សមាជិកសហជីពណាហ្គាវើលដ៍ថា ធនាគារក្នុងស្រុករារាំងការផ្ទេរប្រាក់ពីបរទេសមកកាន់ពួកគេ

សមាជិកសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ បាន​អះអា​ង​ថា ធនាគារ ABA បានបិទប្រតិបត្តិការផ្ទេរប្រាក់ចំនួន៣ ក្នុងគណនីរបស់ពួកគេ​ពីម្ចាស់​ជំនួយ​នៅ​ក្រៅ​ប្រទេស ដោយ​លើក​ឡើង​ហេតុផល​អំពី​ព័ត៌​មានអវិជ្ជ​មាន​នៃ​សហជីព​នៅក្នុងវិស័យសារព័ត៌មាន ឬវិធានការប្រឆាំងការលាងលុយកខ្វក់។

សហជីព​ទ្រទ្រង់សិទ្ធិ​ការ​ងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) បាន​ស្ថិត​នៅ​ក្នុងវិវាទ​ជាមួយ​នឹង​ក្រុម​ហ៊ុន​ល្បែង​ដ៏ធំមួយ​នេះ គិត​ចាប់​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០២១ ដែល​កើត​ឡើង​បន្ទាប់​ពីមាន​ករណី​កម្មករ​ជាង១ ៣០០នាក់ត្រូវ​បាន​ក្រុម​ហ៊ុន​បញ្ឈប់​ពី​ការ​ងារ ខណៈ​សកម្មភាពតវ៉ារបស់ពួកគេជា​ញឹកញាប់ ក៏តែង​​ត្រូវបានរារាំងដោយ​​អាជ្ញាធរនៅតាមដងផ្លូវទាំងឡាយដែល​នៅ​ក្បែរ​ទីតាំង​កាស៊ីណូ​ផង​ដែរ។

សមាជិកសហជីពណាហ្គាវើលដ៍ចំនួន ៣រូប បានលើកឡើងដោយរំពឹងថា ពួកគេ​នឹង​ទទួលបានការផ្ទេរប្រាក់ពីអ្នកផ្ញើនៅក្រៅប្រទេស ​ក្នុងអំឡុង​ខែ​តុលា ដើម្បីគាំទ្រដល់អ្នកតវ៉ា​ដែល​គ្មាន​ការ​ងារ​ធ្វើ ឬបាតុករ​ជាស្រ្តីដែល​មាន​កូន​តូច ប៉ុន្តែ​ពួក​គេ​បែរជាត្រូវបានជូនដំណឹងដោយបុគ្គលមួយរូបដែលអះអាងថាជាបុគ្គលិក​ធនាគារ ABA ថាការ​ផ្ទេរ​ប្រាក់​ត្រូវបានរារាំង​ទៅ​វិញ។

អ្នក​ស្រី ឈឹម សុខន និងអ្នកស្រី ឃ្លាំង សុបិន្ត បាន​ប្រាប់វីអូឌីឱ្យដឹងថា ពួកគេរំពឹងថានឹងទទួលបានទឹកប្រាក់​ចំនួន៥ ០៥០ដុល្លារក្នុងម្នាក់ៗ ដែលនឹងត្រូវផ្ទេរទៅក្នុងគណនីធនាគារ ABA របស់ពួកគេ។

ទោះជាយ៉ាងណា ពួកគេទាំង២នាក់​នេះមិន​ដឹង​ថា​តើ​ថវិកានេះ​ត្រូវ​បាន​ផ្ញើមក​ពីណានោះទេ ខណៈប្រធាន​សហជីព​ ​កញ្ញា ឈឹម ស៊ីថរ គឺជាអ្នកដែលស្នើសុំថវិកានេះ។

កញ្ញា ឈឹម ស៊ីថរ ត្រូវបានឃុំខ្លួននៅពន្ធនាគារ​ជា​បណ្តោះអាសន្ន គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន បន្ទាប់​ពី​ត្រូវបាន​សមត្ថកិច្ចចាប់​ខ្លួន​សាជាថ្មី ក្រោម​ហេតុផល​ថា ល្មើស​​បម្រាម ឬគេចវេះពីការត្រួតពិនិត្យ​របស់​តុលាការ ក្រោយ​​ពេល​​កញ្ញា​បាន​ធ្វើដំណើរត្រលប់មកពីប្រជុំនៅ​ប្រទេសអូស្ត្រាលីវិញ។

ប្រធានសហជីព​រូបនេះបានប្រាប់វីអូឌីកាលពីសប្តាហ៍មុន បន្ទាប់ពីសវនាការ​នៅ​សាលា​ដំបូង​រាជធានីភ្នំពេញ​​ថា ជំនួយ​នេះ​គឺបានមកពីមូលនិធិ Urgent Action Fund ជាក្រុមមួយនៅប្រទេសអូស្ត្រាលី ដែល​គាំទ្រចលនា​ដែល​ដឹកនាំដោ​យ​ស្ត្រី។

ទោះជាយ៉ាងណា វីអូឌី មិនមិន​អាច​សុំការអត្ថាធិប្បាយបន្ថែមទៀតពីកញ្ញា ឈឹម ស៊ីថរ ​បាន​ទេ ខណៈកញ្ញា​កំពុងជាប់ឃុំ។

សម្រាប់អ្នកស្រី ឈឹម សុខន និងអ្នកស្រី ឃ្លាំង សុបិន្ត បានលើកឡើង​ថា ពួកគេ​ត្រូវ​បាន​ទាក់ទងដាច់ដោយឡែកពីបុគ្គលិក​ធនាគារ ABA មួយរូប​ កាលពីខែតុលា ដោយនៅពេលនោះ ​បាន​សួរនាំពួកគេ​ថានឹង​ធ្វើអ្វីជាមួយប្រាក់ ៥ ០៥០ដុល្លារ ដែលត្រូវបានផ្ទេរនោះ ខណៈបុគ្គលិករូបនេះ​ក៏បានលើកឡើងពីជម្លោះរបស់សហជីព គឺជាមូលហេតុដែលប្រតិបត្តិការត្រូវបានរារាំងផងដែរ។

