Views: 2
ដោយៈ health.com.kh
ការ រលាក ក្រពេញប្រូ ស្តា ត ដោយសារ បាក់តេរី ស្រួចស្រាវ
វិធានការណ៍ នៃ ការព្យាបាល គឺ ប្រើ ថ្នាំ អង់ ទី បី យ៉ូ ទិច រយៈពេល មួយ ខែ ដែល ថ្នាំ ច្រើនតែ ជា Ciprofloxacin (Cipro) ឬ Tetracycline (Achromycin) ។ ចំពោះ ការថែទាំ ជំងឺ នៅ តាម ផ្ទះ អ្នកជំងឺ គួរតែ ផឹកទឹក អោយបាន ច្រើន ប្រើ ថ្នាំ បំបាត់ ការឈឺចាប់ និង សម្រាក។
ប្រសិនបើ អ្នកជំងឺ មាន ជំងឺ ធ្ងន់ធ្ងរ ភ្លាមៗ ឬ ប្រព័ន្ធ ភាព សាំ ចុះខ្សោយ ( ដូចជា កំពុង ប្រើ ថ្នាំ ព្យាបាល ជំងឺមហារីក ឬ ថ្នាំ ទ ប ស្កាត់ ប្រព័ន្ធ ភាព សាំ ឬ មាន ជំងឺអេដស៍ ) ពួក គេ គួរតែ សម្រាក ក្នុង មន្ទីរពេទ្យ ដើម្បី អាច ចាក់ ថ្នាំ អង់ ទី បី យ៉ូ ទិ ចតាម សរសៃ និង ថែ ទាំង ជំងឺ ផ្សេងៗ ទៀត។
ការ រលាក ក្រពេញប្រូ ស្តាត ដោយសារ បាក់តេរី រ៉ាំរ៉ៃ
ចំពោះ ទម្រ ង ជំងឺ ប្រភេទ នេះ ត្រូវ ព្យាបាល ជាមួយនឹង ថ្នាំ អង់ ទី បី យ៉ូ ទិច ដូចជា Ciprofloxacin (Cipro, Cipro XR), Sulfa Drug (Sulfamethoxazole និង Trimethoprim ឬ Bactrim) ឬ Erythromycin រយៈពេល យូរ រហូតដល់ ៨ សប្តាហ៍ ឯណោះ ។ ប៉ុន្តែ ទោះបីជា ការព្យាបាល ធ្វើ ទៅ បាន យ៉ាង ល្អ យ៉ាងណាក៏ដោយ ក៏ ការ រលាក ក្រពេញប្រូ ស្តាត ប្រភេទ នេះ អាច កើតឡើង វិញ ម្តង ទៀត ដែរ ។ នេះ មិន ដឹង ថា មក ពី ហេតុអ្វី នោះទេ ប៉ុន្តែ វា អាច ដោយសារតែ ការ ក្រ នោម អោយអស់ ទឹកនោម ពី ផ្លោក នោម ពេក មើលទៅ ។ ចំនួន ទឹកនោម ដែល សល់ ក្នុង ផ្លោក នោម តិចតួច អាច គ្រប់គ្រាន់ នឹង បង្ក រោគ បាន ។ ស្ថានភាព បែប នេះ អាច កើតឡើង ដោយសារ Benign Prostatic Hypertrophy (BPH), គ្រួស ក្នុង ផ្លោក នោម ឬ គ្រួស ក្នុង ក្រពេញប្រូ ស្តាត ។
ការ រលាក ក្រពេញប្រូ ស្តាត ដោយ គ្មាន ការបង្ករោគ រ៉ាំរ៉ៃ
ការព្យាបាល លើ ស្ថានភាព ជំងឺ បែបនេះ គឺ ផ្តោត ទៅលើ ការគ្រប់គ្រង លើ ការឈឺចាប់ រ៉ាំរ៉ៃ និង អាច មាន ការព្យាបាល ដោយ ចលនា និង តិច និច អោយ សាច់ ដុំសម្រាក គួបផ្សំ នឹង ការប្រើ ថ្នាំ Tricyclic Antidepressant ។ ចំពោះ ថ្នាំ Alpha-adrenergic Blocker ប្រភេទ Tamsulosin (Flomax) និង Terazosin (Hytrin) ក៏ អាច ប្រើ សម្រាប់ ព្យាបាល ជំងឺ BPH និង ការ ស្ទះផ្លូវ ចេញ របស់ ផ្លោក នោម បានដែរ។
ការ រលាក ក្រពេញប្រូ ស្តាតដែល គ្មាន រោគសញ្ញា
ស្ថានភាព រលាក ក្រពេញប្រូ ស្តាត ប្រភេទ នេះ មិន ទាមទារ អោយមាន ការព្យាបាល អ្វី ឡើយ ប៉ុន្តែ ចំពោះ អ្នកជំងឺ ដែល មាន ស្ថានភាព មិន អាច មាន កូន បាន ដោយសារ តែ ការ រលាក់ ការព្យាបាល ដោយ ថ្នាំ Nonsteroidal Anti-inflammatory Medication (Ibuprofen, Motrin, Advil) ឬ អង់ ទី បី យ៉ូ តិច ប្រហែលជា ត្រូវ ប្រើ មួយរយៈ៕/PC