Views: 12
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មហាសេដ្ឋីជប៉ុន លោក យូសាគូ មេហ្សាវ៉ា (Yusaku Maezawa) កាលពីថ្ងៃសុក្រទី៩ធ្នូបានលាតត្រដាងថា តារា K-pop ឈ្មោះ TOP និង ឌីជេ ស្ទីវ អៅគី (Steve Aoki) នឹងស្ថិតក្នុងចំណោមសមាជិកអវកាសយានិកទាំងប្រាំបីនាក់ ដែលគាត់គ្រោងនឹងធ្វើដំណើរជុំវិញព្រះចន្ទនៅឆ្នាំក្រោយ ដោយជិះតាមរ៉ុក្កែត SpaceX របស់លោក អេឡុន ម៉ាស។
មហាសេដ្ឋីជប៉ុន លោក យូសាគូ មេហ្សាវ៉ា
លោកមេហ្សាវ៉ាបានទិញគ្រប់កៅអីទាំងអស់ក្នុងការធ្វើដំណើរជុំវិញព្រះចន្ទជាលើកដំបូង ដែលបានរៀបចំឡើងតាំងពីឆ្នាំ ២០១៨ ហើយក្រោយមកបានបន្តដំណើររបស់គាត់នៅលើយានអវកាស Soyuz ទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) សម្រាប់រយៈពេល ១២ ថ្ងៃកាលពីឆ្នាំមុន។
ការជ្រើសរើសនេះត្រូវបានប្រកាសដោយលោកមេហ្សាវ៉ានៅលើ Twitter និងនៅលើវេបសាយសម្រាប់អ្វីដែលគាត់ដាក់ឈ្មោះថា #dearMoon Project ។
មហាសេដ្ឋីម៉ូតនិងសមាជិករបស់គាត់នឹងក្លាយជាអ្នកដំណើរដំបូងគេនៅលើយានអវកាស SpaceX ដែលនឹងហោះជុំវិញឋានព្រះចន្ទ ខណៈក្រុមហ៊ុនពាណិជ្ជកម្មនានា រួមទាំងក្រុមហ៊ុន Blue Origin របស់លោក ជេហ្វ បេហ្សូស បានចាប់ផ្តើមយុគសម័យថ្មីនៃការធ្វើដំណើរនៅទីអវកាសសម្រាប់អតិថិជនដែលមានទ្រព្យសម្បត្តិចាយមិនអស់។
ដូចមហាសេដ្ឋីម៉ាសដែរ លោកមេហ្សាវ៉ាចូលចិត្តការផ្សព្វផ្សាយនិងចូលចិត្តលេងជាមួយ Twitter។ គាត់បានអួតថាកាន់កំណត់ត្រាពិភពលោកហ្គីនណេសសម្រាប់ការចែកចាយសារ Twitter ច្រើនជាងគេ នៅពេលដែលគាត់បានផ្តល់រង្វាន់ជាសាច់ប្រាក់ចំនួន ១ លានយ៉េន (៧.៣០០ ដុល្លារ) ដល់អ្នកឈ្នះ ១០០ នាក់សម្រាប់ការចែកចាយសារ Twitter របស់គាត់៕
TOP និងឌីជេ អៅគី គឺជាភ្ញៀវដែលលោកមេហ្សាវ៉ាអញ្ជើញឱ្យរួមដំណើរទៅឋានព្រះចន្ទតាមយាន SpaceX