អ្នកស្រី ឈឹម សុខន បានបន្តថា បុគ្គលិក​ធនាគារ ABA រូបនោះ មានឈ្មោះថា ស្រូយ ម៉េងទី ដែលបានទាក់ទង​ជាលើកដំបូង​មកកាន់អ្នកស្រី តាមរយៈបណ្ដាញសង្គមតេឡេក្រាម (Telegram) កាលពីថ្ងៃទី​១៣ ខែ​តុលា និងបន្ទាប់មកទៀតនៅថ្ងៃទី​១៤ និងថ្ងៃទី​២៦ ក្នុងខែដដែល។

យោងតាមសារជាអក្សរ និងសំឡេង រវាង​អ្នក​ទាំង​ពីរ​នៅលើបណ្ដាញ​សង្គម​តេឡេ​ក្រាម បុគ្គលិកធនាគារ ABA រូបនោះ​ បានជូនដំណឹងដល់អ្នកស្រី សុខន នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ​ថាការ​ផ្ទេរប្រាក់​ គឺ​មិនដំណើរ​ការ​ទៅ​បាន​នោះ​ទេ ដោយ​សារ​តែ​មាន​ព័ត៌មានបែប​​អវិជ្ជមាន​អំពី​​ក្រុម​​ហ៊ុន​​ណាហ្គាវើលដ៍។

ទាក់ទងនឹងសំណួរថាតើនឹងយកថវិកានេះដើម្បីធ្វើអ្វីនោះ អ្នកស្រី សុខន ក៏បានធ្វើការឆ្លើយតបថា ​គឺ​ដើម្បី​ជួយដល់​សមាជិក​សហជីព​​ដែល​គ្មាន​ការងារ​ធ្វើ និង​អ្នកដែល​មាន​កូនតូច។

បន្ទាប់មក​ទៀត នៅ​ថ្ងៃ​ទី​​១៤ ខែតុលា បុគ្គល​ឈ្មោះ ស្រូយ ម៉េងទី ក៏ស្រាប់តែបាន​បន្ថែម​ថា៖ «មូលហេតុ [ការផ្ទេរប្រាក់មិនអាចត្រូវបានធ្វើឡើង] ​គឺបណ្ដាល​មក​ពី​​ [អ្នកស្រី សុខន] មិន​មាន​ឯកសារ​ត្រឹមត្រូវ​សម្រាប់ការផ្ទេរប្រាក់ និង​ព័ត៌​មាន​អវិជ្ជមាន​អំពី​ណាហ្គាវើលដ៍»។

អ្នកស្រី សុខន នៅ​ពេល​នោះ​ ក៏បន្តសួរបុគ្គលិក​ធនាគារ ABA ថាតើហេតុអ្វីបានជាការផ្ទេរប្រាក់ត្រូវបាន​​រារាំង ហើយថាតើប្រាក់នោះត្រូវបានផ្ញើទៅកាន់ម្ចាស់ដើម​នៅប្រទេសអូស្ត្រាលីវិញ និង​គណនីរបស់​អ្នកស្រីត្រូវបានបង្កកឬយ៉ាងណា។

រហូតដល់ថ្ងៃទី​២៦ ខែតុលា ទើបមានការឆ្លើយតបថា៖ «វាជា​គោលនយោបាយរបស់ធនាគារ ក្នុងករណីមានការលាងលុយកខ្វក់»។

បុគ្គលិកធនាគារ​រូបនោះ​ ​បន្ត​​ថា៖ «សម្រាប់ពីខាងធនាគារ ABA គឺប្រាក់នេះ​ត្រូវ​បាន​ផ្ញើត្រលប់ទៅ​វិញហើយ។ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថាតើមាន​ធនាគារ​​ផ្សេងទៀត​ពាក់ព័ន្ធដែរ​ឬ​អត់នោះ​ទេ ដូច្នេះ​វា​ផុត​ពីដៃ​របស់យើង​ហើយ»។

ទាក់ទិននឹងករណី​នេះ អ្នកស្រី ឈឹម សុខន បានឱ្យដឹងថា ខ្លួនក៏មានជាមន្ទិលសង្ស័យ​ដែល​ថា បុគ្គលិកធនាគាររូបនោះបានផ្ញើសារមកតាមរយៈតេឡេក្រាម ដោយ​មិនបាន​ប្រាប់​ខ្លួន​ពី​ហេតុ​ផលច្បាស់លាស់​មួយ​សម្រាប់ការមិនផ្ទេរប្រាក់នេះ។

អ្នកស្រីថា៖ «ជំនួយ​នេះ ​គឺដើម្បី​ជួយ​ដល់​កម្មករ​តវ៉ា​ដែល​គ្មាន​ការងារ​ធ្វើ និង​អ្នក​មាន​កូនតូច ដោយវា​មិន​មែន​សម្រាប់​ការ​តវ៉ានោះ​ទេ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​គ្មាន​ការងារ​ធ្វើ»។

សម្រាប់អគ្គលេខាធិការសហជីព អ្នកស្រី ឃ្លាំង សុបិន្ត វិញ ក៏ទទួលបានសារជាអក្សរ និងសំឡេងស្រដៀងគ្នាពីលោក ស្រូយ ម៉េងទី ផងដែរ គិតចាប់ពីថ្ងៃទី​១៩ ខែ​តុលា ខណៈបុគ្គលរូបនេះសួរអ្នកស្រីដូចគ្នា ថា​តើ​នឹង​យក​ប្រាក់នេះប្រើប្រាស់សម្រាប់គោលដៅអ្វី ដោយអះអាងថា ខ្លួនត្រូវដឹងមុនពេលដែលអាចអនុញ្ញាត​ឱ្យប្រតិបត្តិការ [ផ្ញើប្រាក់] បន្តទៅមុខបាន។

