លោក​ ​ហ៊ុន​ ​សែន​ ​ថា ​កម្ពុជា​ត្រូវ​គោរព​របប​រាជា​និយម​និង​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ឱ្យ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​

ក្នុងឱកាសខួប ២៩ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា កម្ពុជាដាច់ខាតត្រូវគោរពគោរពរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យសេរីពហុបក្ស។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  បានសរសេរនៅលើហ្វេសប៊ុក នាថ្ងៃសៅរ៍នេះថា នៅថ្ងៃទី២៤ ខែកញ្ញា  ជាថ្ងៃប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញជាតិ  ឆ្នាំ១៩៩៣ ដែលគិតមកដល់ឆ្នាំ២០២២ រដ្ឋធម្មនុញ្ញកម្ពុជា មានអាយុ កាល២៩ឆ្នាំហើយ។ ​

លោក ហ៊ុន សែន លើកឡើងថា៖« ផ្តើមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពីដំណោះស្រាយរួមបញ្ចប់នូវវិបត្តិកម្ពុជាជាប្រវត្តិសាស្ត្រ ដែលបន្ទាប់មកនៅថ្ងៃទី ២៣-២៨ ខែឧសភា ប្រទេសយើងបានរៀបចំការបោះឆ្នោតជាលើកដំបូងក្រោមការឧបត្ថម្ភគាំពារពីអង្គការសហប្រជាជាតិ អ៊ុនតាក់ (UNTAC)។ ក្រោយពីការបោះ ឆ្នោតរួចមក រដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវបានបង្កើតឡើងជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ១៩៩៣ ផងដែរ។  នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅក្នុងមហាប្រាសាទទេវាវិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំង ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ អតីតមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហត្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ»។

លោកបន្តថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។

ក្រៅពីរម្លឹកថ្ងៃកំណើតនៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញនោះ លោក ហ៊ុន សែន ក៏បានលើកឡើងពីចំណុចសំខាន់ៗបំផុតមួយចំនួន ដែលបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ ដោយកម្ពុជា​​ត្រូវគោរពដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យសេរីពហុបក្ស។

លោកបន្តថា៖« រដ្ឋធម្មនុញ្ញកម្ពុជាបានចែងអំពីគោលការណ៍ នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នាគឺ  ១)អំណាចនីតិបញ្ញត្តិ  ២)នីតិប្រតិបត្តិ ៣)តុលាការ ហើយក៏បានអនុម័តនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនិងគោលការណ៍នីតិរដ្ឋជាដើម»។

ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក​ សេក សុជាតិ ចាត់ទុកការប្រកាសរបស់ប្រមុខរដ្ឋាភិបាលដែលប្ដេជ្ញាអនុវត្តរដ្ឋធម្មនុញ្ញជារឿងត្រឹមត្រូវ ប៉ុន្តែការអនុវត្តជាក់ស្ដែងមិនទាន់ពេញលេញដើម្បីឆ្លើយតបទៅតាមលក្ខខណ្ឌផ្សេងៗនៅក្នុងរដ្ឋធម្មនុញ្ញនោះឡើយ។

លោកថា«ការអនុវត្តតាមបែបលទ្ធិប្រជាធិបតេយ្យឱ្យមានការចូលរួមពីប្រជាពលរដ្ឋទៅលើបញ្ហាការអភិវឌ្ឍសង្គម​ ការពារបូណភាពទឹកដីអ៊ីចឹង។ អ៊ីចឹងបញ្ហាទាំងអស់ហ្នឹង ត្រូវបានរាំងខ្ទប់​ សូម្បីតែការជួបជុំតាមបែប​លទ្ធិប្រជាធិបតេយ្យអហិង្សាហ្នឹង ​​ក៏ត្រូវបានរាំងខ្ទប់ដោយមន្ត្រីរបស់គាត់អ៊ីចឹង។ ជួនកាលយើងមើលឃើញមន្ត្រីរបស់គាត់ជាអ្នករំលោភអ៊ីចឹងទៅលើអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក៏ប៉ុន្តែសម្រាប់គាត់អាចថាដឹង ឬមិនដឹង យើងមិនប្រាដកទេ។ យើងចង់​ឃើញមន្ត្រីរបស់គាត់​នៅខាងក្រោមនិងធ្វើយ៉ាងណាក៏ដោយគោរពតាមគោលការណ៍ឬក៏តាមការណែនាំរបស់នាយករដ្ឋមន្ត្រី អាហ្នឹងគឺជារឿងដែលយើង​ចង់ឃើញបំផុត»

