Views: 4
ការវេចអន្សម ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំថ្មី ជាទម្លាប់តាំងតែពីដូនតារបស់ពលរដ្ឋ តាមទីជនបទ
ដោយ៖ដេប៉ូ / កំពង់ស្ពឺ៖ នៅក្នុងពិធីបុណ្យធំៗ ក្នុងនេះ ដូចជា បុណ្យភ្ជុំបិណ្ឌ និងថ្ងៃបុណ្យចូលឆ្នាំថ្មី ការវេចនំអន្សម ចេក អន្សមជ្រូក ឬ សូម្បីតែនំគម នំបត់ នំជាល បានក្លាយជាទម្លាប់អនុវត្តតៗគ្នា អស់កាលយូរលង់មកហើយ របស់ពលរដ្ឋខ្មែរតាមជនបទ ក៏ដូចជាពលរដ្ឋតាមទីក្រុងមួយចំនួន ដើម្បីសម្រាប់ទុក យកទៅវត្ត ក៏ដូចជា ទុកបរិភោគ ក្នុងក្រុមគ្រួសាររៀងៗខ្លួន។
ការវេចនំរបស់ដូនតាខ្មែរទាំងនេះ ក្រៅពីក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ពិធីបុណ្យចូលឆ្នាំថ្មីហើយ សម្រាប់ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យសំខាន់ៗមួយចំនួនទៀត ក៏គេឃើញ ពលរដ្ឋកម្ពុជា តែងវេចនំខ្មែរទាំងនេះ សម្រាប់ប្រើប្រាស់ ក្នុងពិធីដូចគ្នា។ នំទាំងនេះ វាបានបញ្ជាក់ពីអត្តសញ្ញាណជាតិរបស់ខ្លួន។