អ្នកស្រីបានឱ្យដឹងកាលពីខែធ្នូថា៖ «គាត់ [លោក ស្រូយ ម៉េងទី] បានថ្លែងថា ត្រូវពិនិត្យមើលថាវាគ្មានបញ្ហាអ្វីកើតឡើង [ជាមួយការផ្ញើប្រាក់] នោះទើបគាត់អាចបញ្ជូនវាទៅបាន»។

ជាដំបូង អ្នកស្រីក៏មាន​ការ​ព្រួយ​បារម្ភ​​ថា​គណនី​របស់​ខ្លួន​នឹង​ត្រូវ​បាន​បង្កកផងដែរ​ ប៉ុន្តែ​មួយ​សប្តាហ៍ក្រោយ​មក លោក ស្រូយ ម៉េងទី បានប្រាប់អ្នកស្រី​ថា ប្រាក់ដែលផ្ញើត្រូវបានបិទ​ជា​អចិន្ត្រៃយ៍ ហើយត្រូវបានផ្ញើត្រលប់ទៅកាន់អ្នកផ្ញើវិញ ប៉ុន្តែអ្នកស្រីសង្កេតថា គណនីរបស់ខ្លួននៅតែដំណើរការដដែល។

ទាក់ទិននឹងករណីនេះ ទាំងអ្នកស្រី សុខន និងអ្នកស្រី សុបិន្ត បានលើកឡើងថា ពួកគេមិនច្បាស់ថាតើការ​រឹត​បន្តឹង​លើ​គណនីរបស់​ពួកគេនេះ អាចបណ្តាលមកពីលក្ខខណ្ឌនៃការដាក់ឱ្យនៅក្រៅឃុំ​ដែល​ត្រូវបាន​ដាក់​លើ​ពួកគេ បន្ទាប់ពីការចាប់ខ្លួនទាក់ទងនឹងកូដកម្មដែល​កំពុងបន្តឬយ៉ាងណានោះទេ ខណៈក្រុម​មេធាវីការពារក្ដីកញ្ញា ឈឹម ស៊ីថរ ធ្លាប់បានអះ​អាង​ថា ពួក​គាត់​​មិន​​បាន​ទទួល​ការ​ជូន​ដំណឹង និង​ដីកា​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យតាម​ផ្លូវ​តុលាការឡើយ។

វីអូឌី បានព្យាយាមទាក់ទងទៅកាន់​ប្រធាន​ផ្នែក​ទីផ្សារ​របស់​ធនាគារ ABA លោក Igor Zimarev និងអ្នកគ្រប់គ្រងកិច្ចការសារព័ត៌មាននៃធនាគារ កញ្ញា ឃួន ពីនុជ្ជ ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយ​នេះ ប៉ុន្តែ​ពួក​គេ​មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះទេ។

អ៊ីម៉ែល​ដែល​បាន​ផ្ញើ​ទៅកាន់មូលនិធិ Urgent Action Fund នៅប្រទេសអូស្ត្រាលី​ ក៏​មិន​​ទាន់​មាន​ការឆ្លើយ​តប​នៅ​ក្នុង​​សប្តាហ៍​​​នេះ​​ផ​ង​ដែរ។

ខណៈមានអតិថិជនចំនួនប្រមាណជា ២,១លាននាក់ ធនាគារ ABA បានចាត់ទុកខ្លួនថាជាធនាគារពាណិជ្ជដ៏ធំមួយក្នុងចំណោមធនាគារពាណិជ្ជកំពូលទាំង៣នៅក្នុងប្រទេស។ ធនាគារនាពេលបច្ចុប្បន្នក៏មានប្រជាប្រិយភាពផងដែរ សម្រាប់វត្តមានកូដ QR ដែលបានក្លាយជាវិធីដ៏ពេញនិយមសម្រាប់ការផ្ទេរប្រាក់តាមធនាគារ។

សម្រាប់កម្មករដែលត្រូវបានបញ្ឈប់ពីការងារនៅកាស៊ីណូក្រុមហ៊ុនណាហ្គាវើលដ៍ ដែលតំ​ណាង​ដោយសហជីព​ បានលើកឡើង​ថា ពួកគេកំពុងប្រឈមមុខនឹងការលំបាក​ផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំង ខណៈដំណោះ​ស្រាយ​លើវិវាទការងារនេះនៅតែបន្តអូសបន្លាយ។

ការចុះបញ្ជីសហជីពក៏មិនទាន់ត្រូវបានបន្តឡើងវិញដោយក្រសួងការងារផងដែរ បន្ទាប់ពីការបោះឆ្នោត​ជ្រើសរើសថ្នាក់ដឹកនាំជាន់ខ្ពស់កាលពីឆ្នាំមុន ដោយក្រសួងលើកឡើងថា មេដឹកនាំដែលត្រូវបានជ្រើសរើស ដូចជា កញ្ញា ឈឹម ស៊ីថរ, អ្នកស្រី ឈឹម សុខន និងអ្នកស្រី ឃ្លាំង សុបិន្ត លែងជាបុគ្គលិកកាស៊ីណូទៀតហើយ។

អ្នកស្រី ឃ្លាំង សុបិន្ត បាន​ឱ្យដឹងដែរថា គណនី​ធនាគារ​​ផ្លូវការ​របស់​សហជីព ​ជាមួយ​ធនាគារ​អេស៊ីលីដា ក៏​ត្រូវ​បាន​បង្កក​ដោយ​សារ​តែ​ការ​ចុះ​បញ្ជី​របស់​សហជីព​មិន​ត្រូវ​បាន​បន្តផងដែរ​។