លោក​ សេក សុជាតិ  ​សង្ឃឹមថា រដ្ឋាភិបាលនឹងគោរពរដ្ឋធម្មនុញ្ញតាមការប្ដេជ្ញាចិត្តរបស់ខ្លួន  ដោយអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុកប្ស អាស្រ័យរដ្ឋធម្មនុញ្ញ ទោះបីជាកន្លងមក រដ្ឋធម្មនុញ្ញត្រូវបានរដ្ឋាភិបាលធ្វើវិសោធកម្មចំនួន ១០ លើកហើយក្ដី។

លោកស្នើទៅរដ្ឋាភិបាលឱ្យធ្វើការណែនាំទៅមន្ត្រីពាក់ព័ន្ធទាំងអស់ ដោយធ្វើយ៉ាងណាលើកកម្ពស់រដ្ឋធម្មនុញ្ញ និងជ្រកក្រោមម្លប់រដ្ឋធម្មនុញ្ញពិតប្រាកដ។

លោកបន្ថែមថា៖«ចំណុចដែលយើងថា ប្រាស់ចាកហ្នឹង សំដៅទៅលើគាត់ធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញ​ភ្លាមៗដោយមិនបានសិក្សា មិនមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ វាធ្វើឱ្យមានភាពចម្រូងចម្រាស់​ក្នុងការមិនប្រាកដប្រជាថា រដ្ឋាភិបាលរបស់យើងអនុវត្ត​តាមរដ្ឋធម្មនុញ្ញពិតឬអត់អ៊ីចឹង។ អាហ្នឹងគឺជាចំណុចដែលយើងចង់ថា ​ថ្ងៃក្រោយ​ បើមានការធ្វើវិសោធកម្ម គួរតែមានការចូលរួមពីគ្រប់ភាគីជាមុន ដើម្បីកុំឱ្យមានការយល់ច្រឡំគំនិតផ្សេងៗដែលពាក់ព័ន្ធជាមួយការធ្វើឱ្យមានបញ្ហាឬមានភាពសង្ស័យចំពោះការអនុវត្តរដ្ឋធម្មនុញ្ញហ្នឹង បានល្អឬមិនបានល្អ»។

បើទោះបីជាលោក ហ៊ុន សែន បានលើកឡើងពីគោលការណ៍សំខាន់ក្នុងរដ្ឋធម្មនុញ្ញដោយចែងពីរបបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សក្តី ប៉ុន្តែគណបក្សសង្រ្គោះជាតិ​ដែលជាគណបក្សប្រឆាំងធំមួយ​មានកម្លាំងអ្នកគាំទ្រជិតកន្លះនគរនោះ កាលពីចុងឆ្នាំ២០១៧ ត្រូវបានតុលាការ​រំលាយចោល។

ការរំលាយគណបក្សប្រឆាំងធំមួយ រួមទាំងការដាក់បម្រាមមន្ត្រីបក្សនេះជាង១០០នាក់មិនឱ្យធ្វើនយោបាយ៥ឆ្នាំ ព្រមទាំងដកតំណែងមន្ត្រីបក្សប្រឆាំងពីថ្នាក់មូលដ្ឋានដល់ព្រឹទ្ធសភា   ទាំងដែលប្រធានគណបក្សនេះ គឺលោក កឹម សុខា ដោយគិតចាប់តាំងពីការចាប់ឃុំខ្លួនពាក់ព័ន្ធសំណុំរឿងគណបក្សកាលពីខែកញ្ញា ឆ្នាំ២០១៧ រហូតមកទល់ពេលបច្ចុប្បន្នតុលាការនៅមិនទាន់រកឃើញពីទោសកំហុសរបស់គាត់នៅឡើយ។

ការចាប់ខ្លួនមេបក្សប្រឆាំងដាក់ពន្ធនាគារ ការរំលាយគណបក្សសង្រ្គោះជាតិ ការបំបិទសិទ្ធិសេរីភាពក្នុងការជួបជុំដោយសន្តិវិធីជាដើមនោះ ត្រូវបានសហគមន៍ជាតិនិងអន្តរជាតិ​ចាត់ទុកថា កម្ពុជាកំពុងរសាត់កាន់ឆ្ងាយពីគន្លងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

