Views: 2
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ឧបករណ៍ចុងក្រោយរបស់ Apple គឺ iPhone 14 មិនទាន់ដាក់បង្ហាញទេរហូតដល់ខែក្រោយ ប៉ុន្តែពាក្យចចាមអារ៉ាមកំពុងផ្ទុះឡើងយ៉ាងខ្លាំង ខណៈអ្នកគាំទ្រអន្ទះសារចង់ដឹងថាតើវាមានរូបរាងបែបណា។
ទូរស័ព្ទស៊េរីថ្មីនេះត្រូវគេរាយការណ៍ថានឹងរួមបញ្ចូល iPhone 14, iPhone 14 Pro, iPhone 14 Max និង iPhone 14 Pro Max ប៉ុន្តែមិនមាន iPhone Mini ទេ។
អ្នកនៅខាងក្នុងបានលាតត្រដាងរួចហើយថា ម៉ូដែល iPhone 14 Pro នឹងមាន “ដុំពក” កាមេរ៉ាធំជាងមុន ខណៈកែវលែនធំជាងមុននឹងផ្តល់នូវគុណភាពរូបភាពកាន់តែខ្ពស់។
ស្មាតហ្វូននេះក៏អាចមានពណ៌ស្វាយជាជម្រើស “កម្សាន្តសប្បាយៗ” ផងដែរ ដោយជំនួសពណ៌ផ្កាឈូកសម្រាប់ iPhone 13 ស្តង់ដារ និងពណ៌ខៀវសម្រាប់ iPhone 13 Pro។
ចាប់តាំងពីឆ្នាំ ២០១៧ មក ទូរស័ព្ទ iPhone ទាំងអស់មានថ្នាំង (Notch) នៅផ្នែកខាងលើនៃអេក្រង់ខាងមុខ ដែលបំពាក់នូវកាមេរ៉ាខាងមុខនិងឧបករណ៍ចាប់សញ្ញា Face ID ។
ទោះយ៉ាងណា វាត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយថា ក្រុមហ៊ុននៅទីក្រុងឃូភើទីណូ (Cupertino) នេះនឹងដកថ្នាំងនេះចេញដើម្បីជំនួយមកវិញនូវ “រន្ធចោះលើអេក្រង់” ឬរន្ធរាងដូចថ្នាំគ្រាប់សម្រាប់ Face ID៕
iPhone 14 ក៏ប្រហែលជាមានពណ៌ស្វាយផងដែរ