ជាដំណោះស្រាយក្នុងការអាច​រៃអង្គាស​ប្រាក់​ជួយដល់​កម្មករបាន សមាជិក​សហជីពមួយរូប អ្នកស្រី ណុប ទិត្យបូរ៉ាវី ក៏​បាន​ចាប់ផ្តើម​យុទ្ធនាការ ១​ដុល្លារ ដោយ​ក្នុងនោះមានការលើក​ទឹកចិត្ត​ឱ្យ​បរិច្ចាគ​ទៅក្នុង​គណនី​ធនាគារ​​អេស៊ីលីដា​ផ្ទាល់​ខ្លួន​​របស់​អ្នកស្រីផ្ទាល់ ដើម្បី​ជួយ​ដល់​កម្មករ​ដែល​កំពុង​តវ៉ា​ប្រឆាំងនឹងក្រុមហ៊ុន។

ទោះជាយ៉ាងណា កាលពីខែសីហា ឆ្នាំមុន អ្នក​គាំទ្រសហជីពនៅប្រទេសអូស្ត្រាលី បានព្យាយាម​ផ្ទេរប្រាក់​ក្នុង​ចំនួនប្រមាណជា១ ០០០ដុល្លារ ទៅកាន់គណនីអេស៊ីលីដា​របស់អ្នកស្រី ប៉ុន្តែប្រតិបត្តិការផ្ញើប្រាក់នេះមិនអាចធ្វើបាននោះទេ។

ទាក់ទិននឹងករណីនេះ អ្នកស្រី ណុប ទិត្យបូរ៉ាវី ក៏សម្រេចចិត្តសួរទៅកាន់ធនាគារអេស៊ីលីដា ថាហេតុអ្វីបានជាការផ្ទេរប្រាក់ត្រូវបានរារាំង។

អ្នកស្រីថា៖ «[អ្នកផ្ញើ] បានណែនាំខ្ញុំឱ្យសួរនាំធនាគារ ហើយខ្ញុំក៏បានទៅសួរពួកគេ។ ប៉ុន្តែ​ខាងធនាគារ​បាន​លើកឡើង​ថា​ មិន​មានបញ្ហា​អ្វី​​ជាមួយ​គណនី​​នោះ​ទេ។ វានៅតែដំណើរការដូចធម្មតា»។

ដោយ​ហាក់​ខុស​គ្នា​ពី​ករណី​របស់​អ្នក​ស្រី សុខន និង​អ្នក​ស្រី សុបិន្ត បុគ្គលិក​ធនាគារ​​មិន​បាន​សួរ​នាំ​អំពីទំនាក់​ទំនងរបស់អ្នកស្រីជាមួយសហជីព ឬហេតុផលនៃការផ្ទេរប្រាក់ឡើយ។

អ្នកស្រី ណុប ទិត្យបូរ៉ាវី ហាក់មានអារម្មណ៍ថាប្លែក ​ដោយសារតែខ្លួន​ធ្លាប់​ទទួល​ការ​ផ្ទេរ​ប្រាក់​ពី​បរទេស​និងការបរិច្ចាគ​ក្នុង​ស្រុកជាធម្មតា កាលពីពេលកន្លងទៅ។

អ្នកស្រីក៏បង្ហាញការ​​​សោក​ស្តាយ​​ក្នុង​ការ​បាត់​បង់​​ឱកាស​​​​ទទួល​​បាន​ការ​គាំទ្រ​ដល់​កម្មករ។

អ្នកស្រីបន្តថា៖ «អ្នកដែលព្យាយាមផ្ញើប្រាក់មកជួយយើងម្តងហើយម្តងទៀត គឺពួកគេមិនអាចផ្ញើវាបានទេ។ ដូច្នេះហើយ​ពួកគេ​ក៏​ហាក់​មិន​សូវជា​ចាប់អារម្មណ៍​ក្នុង​ការ​បន្ត​គាំទ្រ​យើងផង​ដែរ»។

ទាក់ទិននឹងករណីនេះ ប្រធាននាយកប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី លោក អ៊ិន ចាន់នី បាន​ស្នើ​​ឱ្យ​កម្មករណាហ្គាវើលដ៍​ ទាក់ទង​ទៅបុគ្គលិក​ធនាគារដោយផ្ទាល់ ​ព្រោះ​លោក​មិន​អាច​ពិភាក្សា​បញ្ហា​ទាំង​នេះ​ជា​សាធារណៈបាននោះទេ។

លោកថា៖ «គាត់ [សមាជិកសហជីព] គួរតែមកជួបដោយផ្ទាល់។ សម្រាប់ករណីទាំងនេះ យើងមិនអាចដាក់ [ព័ត៌មាន] ជាសាធារណៈបានទេ។ គាត់គួរតែមក ហើយពួកគេ [បុគ្គលិកធនាគារ] នឹងពន្យល់ដល់រូបគាត់៕

បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Banks Block Overseas Transfers to NagaWorld Union Strikers


Football news:

<!DOCTYPE html>
Kane on Tuchel: A wonderful man, full of ideas. Thomas in person says what he thinks
Zarema about Kuziaev's 350,000 euros a year in Le Havre: Translate it into rubles - it's not that little. It is commendable that he left
Aleksandr Mostovoy on Wendel: Two months of walking around in the middle of nowhere and then coming back and dragging the team - that's top level
Sheffield United have bought Euro U21 champion Archer from Aston Villa for £18.5million
Alexander Medvedev on SKA: Without Gazprom, there would be no Zenit titles. There is a winning wave in the city. The next victory in the Gagarin Cup will be in the spring
Smolnikov ended his career at the age of 35. He became the Russian champion three times with Zenit