ជាការព្រមានចំពោះការដើររសាត់ឆ្ងាយពីគន្លងប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សផងនោះ កាល​ពី​ខែ​សីហា ឆ្នាំ២០២០ សហភាព​អឺរ៉ុប បាន​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ពី​កម្ពុជា។ ទោះ​យ៉ាង​ណា​ក្ដី គណៈកម្មការ​អឺរ៉ុប បានបង្ហើប​ថា ការ​ដក​ហូតប្រព័ន្ធអនុគ្រោះពន្ធនេះ ​នឹង​ត្រូវ​លើកលែង ប្រសិនបើ​កម្ពុជា​ធានា​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​សិទ្ធិ​ការងារ​ពិតប្រាកដឡើង​វិញ។

គិតចាប់តាំងពីការបង្កើតរដ្ឋធម្មនុញ្ញឡើងក្នុងឆ្នាំ១៩៩៣ រហូតមកដល់ពេលបច្ចុប្បន្ន​ កម្ពុជាបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន១០លើករួចមកហើយ ខណៈច្បាប់ធម្មនុញ្ញបន្ថែម ក៏ត្រូវយកមកធ្វើវិសោធនកម្មជាមួយគ្នាផងដែរ។

ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ត្រូវគណបក្សក្រៅរដ្ឋាភិបាល និងក្រុមសង្គមស៊ីវិលមួយចំនួនបានរិះគន់​ថា នឹងធ្វើឱ្យប៉ះពាល់ដល់គោលការណ៍ប្រព័ន្ធសភានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា៕


Football news:

<!DOCTYPE html>
Kane on Tuchel: A wonderful man, full of ideas. Thomas in person says what he thinks
Zarema about Kuziaev's 350,000 euros a year in Le Havre: Translate it into rubles - it's not that little. It is commendable that he left
Aleksandr Mostovoy on Wendel: Two months of walking around in the middle of nowhere and then coming back and dragging the team - that's top level
Sheffield United have bought Euro U21 champion Archer from Aston Villa for £18.5million
Alexander Medvedev on SKA: Without Gazprom, there would be no Zenit titles. There is a winning wave in the city. The next victory in the Gagarin Cup will be in the spring
Smolnikov ended his career at the age of 35. He became the Russian champion three times with Zenit

