Views: 4
ដោយៈ គង់ហេង/ កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាមបានអញ្ជើញចូលរួមដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់ចំនួន ៤៤ ករណីដែលបាន លើកឡើង នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនេះលើកទី៤ អាណតិ្តទី៣ នៅព្រឹកថ្ងៃទី៨ ធ្នូនេះ។
ក្រោយពីលោក ខ្លូត ផន ជាប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានអនុញ្ញាតឱ្យអ្នកចូលរួមលើកឡើងពីកង្វល់ម្នាក់ចំនួន ៥ នាទី គឺប្រមូលបានសំណូមពរចំនួន ៤៤ ករណី ហើយបា នប្រគល់ជូនលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តដោះស្រាយ។ ភាគច្រើនជាប្រជាពលរដ្ឋ និងអាជ្ញាធរឃុំបានស្នើសុំឱ្យ ជួយ សាងសង់ផ្លូវ ត្រួតពិនិត្យល្បឿន នៃការបើកបរ ខ្វះគ្រូនៅតំបន់ ជនបទ ខ្វះបណ្តាញភ្លើងអគ្គិសនី សាលារៀន ស្តារស្រះទឹក ស្តារអូរ …។ល។
លោកអភិបាលខេត្តកំពង់ចាមបានថ្លែងថា ក្នុងសំណូមពរខាង លើភាគច្រើន គឺសុំឱ្យជួយស្ថាបនាផ្លូវថ្នល់។ អីចឹងប្រគល់ជូន ខាងមន្ទីរអភិវឌ្ឍន៍ចុះសិក្សា វាយតម្លៃ ហើយសំណើដទៃទៀត ក៏ប្រគល់ជូនមន្ទីរជំនាញធ្វើការសិក្សា និងលើកលែងករណីសុំ ដំឡើងថ្លៃស្រូវ និងបញ្ចុះថ្លៃជីកសិកម្ម លោកនឹងរាយកាណ៍ទៅ កាន់ខាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដោយផ្ទាល់។
នៅក្នុងវេទិកានោះក៏មានការចូលរួមពីលោក ខ្លូត ផន ជាប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងលោក សៀ សុភ័ក្រ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្ទឹងត្រង់ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ដោយមានអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមប្រមាណ ៧០០ នាក់។វេទិកាបាន រៀបចំឡើងនៅក្នុងបរិវេណវត្តព្រះអណ្តូង ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់៕សរន / N