3:20 រថយន្តបុកម៉ូតូបណ្ដាលឱ្យបុរសម្នាក់ស្លាប់
3:18 អភិបាលខណ្ឌ៧មករា ថាហៅក្រុមហ៊ុន ដាក់លើផ្លូវលេខ១៣៩ មកធ្វើការណែនាំ ជាថ្មីម្តងទៀត
3:17 អ្នកប្រដាល់ថៃ កង ចក្រ បង្ហាញមុខនៅ TV5 សប្ដាហ៍នេះ
3:14 ថ្ងៃនេះ ភ្នំពេញក្រោន ជួបក្រុម Macarthur FC ជើងឯក League អូស្ដ្រាលី
3:11 មនុស្សក្មេងចាស់ ប្រុសស្រី ៩ នាក់ ពុលនំបញ្ចុក ក្នុងពិធីបុណ្យគម្រប់ខួប ៧ ថ្ងៃ នៃសពអ្នកភូមិតាំធ្នឹម
3:06 រដ្ឋបាលខេត្តកំពង់ធំ ជំរុញឱ្យបង្កើនការដាំដុះដើមស្វាយចន្ទី និងនាំចេញផលិតផល គ្រាប់ស្វាយចន្ទី ទៅកាន់ទីផ្សារអន្តរជាតិ ឱ្យកាន់តែច្រើន
2:49 ក្រុមមន្ត្រី៖ ទោះជាទឹកជំនន់ បានស្រក តែក៏លិចលង់លំនៅឋាន នៅទីទំនាប ឯប្រជាពលរដ្ឋដែលជម្លៀស នៅទីសុវត្ថិភាព ក៏មិនទាន់បានត្រឡប់ ទៅលំនៅដ្ឋាន ទាំងអស់នៅឡើយ
2:46 នគរបាលក្រុងប៉ោយប៉ែត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង ៥ប៉ុស្តិ៍ ចេញល្បាតចល័តការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ
2:42 ផ្សព្វផ្សាយពីពន្ធប្រថាប់ត្រា ពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លី មិនបានប្រើប្រាស់ និងពន្ធលើចំណេញមូលធន ដល់មន្ត្រីអាជ្ញាធរ និងស្មៀន
2:39 កូនប្រុស យកដុំឥដ្ឋ គប់ឪពុកបង្កើត បែកមុខ នៅស្រុកសាលាក្រៅ៖ សមត្ថកិច្ច បានឃាត់ខ្លួន
2:36 ម៉ា​ក្រុង ៖ ជម្រើស​វាយលុក​ជើងគោ​ក​ទ្រង់ទ្រាយ​ធំ​របស់​អ៊ីស្រាអែល​ក្នុង​តំបន់​ហ្កា​ហ្សា​នឹង​ក្លាយជា “​កំហុស​”
2:25 ដើរបេះបន្លែតាមព្រំដែន ក្នុងតំបន់ហាមឃាត់៖ ពលរដ្ឋម្នាក់ ជាន់មីនផ្ទុះ ដាច់ជើងម្ខាង
2:24 ក្រុម​សាធារណៈរដ្ឋ​បញ្ចប់​ការជាប់គាំង ខណៈ​សភា​អាម៉េរិក​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​
2:22 មន្ទីរសុខាភិបាល រាជធានីភ្នំពេញ បង្ហាញលេខទូរស័ព្ទ សម្រាប់ហៅរថយន្ដ សង្គ្រោះបន្ទាន់ ២៤ម៉ោង លើ២៤ម៉ោង
1:43 រុស្ស៊ី​និង​ចិន​វេតូ​លើ​ពង្រាង​សេចក្តីសំរេចចិត្ត​របស់​អាម៉េរិក​សម្រាប់​សកម្ម​ភាព​អ​.​ស​.​ប​លើ​អ៊ីស្រាអែល​និង​ហ្កា​ហ្សា​
1:08 ស៊ី ជីន​ពីង ៖ ចិន​មាន​ឆន្ទៈ​សហការ​ជាមួយ​អាម៉េរិក​និង​គ្រប់គ្រង​ការខ្វែងគំនិត​គ្នា​
23:05 ​អក្សរសាស្ត្រ​៖ ផាតិកម្ម , ពង , ពងល្វា , ពងស្វាស , ភរិយាដ​
15:52 មន្ទីរធនធានទឹកខេត្តឧត្តរមានជ័យ បញ្ចេញគ្រឿងចក្រ ទៅជួយទប់ទឹក ជំនួសការទប់ដោយការ៉ុង
15:46 សហរដ្ឋអាម៉េរិកបញ្ជាក់អំពីការបន្តកិច្ចសហការគាំទ្រកម្ពុជាលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ
14:51 អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ព័ត៌មានថា រាជរដ្ឋាភិបាលចាប់ផ្តើមចែកជំនួយ ៥០០ ដុល្លារអាម៉េរិក ជូនដល់ប្រជាពលរដ្ឋហើយ​តម្រូវឱ្យ​ប្រជាពលរដ្ឋចុចតំណភ្ជាប់ គឺជាព័ត៌មានប្រឌិត
14:30 កម្ពុជា និងកាណាដា បង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ
12:24 លោក ឌិត ទីណា ទទួលជួបមន្ត្រីភ្នាក់ងារចៃកាដើម្បីពិភាក្សាលើការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា
10:16 ក្រោយ​ជាប់ឆ្នោត ប្រធានាធិបតី​ម៉ាល់​ឌី​វដែល​និយម​ចិន​ប្តេជ្ញា​បង្រួបបង្រូម​ប្រជាជាតិ​ដែន​កោះនេះ​
9:38 អាម៉េរិក​គេចផុត​ពី​ការបិទ​រដ្ឋាភិបាល​នៅ​នាទីចុងក្រោយ បន្ទាប់ពី​សភា​អនុម័ត​ថវិកា​បណ្តោះអាសន្ន​
8:46 នារីខ្មែរប្រាំពីររូបដែលរងគ្រោះដោយការជួញដូរត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសហការជាមួយអាជ្ញាធរឡាវជួយសង្គ្រោះទាន់ពេលវេលា