3:20 រថយន្តបុកម៉ូតូបណ្ដាលឱ្យបុរសម្នាក់ស្លាប់
3:18 អភិបាលខណ្ឌ៧មករា ថាហៅក្រុមហ៊ុន ដាក់លើផ្លូវលេខ១៣៩ មកធ្វើការណែនាំ ជាថ្មីម្តងទៀត
3:17 អ្នកប្រដាល់ថៃ កង ចក្រ បង្ហាញមុខនៅ TV5 សប្ដាហ៍នេះ
3:14 ថ្ងៃនេះ ភ្នំពេញក្រោន ជួបក្រុម Macarthur FC ជើងឯក League អូស្ដ្រាលី
3:11 មនុស្សក្មេងចាស់ ប្រុសស្រី ៩ នាក់ ពុលនំបញ្ចុក ក្នុងពិធីបុណ្យគម្រប់ខួប ៧ ថ្ងៃ នៃសពអ្នកភូមិតាំធ្នឹម
3:06 រដ្ឋបាលខេត្តកំពង់ធំ ជំរុញឱ្យបង្កើនការដាំដុះដើមស្វាយចន្ទី និងនាំចេញផលិតផល គ្រាប់ស្វាយចន្ទី ទៅកាន់ទីផ្សារអន្តរជាតិ ឱ្យកាន់តែច្រើន
2:49 ក្រុមមន្ត្រី៖ ទោះជាទឹកជំនន់ បានស្រក តែក៏លិចលង់លំនៅឋាន នៅទីទំនាប ឯប្រជាពលរដ្ឋដែលជម្លៀស នៅទីសុវត្ថិភាព ក៏មិនទាន់បានត្រឡប់ ទៅលំនៅដ្ឋាន ទាំងអស់នៅឡើយ
2:46 នគរបាលក្រុងប៉ោយប៉ែត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង ៥ប៉ុស្តិ៍ ចេញល្បាតចល័តការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ
2:42 ផ្សព្វផ្សាយពីពន្ធប្រថាប់ត្រា ពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លី មិនបានប្រើប្រាស់ និងពន្ធលើចំណេញមូលធន ដល់មន្ត្រីអាជ្ញាធរ និងស្មៀន
2:39 កូនប្រុស យកដុំឥដ្ឋ គប់ឪពុកបង្កើត បែកមុខ នៅស្រុកសាលាក្រៅ៖ សមត្ថកិច្ច បានឃាត់ខ្លួន
2:36 ម៉ា​ក្រុង ៖ ជម្រើស​វាយលុក​ជើងគោ​ក​ទ្រង់ទ្រាយ​ធំ​របស់​អ៊ីស្រាអែល​ក្នុង​តំបន់​ហ្កា​ហ្សា​នឹង​ក្លាយជា “​កំហុស​”
2:25 ដើរបេះបន្លែតាមព្រំដែន ក្នុងតំបន់ហាមឃាត់៖ ពលរដ្ឋម្នាក់ ជាន់មីនផ្ទុះ ដាច់ជើងម្ខាង
2:24 ក្រុម​សាធារណៈរដ្ឋ​បញ្ចប់​ការជាប់គាំង ខណៈ​សភា​អាម៉េរិក​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​
2:22 មន្ទីរសុខាភិបាល រាជធានីភ្នំពេញ បង្ហាញលេខទូរស័ព្ទ សម្រាប់ហៅរថយន្ដ សង្គ្រោះបន្ទាន់ ២៤ម៉ោង លើ២៤ម៉ោង
1:43 រុស្ស៊ី​និង​ចិន​វេតូ​លើ​ពង្រាង​សេចក្តីសំរេចចិត្ត​របស់​អាម៉េរិក​សម្រាប់​សកម្ម​ភាព​អ​.​ស​.​ប​លើ​អ៊ីស្រាអែល​និង​ហ្កា​ហ្សា​
1:08 ស៊ី ជីន​ពីង ៖ ចិន​មាន​ឆន្ទៈ​សហការ​ជាមួយ​អាម៉េរិក​និង​គ្រប់គ្រង​ការខ្វែងគំនិត​គ្នា​
23:05 ​អក្សរសាស្ត្រ​៖ ផាតិកម្ម , ពង , ពងល្វា , ពងស្វាស , ភរិយាដ​
15:52 មន្ទីរធនធានទឹកខេត្តឧត្តរមានជ័យ បញ្ចេញគ្រឿងចក្រ ទៅជួយទប់ទឹក ជំនួសការទប់ដោយការ៉ុង
15:46 សហរដ្ឋអាម៉េរិកបញ្ជាក់អំពីការបន្តកិច្ចសហការគាំទ្រកម្ពុជាលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ
14:51 អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ព័ត៌មានថា រាជរដ្ឋាភិបាលចាប់ផ្តើមចែកជំនួយ ៥០០ ដុល្លារអាម៉េរិក ជូនដល់ប្រជាពលរដ្ឋហើយ​តម្រូវឱ្យ​ប្រជាពលរដ្ឋចុចតំណភ្ជាប់ គឺជាព័ត៌មានប្រឌិត
