អ៊ីស្រាអែល​ក្នុង​តំបន់​ហ្កា​ហ្សា​នឹង​ក្លាយជា “​កំហុស​”
2:25 ដើរបេះបន្លែតាមព្រំដែន ក្នុងតំបន់ហាមឃាត់៖ ពលរដ្ឋម្នាក់ ជាន់មីនផ្ទុះ ដាច់ជើងម្ខាង
2:24 ក្រុម​សាធារណៈរដ្ឋ​បញ្ចប់​ការជាប់គាំង ខណៈ​សភា​អាម៉េរិក​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​
2:22 មន្ទីរសុខាភិបាល រាជធានីភ្នំពេញ បង្ហាញលេខទូរស័ព្ទ សម្រាប់ហៅរថយន្ដ សង្គ្រោះបន្ទាន់ ២៤ម៉ោង លើ២៤ម៉ោង
1:43 រុស្ស៊ី​និង​ចិន​វេតូ​លើ​ពង្រាង​សេចក្តីសំរេចចិត្ត​របស់​អាម៉េរិក​សម្រាប់​សកម្ម​ភាព​អ​.​ស​.​ប​លើ​អ៊ីស្រាអែល​និង​ហ្កា​ហ្សា​
1:08 ស៊ី ជីន​ពីង ៖ ចិន​មាន​ឆន្ទៈ​សហការ​ជាមួយ​អាម៉េរិក​និង​គ្រប់គ្រង​ការខ្វែងគំនិត​គ្នា​
23:05 ​អក្សរសាស្ត្រ​៖ ផាតិកម្ម , ពង , ពងល្វា , ពងស្វាស , ភរិយាដ​
15:52 មន្ទីរធនធានទឹកខេត្តឧត្តរមានជ័យ បញ្ចេញគ្រឿងចក្រ ទៅជួយទប់ទឹក ជំនួសការទប់ដោយការ៉ុង
15:46 សហរដ្ឋអាម៉េរិកបញ្ជាក់អំពីការបន្តកិច្ចសហការគាំទ្រកម្ពុជាលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ
14:51 អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ព័ត៌មានថា រាជរដ្ឋាភិបាលចាប់ផ្តើមចែកជំនួយ ៥០០ ដុល្លារអាម៉េរិក ជូនដល់ប្រជាពលរដ្ឋហើយ​តម្រូវឱ្យ​ប្រជាពលរដ្ឋចុចតំណភ្ជាប់ គឺជាព័ត៌មានប្រឌិត
14:30 កម្ពុជា និងកាណាដា បង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ
12:24 លោក ឌិត ទីណា ទទួលជួបមន្ត្រីភ្នាក់ងារចៃកាដើម្បីពិភាក្សាលើការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា
10:16 ក្រោយ​ជាប់ឆ្នោត ប្រធានាធិបតី​ម៉ាល់​ឌី​វដែល​និយម​ចិន​ប្តេជ្ញា​បង្រួបបង្រូម​ប្រជាជាតិ​ដែន​កោះនេះ​
9:38 អាម៉េរិក​គេចផុត​ពី​ការបិទ​រដ្ឋាភិបាល​នៅ​នាទីចុងក្រោយ បន្ទាប់ពី​សភា​អនុម័ត​ថវិកា​បណ្តោះអាសន្ន​
8:46 នារីខ្មែរប្រាំពីររូបដែលរងគ្រោះដោយការជួញដូរត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសហការជាមួយអាជ្ញាធរឡាវជួយសង្គ្រោះទាន់ពេលវេលា
8:38 លោកទេសរដ្ឋមន្ត្រី គន់ គីម និងលោក ខូយ រីដា ធ្វើដំណើរតាមឧទ្ធម្ភាចក្រពិនិត្យស្ថានភាពទឹកជំនន់នៅខេត្តពោធិ៍សាត់
8:37 ៩​នាក់​ស្លាប់​ក្នុង​ជំនន់​ទឹកភ្លៀង​និង​ការបា​ក់ដី​នៅ​វៀតណាម​ខាងជើងនិងកណ្តាល
6:58 អប់រំកាយ និងកីឡា កាន់តែមានសារសំខាន់ ក្នុងគ្រឹះស្ថានសិក្សា
6:53 រថយន្តកុងតឺន័រ បើកបុកម៉ូតូ ស្លាប់ បុរសម្នាក់
6:44 ៥០០ នាក់ ចូលរួមទិវាដើរពិភពលោក នៅខេត្តព្រៃវែង
5:43 អភិបាលខេត្ត៖ នៅក្នុងខេត្តកំពង់ឆ្នាំង ក្នុងមួយថ្ងៃ មានសំរាមកាកសំណល់រឹងទីប្រជុំជន ប្រមាណ ៥៤ តោន