8:38 លោកទេសរដ្ឋមន្ត្រី គន់ គីម និងលោក ខូយ រីដា ធ្វើដំណើរតាមឧទ្ធម្ភាចក្រពិនិត្យស្ថានភាពទឹកជំនន់នៅខេត្តពោធិ៍សាត់
8:37 ៩​នាក់​ស្លាប់​ក្នុង​ជំនន់​ទឹកភ្លៀង​និង​ការបា​ក់ដី​នៅ​វៀតណាម​ខាងជើងនិងកណ្តាល
6:58 អប់រំកាយ និងកីឡា កាន់តែមានសារសំខាន់ ក្នុងគ្រឹះស្ថានសិក្សា
6:53 រថយន្តកុងតឺន័រ បើកបុកម៉ូតូ ស្លាប់ បុរសម្នាក់
6:44 ៥០០ នាក់ ចូលរួមទិវាដើរពិភពលោក នៅខេត្តព្រៃវែង
5:43 អភិបាលខេត្ត៖ នៅក្នុងខេត្តកំពង់ឆ្នាំង ក្នុងមួយថ្ងៃ មានសំរាមកាកសំណល់រឹងទីប្រជុំជន ប្រមាណ ៥៤ តោន
5:31 មន្ត្រីក្រសួងធនធានទឹក បានក្រើនរំលឹកដល់អាជ្ញាធរ និងមន្ត្រីជំនាញ ឱ្យយកចិត្តទុកដាក់ លើបញ្ហាជំនន់ទឹកភ្លៀង
5:24 អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រី ចុះត្រួតពិនិត្យ ត្រៀមបង្ការ និងណែនាំកសិករ ប្រមូលផល មុនគ្រោះទឹកជំនន់ ស្ទឹងមង្គលបូរី មកដល់
5:18 អាជ្ញាធរមីន ចេញសេចក្តីជូនដំណឹង ស្តីពីការពង្រឹងវិធានការបង្ការ និងទប់ស្កាត់ គ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគឿងផ្ទុះ ក្នុងពេល និងក្រោយពេលគ្រោះទឹកជំនន់
5:12 នៅក្នុងសប្តាហ៍នេះ មានព្រឹត្តិការណ៍ជាតិជាច្រើន បានកើតឡើង
5:01 ថ្ងៃទី១​ តុលា​៖​ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ បានចាប់ផ្ដើមដំណើរការ នៅតាមឃុំ សង្កាត់ ទូទាំងប្រទេស
4:53 ដំណឹងល្អ! តម្លៃប្រេងសាំង បានបញ្ចុះថ្លៃ ២០០ រៀល គិតត្រឹមដើមខែតុលា
4:49 លោក ថោង ខុន៖ ពីឆ្នាំ១៩៦៥ មកទល់ពេលនេះ មានតែ ឈុន ប៊ុនថន មួយរូបប៉ុណ្ណោះ ដែលបំបែកកំណត់ត្រាជាតិ
4:39 ជួយសង្រ្គោះស្ត្រីខ្មែរជាច្រើននាក់ ឱ្យរួចផុតពីការជួញដូរផ្លូវភេទ នៅឡាវ
4:31 ក្រសួងបរិស្ថាន៖ គិតត្រឹមតែរយៈពេលថ្ងៃទី៣០ កញ្ញា សាលាជាង ៩.០០០ ស្ម័គ្រចិត្តចូលរួម អនុវត្តយុទ្ធនាការកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក
3:51 TV5៖ នរណា អង្រួនសង្វៀន នាយប់នេះ
3:46 រុះរើវិញហើយ របងហ៊ុមព័ទ្ធបេនឡានធំ និងប៉ាណូ គម្រោងអភិវឌ្ឍន៍ របស់ក្រុមហ៊ុន ឈឿន ចាន់ថន នៅបេនឡានតូច ក្រុងសិរីសោភ័ណ
3:38 អាជ្ញាធរ ប្រកាសស្ដីពីការត្រៀមបង្ការគ្រោះមហន្តរាយទឹកជំនន់ ក្នុងស្រុកមង្គលបូរី៖​ ទឹកហក់ឡើងនៅស្ទឹងមង្គលបូរី ប៉ែកកណ្តាល
3:31 ក្រសួងសុខាភិបាល នឹងចាត់វិធានការយ៉ាងតឹងរឹង លេីឧកញ៉ា អ៊ុច សម្បត្តិ និងបក្ខពួក ទៅតាមផ្លូវច្បាប់ជាធរមាន
3:10 កម្មករថា ការទាមទារប្រាក់ខែត្រូវមើលលើស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង
2:58 កម្មករសប្បាយចិត្តចំពោះការដំឡើងប្រាក់ខែឆ្នាំ២០២៤ «អ្វីដែលសំខាន់ចេះគ្រប់គ្រងការចំណាយ »
1:42 ហោរាសាស្រ្ត ប្រចាំថ្ងៃ អាទិត្យ ទី ០១ ខែ តុលា ឆ្នាំ ២០២៣
23:05 អក្សរសាស្ត្រ​៖ សន្ដោស , បង្សុកូល , លាកុដិក , សន្តុដ្ឋី , ព្រហ្ម​
13:46 ​កម្លាំង​នគរបាល​ចម្រុះ បាន​ឃាត់ខ្លួន​ជនសង្ស័យ ៥ នាក់ ជា​ជនជាតិ​វៀតណាម ពាក់ព័ន្ធ​នឹង​ការ​ចរាចរ​គ្រឿងញៀន​ឆ្លងដែន ខុសច្បាប់ ទម្ងន់​ជាង ២.៣០០ ក្រាម
13:42 ​កម្លាំង​នគរបាល​ចម្រុះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ហុង វណ្ណា​រិ​ទ្ឋិ នាយករង​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​ដោយមាន​ការសម្របសម្រួល​នីតិវិធី ពី​លោក ស៊ា​វ ងី​ឈាន់ ព្រះរាជអាជ្ញារង អម​សាលាដំបូង ខេត្តមណ្ឌលគិរី បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៥ នាក់​  ករណី​ដឹកជញ្ជូន​ឆ្លងដែន​  រក្សាទុក​ ​និង​ប្រើប្រាស់ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នៅ​ចំណុច​ច្រកទ្វារ​ទ្វេភាគី​ឡា​ប៉ា​ខេ ស្ថិតនៅ​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។