14:30 កម្ពុជា និងកាណាដា បង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ
12:24 លោក ឌិត ទីណា ទទួលជួបមន្ត្រីភ្នាក់ងារចៃកាដើម្បីពិភាក្សាលើការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា
10:16 ក្រោយ​ជាប់ឆ្នោត ប្រធានាធិបតី​ម៉ាល់​ឌី​វដែល​និយម​ចិន​ប្តេជ្ញា​បង្រួបបង្រូម​ប្រជាជាតិ​ដែន​កោះនេះ​
9:38 អាម៉េរិក​គេចផុត​ពី​ការបិទ​រដ្ឋាភិបាល​នៅ​នាទីចុងក្រោយ បន្ទាប់ពី​សភា​អនុម័ត​ថវិកា​បណ្តោះអាសន្ន​
8:46 នារីខ្មែរប្រាំពីររូបដែលរងគ្រោះដោយការជួញដូរត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសហការជាមួយអាជ្ញាធរឡាវជួយសង្គ្រោះទាន់ពេលវេលា
8:38 លោកទេសរដ្ឋមន្ត្រី គន់ គីម និងលោក ខូយ រីដា ធ្វើដំណើរតាមឧទ្ធម្ភាចក្រពិនិត្យស្ថានភាពទឹកជំនន់នៅខេត្តពោធិ៍សាត់
8:37 ៩​នាក់​ស្លាប់​ក្នុង​ជំនន់​ទឹកភ្លៀង​និង​ការបា​ក់ដី​នៅ​វៀតណាម​ខាងជើងនិងកណ្តាល
6:58 អប់រំកាយ និងកីឡា កាន់តែមានសារសំខាន់ ក្នុងគ្រឹះស្ថានសិក្សា
6:53 រថយន្តកុងតឺន័រ បើកបុកម៉ូតូ ស្លាប់ បុរសម្នាក់
6:44 ៥០០ នាក់ ចូលរួមទិវាដើរពិភពលោក នៅខេត្តព្រៃវែង
5:43 អភិបាលខេត្ត៖ នៅក្នុងខេត្តកំពង់ឆ្នាំង ក្នុងមួយថ្ងៃ មានសំរាមកាកសំណល់រឹងទីប្រជុំជន ប្រមាណ ៥៤ តោន
5:31 មន្ត្រីក្រសួងធនធានទឹក បានក្រើនរំលឹកដល់អាជ្ញាធរ និងមន្ត្រីជំនាញ ឱ្យយកចិត្តទុកដាក់ លើបញ្ហាជំនន់ទឹកភ្លៀង
5:24 អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រី ចុះត្រួតពិនិត្យ ត្រៀមបង្ការ និងណែនាំកសិករ ប្រមូលផល មុនគ្រោះទឹកជំនន់ ស្ទឹងមង្គលបូរី មកដល់
5:18 អាជ្ញាធរមីន ចេញសេចក្តីជូនដំណឹង ស្តីពីការពង្រឹងវិធានការបង្ការ និងទប់ស្កាត់ គ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគឿងផ្ទុះ ក្នុងពេល និងក្រោយពេលគ្រោះទឹកជំនន់
5:12 នៅក្នុងសប្តាហ៍នេះ មានព្រឹត្តិការណ៍ជាតិជាច្រើន បានកើតឡើង
5:01 ថ្ងៃទី១​ តុលា​៖​ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ បានចាប់ផ្ដើមដំណើរការ នៅតាមឃុំ សង្កាត់ ទូទាំងប្រទេស
4:53 ដំណឹងល្អ! តម្លៃប្រេងសាំង បានបញ្ចុះថ្លៃ ២០០ រៀល គិតត្រឹមដើមខែតុលា
4:49 លោក ថោង ខុន៖ ពីឆ្នាំ១៩៦៥ មកទល់ពេលនេះ មានតែ ឈុន ប៊ុនថន មួយរូបប៉ុណ្ណោះ ដែលបំបែកកំណត់ត្រាជាតិ
4:39 ជួយសង្រ្គោះស្ត្រីខ្មែរជាច្រើននាក់ ឱ្យរួចផុតពីការជួញដូរផ្លូវភេទ នៅឡាវ
4:31 ក្រសួងបរិស្ថាន៖ គិតត្រឹមតែរយៈពេលថ្ងៃទី៣០ កញ្ញា សាលាជាង ៩.០០០ ស្ម័គ្រចិត្តចូលរួម អនុវត្តយុទ្ធនាការកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក
3:51 TV5៖ នរណា អង្រួនសង្វៀន នាយប់នេះ
3:46 រុះរើវិញហើយ របងហ៊ុមព័ទ្ធបេនឡានធំ និងប៉ាណូ គម្រោងអភិវឌ្ឍន៍ របស់ក្រុមហ៊ុន ឈឿន ចាន់ថន នៅបេនឡានតូច ក្រុងសិរីសោភ័ណ