5:31 មន្ត្រីក្រសួងធនធានទឹក បានក្រើនរំលឹកដល់អាជ្ញាធរ និងមន្ត្រីជំនាញ ឱ្យយកចិត្តទុកដាក់ លើបញ្ហាជំនន់ទឹកភ្លៀង
5:24 អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រី ចុះត្រួតពិនិត្យ ត្រៀមបង្ការ និងណែនាំកសិករ ប្រមូលផល មុនគ្រោះទឹកជំនន់ ស្ទឹងមង្គលបូរី មកដល់
5:18 អាជ្ញាធរមីន ចេញសេចក្តីជូនដំណឹង ស្តីពីការពង្រឹងវិធានការបង្ការ និងទប់ស្កាត់ គ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគឿងផ្ទុះ ក្នុងពេល និងក្រោយពេលគ្រោះទឹកជំនន់
5:12 នៅក្នុងសប្តាហ៍នេះ មានព្រឹត្តិការណ៍ជាតិជាច្រើន បានកើតឡើង
5:01 ថ្ងៃទី១​ តុលា​៖​ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ បានចាប់ផ្ដើមដំណើរការ នៅតាមឃុំ សង្កាត់ ទូទាំងប្រទេស
4:53 ដំណឹងល្អ! តម្លៃប្រេងសាំង បានបញ្ចុះថ្លៃ ២០០ រៀល គិតត្រឹមដើមខែតុលា
4:49 លោក ថោង ខុន៖ ពីឆ្នាំ១៩៦៥ មកទល់ពេលនេះ មានតែ ឈុន ប៊ុនថន មួយរូបប៉ុណ្ណោះ ដែលបំបែកកំណត់ត្រាជាតិ
4:39 ជួយសង្រ្គោះស្ត្រីខ្មែរជាច្រើននាក់ ឱ្យរួចផុតពីការជួញដូរផ្លូវភេទ នៅឡាវ
4:31 ក្រសួងបរិស្ថាន៖ គិតត្រឹមតែរយៈពេលថ្ងៃទី៣០ កញ្ញា សាលាជាង ៩.០០០ ស្ម័គ្រចិត្តចូលរួម អនុវត្តយុទ្ធនាការកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក
3:51 TV5៖ នរណា អង្រួនសង្វៀន នាយប់នេះ
3:46 រុះរើវិញហើយ របងហ៊ុមព័ទ្ធបេនឡានធំ និងប៉ាណូ គម្រោងអភិវឌ្ឍន៍ របស់ក្រុមហ៊ុន ឈឿន ចាន់ថន នៅបេនឡានតូច ក្រុងសិរីសោភ័ណ
3:38 អាជ្ញាធរ ប្រកាសស្ដីពីការត្រៀមបង្ការគ្រោះមហន្តរាយទឹកជំនន់ ក្នុងស្រុកមង្គលបូរី៖​ ទឹកហក់ឡើងនៅស្ទឹងមង្គលបូរី ប៉ែកកណ្តាល
3:31 ក្រសួងសុខាភិបាល នឹងចាត់វិធានការយ៉ាងតឹងរឹង លេីឧកញ៉ា អ៊ុច សម្បត្តិ និងបក្ខពួក ទៅតាមផ្លូវច្បាប់ជាធរមាន
3:10 កម្មករថា ការទាមទារប្រាក់ខែត្រូវមើលលើស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង
2:58 កម្មករសប្បាយចិត្តចំពោះការដំឡើងប្រាក់ខែឆ្នាំ២០២៤ «អ្វីដែលសំខាន់ចេះគ្រប់គ្រងការចំណាយ »
1:42 ហោរាសាស្រ្ត ប្រចាំថ្ងៃ អាទិត្យ ទី ០១ ខែ តុលា ឆ្នាំ ២០២៣
23:05 អក្សរសាស្ត្រ​៖ សន្ដោស , បង្សុកូល , លាកុដិក , សន្តុដ្ឋី , ព្រហ្ម​
13:46 ​កម្លាំង​នគរបាល​ចម្រុះ បាន​ឃាត់ខ្លួន​ជនសង្ស័យ ៥ នាក់ ជា​ជនជាតិ​វៀតណាម ពាក់ព័ន្ធ​នឹង​ការ​ចរាចរ​គ្រឿងញៀន​ឆ្លងដែន ខុសច្បាប់ ទម្ងន់​ជាង ២.៣០០ ក្រាម
