Views: 4
កម្ពុជា បានពិភាក្សា អំពីការជំរុញកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសហ្កំប៊ី និងប្រេស៊ីល
ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ នៅក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា មានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយរដ្ឋមន្ត្រីការបរទេស នៃប្រទេសហ្កំប៊ី និងប្រស៊ីល ដើម្បីពិភាក្សាអំពី ការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។ នៅក្នុងថ្ងៃដដែលនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយលោកស្រី Louise Mushikiwabo អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ។ នេះបើយោងតាម សេចក្តីព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា ដែលបានផ្សព្វផ្សាយ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នេះ។