3:38 អាជ្ញាធរ ប្រកាសស្ដីពីការត្រៀមបង្ការគ្រោះមហន្តរាយទឹកជំនន់ ក្នុងស្រុកមង្គលបូរី៖​ ទឹកហក់ឡើងនៅស្ទឹងមង្គលបូរី ប៉ែកកណ្តាល
3:31 ក្រសួងសុខាភិបាល នឹងចាត់វិធានការយ៉ាងតឹងរឹង លេីឧកញ៉ា អ៊ុច សម្បត្តិ និងបក្ខពួក ទៅតាមផ្លូវច្បាប់ជាធរមាន
3:10 កម្មករថា ការទាមទារប្រាក់ខែត្រូវមើលលើស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង
2:58 កម្មករសប្បាយចិត្តចំពោះការដំឡើងប្រាក់ខែឆ្នាំ២០២៤ «អ្វីដែលសំខាន់ចេះគ្រប់គ្រងការចំណាយ »
1:42 ហោរាសាស្រ្ត ប្រចាំថ្ងៃ អាទិត្យ ទី ០១ ខែ តុលា ឆ្នាំ ២០២៣
23:05 អក្សរសាស្ត្រ​៖ សន្ដោស , បង្សុកូល , លាកុដិក , សន្តុដ្ឋី , ព្រហ្ម​
13:46 ​កម្លាំង​នគរបាល​ចម្រុះ បាន​ឃាត់ខ្លួន​ជនសង្ស័យ ៥ នាក់ ជា​ជនជាតិ​វៀតណាម ពាក់ព័ន្ធ​នឹង​ការ​ចរាចរ​គ្រឿងញៀន​ឆ្លងដែន ខុសច្បាប់ ទម្ងន់​ជាង ២.៣០០ ក្រាម
13:42 ​កម្លាំង​នគរបាល​ចម្រុះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ហុង វណ្ណា​រិ​ទ្ឋិ នាយករង​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​ដោយមាន​ការសម្របសម្រួល​នីតិវិធី ពី​លោក ស៊ា​វ ងី​ឈាន់ ព្រះរាជអាជ្ញារង អម​សាលាដំបូង ខេត្តមណ្ឌលគិរី បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៥ នាក់​  ករណី​ដឹកជញ្ជូន​ឆ្លងដែន​  រក្សាទុក​ ​និង​ប្រើប្រាស់ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នៅ​ចំណុច​ច្រកទ្វារ​ទ្វេភាគី​ឡា​ប៉ា​ខេ ស្ថិតនៅ​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។
13:28 គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ផ្លូវ ទាំងអស់ ឱ្យ​ចូលរួម​ក្នុងការ​បង្ការ ទប់ស្កាត់ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុងឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ
12:03 អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ប្រជុំផ្សព្វផ្សាយផែនការ​ការពារសន្តិសុខ​ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យកាន់បិណ្ឌ​ភ្ជុំបិណ្ឌ​ឆ្នាំ២០២៣នេះ​
11:59 រដ្ឋបាលខេត្ត និងយោធភូមិភាគទី៥ ទិសទី១ កាន់វេនភ្ជុំបិណ្ឌទី១ នៅវត្តសមាធិផល ក្រុងសិរីសោភ័ណ បានបច្ច័យ ៣.៨៤០.០០០ រៀល សម្រាប់កសាង
11:30 សមាគមកាបូបស្បែកជើងនិងអេឡិចត្រូនិកកម្ពុជា៖ ការដំឡើងប្រាក់ឈ្នួលកម្មករឆ្នាំ២០២៤ ស្របតាមស្តង់ដាររបស់ILO
11:23 សមាគមស្បែកជើងកម្ពុជាថា ការដំឡើងប្រាក់ឈ្នួលឆ្នាំ២០២៤គឺជាយុទ្ធសាស្ត្រឈ្នះទាំងសងខាង
11:22 ទេសចរអន្តរជាតិ រយៈពេល ៨ខែ នៃឆ្នាំ២០២៣ កើនឡើង ២៥០,៨% ធៀបរយៈពេលដូចគ្នា ឆ្នាំ២០២២
11:19 ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ ឆ្នាំ២០២៣ គឺជាឆ្នាំដ៏មមាញឹក សម្រាប់ការផ្លាស់ប្តូរ ថ្នាក់ដឹកនាំជាន់ខ្ពស់ រវាងប្រទេសចិន និងកម្ពុជា