13:28 គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ផ្លូវ ទាំងអស់ ឱ្យ​ចូលរួម​ក្នុងការ​បង្ការ ទប់ស្កាត់ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុងឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ
12:03 អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ប្រជុំផ្សព្វផ្សាយផែនការ​ការពារសន្តិសុខ​ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យកាន់បិណ្ឌ​ភ្ជុំបិណ្ឌ​ឆ្នាំ២០២៣នេះ​
11:59 រដ្ឋបាលខេត្ត និងយោធភូមិភាគទី៥ ទិសទី១ កាន់វេនភ្ជុំបិណ្ឌទី១ នៅវត្តសមាធិផល ក្រុងសិរីសោភ័ណ បានបច្ច័យ ៣.៨៤០.០០០ រៀល សម្រាប់កសាង
11:30 សមាគមកាបូបស្បែកជើងនិងអេឡិចត្រូនិកកម្ពុជា៖ ការដំឡើងប្រាក់ឈ្នួលកម្មករឆ្នាំ២០២៤ ស្របតាមស្តង់ដាររបស់ILO
11:23 សមាគមស្បែកជើងកម្ពុជាថា ការដំឡើងប្រាក់ឈ្នួលឆ្នាំ២០២៤គឺជាយុទ្ធសាស្ត្រឈ្នះទាំងសងខាង
11:22 ទេសចរអន្តរជាតិ រយៈពេល ៨ខែ នៃឆ្នាំ២០២៣ កើនឡើង ២៥០,៨% ធៀបរយៈពេលដូចគ្នា ឆ្នាំ២០២២
11:19 ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ ឆ្នាំ២០២៣ គឺជាឆ្នាំដ៏មមាញឹក សម្រាប់ការផ្លាស់ប្តូរ ថ្នាក់ដឹកនាំជាន់ខ្ពស់ រវាងប្រទេសចិន និងកម្ពុជា
10:27 សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ចេញសសេចក្តីថ្លែងការណ៍គាំទ្រកំណើនប្រាក់ឈ្នួលឆ្នាំ២០២៤
10:20 ណា​តូ​នឹង​បញ្ជូន​ទាហាន​អង់គ្លេស​ទៅ​កូ​សូ​វ៉ូ ខណៈ​អាម៉េរិក​ព្រមាន​ថា​ទាហាន​សែ​ប៊ី​កំពុង​ពង្រឹង​នៅ​តាម​ព្រំដែន​
10:16 សមាគម TAFTAC ថា កំណើនប្រាក់ឈ្នួលឆ្នាំ២០២៤ រក្សាបានការប្រកួតប្រជែងក្នុទីផ្សារ
9:41 កម្មករ កម្មការរិនី រីករាយចំពោះការដំឡើងប្រាក់ឈ្នួលនិងថា”សំខាន់មានការងារធ្វើ”
9:28 ការចេះចាត់ចែងចាយវាយប្រាក់ឈ្នួល គឺជារឿងសំខាន់សម្រាប់កម្មករ និយោជិត
9:22 ក្រសួងធនធានទឹកដាក់កម្លាំងតាមដានស្ថានភាពទឹកស្ទឹងព្រៃកត្នោត
9:22 ជីវិត​អ្នក​ក្រីក្រប្រជាជន​ក្រីក្រ​៖ រដ្ឋាភិបាល​ថ្មី​បាន​ធ្វើ​​អ្វីខ្លះ​ដើម្បី​ជួយ​ពួក​គាត់?
9:09 សហជីពធំៗប្រកាសគាំទ្រការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៤
9:01 ថ្ងៃកាន់បិណ្ឌដំបូងពុទ្ធបរិស័ទខេត្តកំពតបាននាំគ្នាទៅវត្តយ៉ាងច្រើនកុះករ
7:21 នគរបាលខណ្ឌពោធិ៍សែនជ័យ តាមប្រមាញ់បានជនសង្ស័យ ប្រើដាវកាប់ជនរងគ្រោះ ៣ នាក់​
7:13 អគ្គិភ័យ ឆេះផ្ទះ ស្លាប់បុរសម្នាក់
5:40 សម្តេចធិបតីអំពាវនាវ ៨ ចំណុចដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់មនុស្សវ័យចាស់
5:27 ក្រសួងជំនាញ៖នៅកម្ពុជាភ្លៀងរលឹមតាមបែបរដូវបុណ្យភ្ជុំបិណ្ឌ
5:25 សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ជួយមនុស្សចាស់ជរាគឺប្រៀបដូចជាការជួយខ្លួនឯង»
5:19 លោកឧបនាយករដ្ឋមន្ត្រីប្រចាំការស្នើជប៉ុនពិនិត្យលទ្ធភាពរៀបចំកិច្ចសន្ទនាគោលនយោបាយរវាងប្រទេសទាំងពីរដើម្បីកំណត់នូវគោលជំហររួមគ្នា
4:28 ភ្លៀង​ធ្ងន់ធ្ងរ​នៅ​ញូវយ៉ក​បង្ក​ជំនន់​ភ្លាមៗ​និង​ចលាចល​នៅ​ផ្លូវ​រថភ្លើង​ក្រោម​ដី​
4:23 សេដ្ឋកិច្ច​ចិន​មាន​លំនឹង ហើយ​សកម្មភាព​រោងចក្រ​វិល​មក​កាន់​កំណើន​ជាថ្មី
3:32 កម្ពុជា ចិន ពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងការស្តារ និងអភិវឌ្ឍផ្លូវដែកនៅកម្ពុជា
