Views: 1
ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ពង្រុល
កិរិយាសព្ទ
ធ្វើឲ្យរុល
កន្លែងវាចង្អៀត គេចេះតែរុញពង្រុលគ្នាច្រើនថែមមកទៀត នាំឲ្យណែនណាន់ស្ទើរឈរមិនកើត ។
ពង្រីង
កិរិយាសព្ទ
ធ្វើឲ្យរីង
ក្មេងៗវាលបបាចទឹកចាប់ត្រី ពង្រីងទឹកស្រែខ្ញុំស្ទើរតែរីងអស់ ។
ព.ប្រ. ចោមរោមស៊ីចុកឲ្យរេចរឹលហិនហោច
អាក្មួយមេក្មួយអស់ហ្នឹង ខ្ជិលៗណាស់ ឥតចេះធ្វើការរកស៊ីអីទេ វាចេះតែនាំគ្នាមកចោមស៊ីនឹងខ្ញុំ វាពង្រីងខ្ញុំរកកល់រីងដូចទឹកត្រពាំងខែប្រាំងទៅហើយខ្ញុំ !
ពង្រា
កិរិយាសព្ទ
ធ្វើឲ្យរា, នាំឲ្យរា
ពង្រាដំណើរឲ្យស្ទាក់ស្ទើរអស់ ។
ពងបង្កួយ
គុណសព្ទ
( ព. ប្រ. ) ដែលនៅច្រុបៗមិនទាន់ងំល្អ គឺស្ទើរឆៅស្ទើរឆ្អិន
បាយពងបង្កួយ ។
ផ្លែ
នាមសព្ទ
ចំណែកអវយវៈនៃរុក្ខជាតិនិងតិណជាតិជាដើមដែលកើតមានតមកអំពីផ្កា
ផ្លែស្វាយ, ផ្លែក្រូច, ផ្លែទៀប… ។សាច់ដែលកកើតជាកន្ទួលឬជាពករឹងរលោងត្រង់កន្លែងស្នាមដំបៅ មានសណ្ឋានត្លោតខ្ពស់បន្តិចជាងសាច់ប្រក្រតីទំហំប៉ុនគ្នានឹងស្នាមដំដៅនោះ, កើតដោយហេតុព្យាបាលដំបៅមិនល្អ ។
តួរាងគ្រឿងសស្ត្រាដែលភ្ជាប់នឹងដង
ផ្លែកាំបិត, ផ្លែដាវ, ផ្លែចប,…។
កិរិយាសព្ទ
( នាមកិរិយា ) បង្កើតជាផ្លែ, មានផ្លែ
ឆ្នាំនេះស្វាយផ្លែច្រើនជាងឆ្នាំមុន ។
កកើតជាសាច់ដែលហៅថា ផ្លែ ( ម. ព. ផ្លែ ១ ន. ផង ) ។ ព. ប្រ. ខំមើលស្ទើរផ្លែភ្នែក, ខំស្ដីប្រដៅស្ទើរផ្លែមាត់ ខំប្រឹងសម្លឹងមើលរឹងភ្នែក, ខំប្រឹងស្ដីប្រដៅស្ទើរមិនឈប់មាត់ ហាក់ដូចជាកកើតជាសាច់ផ្លែនៅភ្នែក, នៅមាត់ ។
Post navigation