10:27 សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ចេញសសេចក្តីថ្លែងការណ៍គាំទ្រកំណើនប្រាក់ឈ្នួលឆ្នាំ២០២៤
10:20 ណា​តូ​នឹង​បញ្ជូន​ទាហាន​អង់គ្លេស​ទៅ​កូ​សូ​វ៉ូ ខណៈ​អាម៉េរិក​ព្រមាន​ថា​ទាហាន​សែ​ប៊ី​កំពុង​ពង្រឹង​នៅ​តាម​ព្រំដែន​
10:16 សមាគម TAFTAC ថា កំណើនប្រាក់ឈ្នួលឆ្នាំ២០២៤ រក្សាបានការប្រកួតប្រជែងក្នុទីផ្សារ
9:41 កម្មករ កម្មការរិនី រីករាយចំពោះការដំឡើងប្រាក់ឈ្នួលនិងថា”សំខាន់មានការងារធ្វើ”
9:28 ការចេះចាត់ចែងចាយវាយប្រាក់ឈ្នួល គឺជារឿងសំខាន់សម្រាប់កម្មករ និយោជិត
9:22 ក្រសួងធនធានទឹកដាក់កម្លាំងតាមដានស្ថានភាពទឹកស្ទឹងព្រៃកត្នោត
9:22 ជីវិត​អ្នក​ក្រីក្រប្រជាជន​ក្រីក្រ​៖ រដ្ឋាភិបាល​ថ្មី​បាន​ធ្វើ​​អ្វីខ្លះ​ដើម្បី​ជួយ​ពួក​គាត់?
9:09 សហជីពធំៗប្រកាសគាំទ្រការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៤
9:01 ថ្ងៃកាន់បិណ្ឌដំបូងពុទ្ធបរិស័ទខេត្តកំពតបាននាំគ្នាទៅវត្តយ៉ាងច្រើនកុះករ
7:21 នគរបាលខណ្ឌពោធិ៍សែនជ័យ តាមប្រមាញ់បានជនសង្ស័យ ប្រើដាវកាប់ជនរងគ្រោះ ៣ នាក់​
7:13 អគ្គិភ័យ ឆេះផ្ទះ ស្លាប់បុរសម្នាក់
5:40 សម្តេចធិបតីអំពាវនាវ ៨ ចំណុចដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់មនុស្សវ័យចាស់
5:27 ក្រសួងជំនាញ៖នៅកម្ពុជាភ្លៀងរលឹមតាមបែបរដូវបុណ្យភ្ជុំបិណ្ឌ
5:25 សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ជួយមនុស្សចាស់ជរាគឺប្រៀបដូចជាការជួយខ្លួនឯង»
5:19 លោកឧបនាយករដ្ឋមន្ត្រីប្រចាំការស្នើជប៉ុនពិនិត្យលទ្ធភាពរៀបចំកិច្ចសន្ទនាគោលនយោបាយរវាងប្រទេសទាំងពីរដើម្បីកំណត់នូវគោលជំហររួមគ្នា
4:28 ភ្លៀង​ធ្ងន់ធ្ងរ​នៅ​ញូវយ៉ក​បង្ក​ជំនន់​ភ្លាមៗ​និង​ចលាចល​នៅ​ផ្លូវ​រថភ្លើង​ក្រោម​ដី​
4:23 សេដ្ឋកិច្ច​ចិន​មាន​លំនឹង ហើយ​សកម្មភាព​រោងចក្រ​វិល​មក​កាន់​កំណើន​ជាថ្មី
3:32 កម្ពុជា ចិន ពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងការស្តារ និងអភិវឌ្ឍផ្លូវដែកនៅកម្ពុជា
3:29 ២៥ ឆ្នាំចុងក្រោយវិស័យធនាគារកើនឡើងនូវ ទ្រព្យសកម្មប្រមាណ ៨០ ដង ដល់ ៨១ ប៊ីលានដុល្លារអាមេរិក
3:22 គណៈប្រតិភូរដ្ឋបាលរាជធានីនាំអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចែកជូនជូន កងទ័ព និងនគរបាល ការពារព្រំដែនថៃនិងឡាវ
3:16 ជំនន់ទឹកស្ទឹងលើក្រុងរបស់ខេត្តចំនួនបីនៅជុំវិញបឹងទន្លេសាបចាប់ផ្តើមធូរស្រាល
3:10 វៀតណាម​សំរេច​គោលដៅ​ទេសចរណ៍ ដោយ​៩​ខែ​មក​នេះ​ទទួលបាន​ភ្ញៀវ​បរទេស​៨,៩​លាន​
2:47 ប្រែក្លាយសហគមន៍នេសាទ ជាតំបន់អេកូទេសចរណ៍ គឺរួមចំណែកអភិរក្ស ធនធានសមុទ្រ ដ៏ប្រសើរបំផុត
2:41 រដ្ឋបាលខេត្តកំពង់ឆ្នាំង សហការជាមួយមន្ទីរមុខងារសាធារណៈ បើកកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយ អនុក្រឹត្រលេខ៣០៩ អនក្រ.បក និង អនុក្រឹត្យលេខ២០ អនក្រ.បក របស់រាជរដ្ឋាភិបាល