3:29 ២៥ ឆ្នាំចុងក្រោយវិស័យធនាគារកើនឡើងនូវ ទ្រព្យសកម្មប្រមាណ ៨០ ដង ដល់ ៨១ ប៊ីលានដុល្លារអាមេរិក
3:22 គណៈប្រតិភូរដ្ឋបាលរាជធានីនាំអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចែកជូនជូន កងទ័ព និងនគរបាល ការពារព្រំដែនថៃនិងឡាវ
3:16 ជំនន់ទឹកស្ទឹងលើក្រុងរបស់ខេត្តចំនួនបីនៅជុំវិញបឹងទន្លេសាបចាប់ផ្តើមធូរស្រាល
3:10 វៀតណាម​សំរេច​គោលដៅ​ទេសចរណ៍ ដោយ​៩​ខែ​មក​នេះ​ទទួលបាន​ភ្ញៀវ​បរទេស​៨,៩​លាន​
2:47 ប្រែក្លាយសហគមន៍នេសាទ ជាតំបន់អេកូទេសចរណ៍ គឺរួមចំណែកអភិរក្ស ធនធានសមុទ្រ ដ៏ប្រសើរបំផុត
2:41 រដ្ឋបាលខេត្តកំពង់ឆ្នាំង សហការជាមួយមន្ទីរមុខងារសាធារណៈ បើកកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយ អនុក្រឹត្រលេខ៣០៩ អនក្រ.បក និង អនុក្រឹត្យលេខ២០ អនក្រ.បក របស់រាជរដ្ឋាភិបាល
2:37 បញ្ចប់វគ្គបណ្ដុះបណ្ដាល មន្ត្រីបច្ចេកទេស គ្រប់គ្រងការប្រកួត ប្រដាល់គុនខ្មែរ
2:29 ជំនន់ទឹកភ្លៀង ធ្វើឱ្យលិចក្រុងពោធិ៍សាត់ និងតំបន់មួយចំនួនក្នុងខេត្ត៖ អាជ្ញាធរមានសមត្ថកិច្ច កំពុងជួយប្រជាពលរដ្ឋ ពីគ្រោះទឹកជំនន់នេះ
2:28 រង្វាន់​ឆ្នោត Powerball កើនឡើង​ជិត ១ ពាន់​លាន​ដុល្លារ ក្រោយ​រក​មិនឃើញ​អ្នកឈ្នះ​យ៉ាងយូរ​
2:23 ប្រជាជន​ជាង​៨០%​នៃ​តំបន់​ណាហ្គ័រ​ណូ​-​កា​រ៉ា​បាក់ ភៀសខ្លួន​ទៅ​អា​មេ​នី​
2:01 ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​វិហារ​ចំនួន​ពីរ​នៅ​ប៉ា​គី​ស្ថាន​សម្លាប់​មនុស្ស​យ៉ាងហោច​៥៧ នាក់​
1:55 ពូទីនបញ្ជាអោយអតីតមេបញ្ជាការកងទាហានស៊ីឈ្នួលWagnerដឹកនាំបញ្ជាកងឯកភាពស្ម័គ្រចិត្តនៅអ៊ុយក្រែន
0:11 Newcastle រំពឹង​ឈ្នះ​ងាយៗ​លើ Burnley ខណៈ Spurs បើកទ្វារ​ផ្ទះ​ស្វាគមន៍​ហង្ស​ក្រហម Liverpool
23:05 ​អក្សរសាស្ត្រ​៖ ខមាទោស , ឃុន , ជជួរ , ស្ទួយ , អាមាតិសារ​
16:12 ស្ថាប័នជំនាញចំនួនបីចុះអនុស្សរណៈរួមគ្នាដើម្បីជួយរកដំណោះស្រាយបញ្ហាពន្ធដារ គណនេយ្យហិរញ្ញវត្ថុ និងអាជីវកម្មស្តង់​ដារ
15:38 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដាក់ចេញនូវទិសដៅអាទិភាពគោលនយោបាយ ១៥ចំណុច
14:26 នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម និងអាជ្ញាធរខេត្ត បានដឹកនាំប្រតិភូ ចុះត្រួតពិនិត្យគ្រោះទឹកជំនន់
13:18 បុរស​កម្ពុជា​ម្នាក់​ស្ថិត​ចំណោម​មនុស្ស​៣​នាក់​ដែល​ត្រូវ​វៀតណាម​កាត់ទោស​ប្រហារជីវិត​ចំពោះ​ការលួចដឹកជញ្ជូន​ថ្នាំញៀន​
12:57 ខាន់ ចេ​សា មាន​ទំនុកចិត្ត​យកឈ្នះ​កីឡាការិនី​អា​មេ​រិ​ក នៅ​សង្វៀន ONE ថ្ងៃស្អែក​នេះ
11:49 មី​យ៉ាន់​ម៉ា​ខឹង​នឹង​ភាពយន្ត​ល្បី​របស់​ចិន​មួយ​ស្តីពី​គំរោង​ឧក្រិដ្ឋកម្ម​ដែល​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​
11:17 ត្រីបបែលយក្សទឹកសាបទម្ងន់៣០០គីឡូក្រាម ត្រូវបានទទួលជាអន្តរជាតិថា ជាត្រីបបែលយក្សទឹកសាបដ៏ធំបំផុតនៅលើពិភពលោក
11:14 ACU ឲ្យចៅសង្កាត់ចោមចៅទី១ និងស្មៀនសង្កាត់ចោមចៅទី១ បំភ្លឺករណីយកលុយ ពីប្រជាពលរដ្ឋ និងមិនបានបើកប្រាក់រង្វាន់លើកទឹកចិត្ត ជាង ២០០ លានរៀល ជូនដល់មន្ត្រី
11:08 គ.ជ.ប អំពាវនាវចំពោះប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ អញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ខ្លួន ដែលបិទផ្សាយនៅតាមសាលាឃុំ សង្កាត់
11:01 ប្រតិភូសាធារណការរាជធានីនិងរដ្ឋបាលខណ្ឌចំនួនបីទៅសាកសួរសុខទុក្ខកងទ័ពវរៈនគរបាលការពារនៅច្រកអានសេះ
10:48 រដ្ឋមន្ត្រី បីក្រសួង ទៅមើលប្រព័ន្ធស្រោចស្រពវ៉ៃគោ ដើម្បីសហការគ្នាអភិវឌ្ឍន៍ នៅមូលដ្ឋាន