13:42 ​កម្លាំង​នគរបាល​ចម្រុះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ហុង វណ្ណា​រិ​ទ្ឋិ នាយករង​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​ដោយមាន​ការសម្របសម្រួល​នីតិវិធី ពី​លោក ស៊ា​វ ងី​ឈាន់ ព្រះរាជអាជ្ញារង អម​សាលាដំបូង ខេត្តមណ្ឌលគិរី បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៥ នាក់​  ករណី​ដឹកជញ្ជូន​ឆ្លងដែន​  រក្សាទុក​ ​និង​ប្រើប្រាស់ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នៅ​ចំណុច​ច្រកទ្វារ​ទ្វេភាគី​ឡា​ប៉ា​ខេ ស្ថិតនៅ​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។
13:28 គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ផ្លូវ ទាំងអស់ ឱ្យ​ចូលរួម​ក្នុងការ​បង្ការ ទប់ស្កាត់ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុងឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ
12:03 អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ប្រជុំផ្សព្វផ្សាយផែនការ​ការពារសន្តិសុខ​ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យកាន់បិណ្ឌ​ភ្ជុំបិណ្ឌ​ឆ្នាំ២០២៣នេះ​
11:59 រដ្ឋបាលខេត្ត និងយោធភូមិភាគទី៥ ទិសទី១ កាន់វេនភ្ជុំបិណ្ឌទី១ នៅវត្តសមាធិផល ក្រុងសិរីសោភ័ណ បានបច្ច័យ ៣.៨៤០.០០០ រៀល សម្រាប់កសាង
11:30 សមាគមកាបូបស្បែកជើងនិងអេឡិចត្រូនិកកម្ពុជា៖ ការដំឡើងប្រាក់ឈ្នួលកម្មករឆ្នាំ២០២៤ ស្របតាមស្តង់ដាររបស់ILO
11:23 សមាគមស្បែកជើងកម្ពុជាថា ការដំឡើងប្រាក់ឈ្នួលឆ្នាំ២០២៤គឺជាយុទ្ធសាស្ត្រឈ្នះទាំងសងខាង
11:22 ទេសចរអន្តរជាតិ រយៈពេល ៨ខែ នៃឆ្នាំ២០២៣ កើនឡើង ២៥០,៨% ធៀបរយៈពេលដូចគ្នា ឆ្នាំ២០២២
11:19 ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ ឆ្នាំ២០២៣ គឺជាឆ្នាំដ៏មមាញឹក សម្រាប់ការផ្លាស់ប្តូរ ថ្នាក់ដឹកនាំជាន់ខ្ពស់ រវាងប្រទេសចិន និងកម្ពុជា
10:27 សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ចេញសសេចក្តីថ្លែងការណ៍គាំទ្រកំណើនប្រាក់ឈ្នួលឆ្នាំ២០២៤
10:20 ណា​តូ​នឹង​បញ្ជូន​ទាហាន​អង់គ្លេស​ទៅ​កូ​សូ​វ៉ូ ខណៈ​អាម៉េរិក​ព្រមាន​ថា​ទាហាន​សែ​ប៊ី​កំពុង​ពង្រឹង​នៅ​តាម​ព្រំដែន​
10:16 សមាគម TAFTAC ថា កំណើនប្រាក់ឈ្នួលឆ្នាំ២០២៤ រក្សាបានការប្រកួតប្រជែងក្នុទីផ្សារ
9:41 កម្មករ កម្មការរិនី រីករាយចំពោះការដំឡើងប្រាក់ឈ្នួលនិងថា”សំខាន់មានការងារធ្វើ”
9:28 ការចេះចាត់ចែងចាយវាយប្រាក់ឈ្នួល គឺជារឿងសំខាន់សម្រាប់កម្មករ និយោជិត
9:22 ក្រសួងធនធានទឹកដាក់កម្លាំងតាមដានស្ថានភាពទឹកស្ទឹងព្រៃកត្នោត
9:22 ជីវិត​អ្នក​ក្រីក្រប្រជាជន​ក្រីក្រ​៖ រដ្ឋាភិបាល​ថ្មី​បាន​ធ្វើ​​អ្វីខ្លះ​ដើម្បី​ជួយ​ពួក​គាត់?
