Views: 2
ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ សមាគមប្រដាល់ក្រសួងការពារជាតិ ប្រជែងបានមេដាយ ច្រើនជាងគេ ។ ព្រឹត្តិការណ៍នេះ មានការចូលរួមពីក្រសួង ចំនួន២ គឺ ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ និង ១១ រាជធានី ខេត្ត ដែលរួមមាន ខេត្តកែប ព្រៃវែង សៀមរាប កណ្ដាល បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង រាជធានីភ្នំពេញ មណ្ឌលគីរី កំពង់ឆ្នាំង និងខេត្តកោះកុង។
ចំពោះលទ្ធផល នៃការប្រកួត ក្រសួងការពារជាតិ ប្រជែងបានមេដាយច្រើនជាងគេគឺ ១០គ្រឿង ដែលក្នុងនោះ មាស៧គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ១គ្រឿង។ ក្រសួងមហាផ្ទៃ បាន៧គ្រឿង ដែលក្នុងនោះ មេដាយមាស៤គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ២គ្រឿង។
ខេត្តកែប បានបានមេដាយប្រាក់ ៣គ្រឿង និងសំរិទ្ធ២គ្រឿង។ ព្រៃវែង មេដាយប្រាក់២គ្រឿង សំរិទ្ធ៣គ្រឿង ខេត្តសៀមរាប បានមេដាយប្រាក់១គ្រឿង សំរិទ្ធ២គ្រឿង។ ខេត្តកណ្ដាល បានមេដាយ ប្រាក់១គ្រឿង ។ ខេត្តបន្ទាយមានជ័យ បានមេដាយប្រាក់១គ្រឿង សំរិទ្ធ២គ្រឿង ខេត្តស្វាយរៀង បានមេដាយសំរិទ្ធ១គ្រឿង។ ខេត្តបាត់ដំបង បានមេដាយ សំរិទ្ធ៧គ្រឿង។ ចំពោះរាជធានីភ្នំពេញ ខេត្តមណ្ឌលគីរី កំពង់ឆ្នាំង និងខេត្តកោះកុង មិនបានទទួលមេដាយអ្វីឡើយ។
ចំពោះមេដាយ សម្រាប់ការថ្វាយបង្គំគ្រូ របស់កីឡាការិនី ក្រសួងការពារជាតិ បានមេដាយមាស ១ ប្រាក់១ ខេត្តកណ្ដាល បានមេដាយសំរិទ្ធ ១គ្រឿង៕/V-PC