Views: 2
ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ លោក ស្រ៊ន សំឫទ្ធី អភិបាលរង ខេត្តកំពង់ឆ្នាំង បានដឹកនាំ កិច្ចប្រជុំ រវាងក្រុមការងារ ASPIRE នៃលេខាធិការដ្ឋាន គ.ជ.អ.ប ជាមួយនឹងក្រុមការងារ ASPIRE ថ្នាក់ខេត្ត ដែលបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២២ ក្នុងគោលបំណង ដើម្បីពិនិត្យពីវឌ្ឍនភាព នៃការអនុវត្តកម្មវិធី ASPIRE ខេត្ត និងពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២២ ។
បន្ទាប់ពីស្តាប់នូវរបាយការណ៍របស់ក្រុមការងារកម្មវិធីរាយការណ៍ ជូនអំពីវឌ្ឍនភាពការងារ សម្រេចបាន រួចមក លោក ស្រ៊ន សំឫទ្ធី បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ASPIRE ថ្នាក់ខេត្ត និងថ្នាក់ជាតិ ទាំងអស់នេះ គឺបានកើតឡើងអាស្រ័យដោយមានការគាំទ្រ ប្រកបដោយសុភវិនិច្ឆ័យរបស់រាជរដ្ឋាភិបាល ពិសេសក្រសួងមហាផ្ទៃ ក្រុមការងារថ្នាក់ជាតិ នៃលេខាធិការដ្ឋាន គ.ជ.អ.ប ដែលជានិច្ចកាលតែងតែផ្តល់នូវការណែនាំ ក្នុងការអនុវត្ត កម្មវិធី ដល់ក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធ សំដៅធានាឱ្យការអនុវត្ត កម្មវិធីប្រព្រឹត្តិទៅ បានត្រឹមត្រូវ ប្រកបដោយប្រកបសិទ្ធភាព និងប្រសិទ្ធផល។ រាល់សមិទ្ធ ផលទាំងនេះ បានឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ ប្រជាកសិករ ក្នុងការស្តារនូវ ផលិតភាពក្នុងការផលិតកសិកម្មពិសេសដំណាំស្រូវនិងបន្លែ ៕/V