9:09 សហជីពធំៗប្រកាសគាំទ្រការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៤
9:01 ថ្ងៃកាន់បិណ្ឌដំបូងពុទ្ធបរិស័ទខេត្តកំពតបាននាំគ្នាទៅវត្តយ៉ាងច្រើនកុះករ
7:21 នគរបាលខណ្ឌពោធិ៍សែនជ័យ តាមប្រមាញ់បានជនសង្ស័យ ប្រើដាវកាប់ជនរងគ្រោះ ៣ នាក់​
7:13 អគ្គិភ័យ ឆេះផ្ទះ ស្លាប់បុរសម្នាក់
5:40 សម្តេចធិបតីអំពាវនាវ ៨ ចំណុចដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់មនុស្សវ័យចាស់
5:27 ក្រសួងជំនាញ៖នៅកម្ពុជាភ្លៀងរលឹមតាមបែបរដូវបុណ្យភ្ជុំបិណ្ឌ
5:25 សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ជួយមនុស្សចាស់ជរាគឺប្រៀបដូចជាការជួយខ្លួនឯង»
5:19 លោកឧបនាយករដ្ឋមន្ត្រីប្រចាំការស្នើជប៉ុនពិនិត្យលទ្ធភាពរៀបចំកិច្ចសន្ទនាគោលនយោបាយរវាងប្រទេសទាំងពីរដើម្បីកំណត់នូវគោលជំហររួមគ្នា
4:28 ភ្លៀង​ធ្ងន់ធ្ងរ​នៅ​ញូវយ៉ក​បង្ក​ជំនន់​ភ្លាមៗ​និង​ចលាចល​នៅ​ផ្លូវ​រថភ្លើង​ក្រោម​ដី​
4:23 សេដ្ឋកិច្ច​ចិន​មាន​លំនឹង ហើយ​សកម្មភាព​រោងចក្រ​វិល​មក​កាន់​កំណើន​ជាថ្មី
3:32 កម្ពុជា ចិន ពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងការស្តារ និងអភិវឌ្ឍផ្លូវដែកនៅកម្ពុជា
3:29 ២៥ ឆ្នាំចុងក្រោយវិស័យធនាគារកើនឡើងនូវ ទ្រព្យសកម្មប្រមាណ ៨០ ដង ដល់ ៨១ ប៊ីលានដុល្លារអាមេរិក
3:22 គណៈប្រតិភូរដ្ឋបាលរាជធានីនាំអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចែកជូនជូន កងទ័ព និងនគរបាល ការពារព្រំដែនថៃនិងឡាវ
3:16 ជំនន់ទឹកស្ទឹងលើក្រុងរបស់ខេត្តចំនួនបីនៅជុំវិញបឹងទន្លេសាបចាប់ផ្តើមធូរស្រាល
3:10 វៀតណាម​សំរេច​គោលដៅ​ទេសចរណ៍ ដោយ​៩​ខែ​មក​នេះ​ទទួលបាន​ភ្ញៀវ​បរទេស​៨,៩​លាន​
2:47 ប្រែក្លាយសហគមន៍នេសាទ ជាតំបន់អេកូទេសចរណ៍ គឺរួមចំណែកអភិរក្ស ធនធានសមុទ្រ ដ៏ប្រសើរបំផុត
2:41 រដ្ឋបាលខេត្តកំពង់ឆ្នាំង សហការជាមួយមន្ទីរមុខងារសាធារណៈ បើកកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយ អនុក្រឹត្រលេខ៣០៩ អនក្រ.បក និង អនុក្រឹត្យលេខ២០ អនក្រ.បក របស់រាជរដ្ឋាភិបាល
2:37 បញ្ចប់វគ្គបណ្ដុះបណ្ដាល មន្ត្រីបច្ចេកទេស គ្រប់គ្រងការប្រកួត ប្រដាល់គុនខ្មែរ
2:29 ជំនន់ទឹកភ្លៀង ធ្វើឱ្យលិចក្រុងពោធិ៍សាត់ និងតំបន់មួយចំនួនក្នុងខេត្ត៖ អាជ្ញាធរមានសមត្ថកិច្ច កំពុងជួយប្រជាពលរដ្ឋ ពីគ្រោះទឹកជំនន់នេះ