2:37 បញ្ចប់វគ្គបណ្ដុះបណ្ដាល មន្ត្រីបច្ចេកទេស គ្រប់គ្រងការប្រកួត ប្រដាល់គុនខ្មែរ
2:29 ជំនន់ទឹកភ្លៀង ធ្វើឱ្យលិចក្រុងពោធិ៍សាត់ និងតំបន់មួយចំនួនក្នុងខេត្ត៖ អាជ្ញាធរមានសមត្ថកិច្ច កំពុងជួយប្រជាពលរដ្ឋ ពីគ្រោះទឹកជំនន់នេះ
2:28 រង្វាន់​ឆ្នោត Powerball កើនឡើង​ជិត ១ ពាន់​លាន​ដុល្លារ ក្រោយ​រក​មិនឃើញ​អ្នកឈ្នះ​យ៉ាងយូរ​
2:23 ប្រជាជន​ជាង​៨០%​នៃ​តំបន់​ណាហ្គ័រ​ណូ​-​កា​រ៉ា​បាក់ ភៀសខ្លួន​ទៅ​អា​មេ​នី​
2:01 ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​វិហារ​ចំនួន​ពីរ​នៅ​ប៉ា​គី​ស្ថាន​សម្លាប់​មនុស្ស​យ៉ាងហោច​៥៧ នាក់​
1:55 ពូទីនបញ្ជាអោយអតីតមេបញ្ជាការកងទាហានស៊ីឈ្នួលWagnerដឹកនាំបញ្ជាកងឯកភាពស្ម័គ្រចិត្តនៅអ៊ុយក្រែន
0:11 Newcastle រំពឹង​ឈ្នះ​ងាយៗ​លើ Burnley ខណៈ Spurs បើកទ្វារ​ផ្ទះ​ស្វាគមន៍​ហង្ស​ក្រហម Liverpool
23:05 ​អក្សរសាស្ត្រ​៖ ខមាទោស , ឃុន , ជជួរ , ស្ទួយ , អាមាតិសារ​
16:12 ស្ថាប័នជំនាញចំនួនបីចុះអនុស្សរណៈរួមគ្នាដើម្បីជួយរកដំណោះស្រាយបញ្ហាពន្ធដារ គណនេយ្យហិរញ្ញវត្ថុ និងអាជីវកម្មស្តង់​ដារ
15:38 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដាក់ចេញនូវទិសដៅអាទិភាពគោលនយោបាយ ១៥ចំណុច
14:26 នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម និងអាជ្ញាធរខេត្ត បានដឹកនាំប្រតិភូ ចុះត្រួតពិនិត្យគ្រោះទឹកជំនន់
13:18 បុរស​កម្ពុជា​ម្នាក់​ស្ថិត​ចំណោម​មនុស្ស​៣​នាក់​ដែល​ត្រូវ​វៀតណាម​កាត់ទោស​ប្រហារជីវិត​ចំពោះ​ការលួចដឹកជញ្ជូន​ថ្នាំញៀន​
12:57 ខាន់ ចេ​សា មាន​ទំនុកចិត្ត​យកឈ្នះ​កីឡាការិនី​អា​មេ​រិ​ក នៅ​សង្វៀន ONE ថ្ងៃស្អែក​នេះ
11:49 មី​យ៉ាន់​ម៉ា​ខឹង​នឹង​ភាពយន្ត​ល្បី​របស់​ចិន​មួយ​ស្តីពី​គំរោង​ឧក្រិដ្ឋកម្ម​ដែល​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​
11:17 ត្រីបបែលយក្សទឹកសាបទម្ងន់៣០០គីឡូក្រាម ត្រូវបានទទួលជាអន្តរជាតិថា ជាត្រីបបែលយក្សទឹកសាបដ៏ធំបំផុតនៅលើពិភពលោក
11:14 ACU ឲ្យចៅសង្កាត់ចោមចៅទី១ និងស្មៀនសង្កាត់ចោមចៅទី១ បំភ្លឺករណីយកលុយ ពីប្រជាពលរដ្ឋ និងមិនបានបើកប្រាក់រង្វាន់លើកទឹកចិត្ត ជាង ២០០ លានរៀល ជូនដល់មន្ត្រី
11:08 គ.ជ.ប អំពាវនាវចំពោះប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ អញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ខ្លួន ដែលបិទផ្សាយនៅតាមសាលាឃុំ សង្កាត់
11:01 ប្រតិភូសាធារណការរាជធានីនិងរដ្ឋបាលខណ្ឌចំនួនបីទៅសាកសួរសុខទុក្ខកងទ័ពវរៈនគរបាលការពារនៅច្រកអានសេះ
10:48 រដ្ឋមន្ត្រី បីក្រសួង ទៅមើលប្រព័ន្ធស្រោចស្រពវ៉ៃគោ ដើម្បីសហការគ្នាអភិវឌ្ឍន៍ នៅមូលដ្ឋាន