2:28 រង្វាន់​ឆ្នោត Powerball កើនឡើង​ជិត ១ ពាន់​លាន​ដុល្លារ ក្រោយ​រក​មិនឃើញ​អ្នកឈ្នះ​យ៉ាងយូរ​
2:23 ប្រជាជន​ជាង​៨០%​នៃ​តំបន់​ណាហ្គ័រ​ណូ​-​កា​រ៉ា​បាក់ ភៀសខ្លួន​ទៅ​អា​មេ​នី​
2:01 ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​វិហារ​ចំនួន​ពីរ​នៅ​ប៉ា​គី​ស្ថាន​សម្លាប់​មនុស្ស​យ៉ាងហោច​៥៧ នាក់​
1:55 ពូទីនបញ្ជាអោយអតីតមេបញ្ជាការកងទាហានស៊ីឈ្នួលWagnerដឹកនាំបញ្ជាកងឯកភាពស្ម័គ្រចិត្តនៅអ៊ុយក្រែន
0:11 Newcastle រំពឹង​ឈ្នះ​ងាយៗ​លើ Burnley ខណៈ Spurs បើកទ្វារ​ផ្ទះ​ស្វាគមន៍​ហង្ស​ក្រហម Liverpool
23:05 ​អក្សរសាស្ត្រ​៖ ខមាទោស , ឃុន , ជជួរ , ស្ទួយ , អាមាតិសារ​
16:12 ស្ថាប័នជំនាញចំនួនបីចុះអនុស្សរណៈរួមគ្នាដើម្បីជួយរកដំណោះស្រាយបញ្ហាពន្ធដារ គណនេយ្យហិរញ្ញវត្ថុ និងអាជីវកម្មស្តង់​ដារ
15:38 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដាក់ចេញនូវទិសដៅអាទិភាពគោលនយោបាយ ១៥ចំណុច
14:26 នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម និងអាជ្ញាធរខេត្ត បានដឹកនាំប្រតិភូ ចុះត្រួតពិនិត្យគ្រោះទឹកជំនន់
13:18 បុរស​កម្ពុជា​ម្នាក់​ស្ថិត​ចំណោម​មនុស្ស​៣​នាក់​ដែល​ត្រូវ​វៀតណាម​កាត់ទោស​ប្រហារជីវិត​ចំពោះ​ការលួចដឹកជញ្ជូន​ថ្នាំញៀន​
12:57 ខាន់ ចេ​សា មាន​ទំនុកចិត្ត​យកឈ្នះ​កីឡាការិនី​អា​មេ​រិ​ក នៅ​សង្វៀន ONE ថ្ងៃស្អែក​នេះ
11:49 មី​យ៉ាន់​ម៉ា​ខឹង​នឹង​ភាពយន្ត​ល្បី​របស់​ចិន​មួយ​ស្តីពី​គំរោង​ឧក្រិដ្ឋកម្ម​ដែល​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​
11:17 ត្រីបបែលយក្សទឹកសាបទម្ងន់៣០០គីឡូក្រាម ត្រូវបានទទួលជាអន្តរជាតិថា ជាត្រីបបែលយក្សទឹកសាបដ៏ធំបំផុតនៅលើពិភពលោក
11:14 ACU ឲ្យចៅសង្កាត់ចោមចៅទី១ និងស្មៀនសង្កាត់ចោមចៅទី១ បំភ្លឺករណីយកលុយ ពីប្រជាពលរដ្ឋ និងមិនបានបើកប្រាក់រង្វាន់លើកទឹកចិត្ត ជាង ២០០ លានរៀល ជូនដល់មន្ត្រី
11:08 គ.ជ.ប អំពាវនាវចំពោះប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ អញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ខ្លួន ដែលបិទផ្សាយនៅតាមសាលាឃុំ សង្កាត់
11:01 ប្រតិភូសាធារណការរាជធានីនិងរដ្ឋបាលខណ្ឌចំនួនបីទៅសាកសួរសុខទុក្ខកងទ័ពវរៈនគរបាលការពារនៅច្រកអានសេះ
10:48 រដ្ឋមន្ត្រី បីក្រសួង ទៅមើលប្រព័ន្ធស្រោចស្រពវ៉ៃគោ ដើម្បីសហការគ្នាអភិវឌ្ឍន៍ នៅមូលដ្ឋាន