Views: 10
ដោយ: តារារិទ្ធ/ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ក្រុមហ៊ុនមីនីបៀរ គឺជាបទពិសោធ ន៍មួយដែលសម្តេចប្រើសម្រាប់ទាក់ទាញការវិនិយោគចេញមកពីប្រទេសដទៃ ។ ជាពិសេសគឺប្រទេសកូរ៉េខាងត្បូងដែលសម្តេចបានបង្ហាញនូវគម្រោងមួយបូក។
សម្ដេចតេជោបានថ្លែងបែបនេះនៅក្នុងពិធីអបអរខួបលើកទី១០ បូកមួយនៃក្រុមហ៊ុនមីឌីបៀររបស់ជប៉ុននៅកម្ពុជា នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថាមីនីបៀរ ដំបូងគឺមានរោងចក្រនៅក្នុងប្រទេសថៃឯណោះទេ។ ប៉ុន្តែក្រុមហ៊ុនមីនីបៀរបានចាប់ផ្ដើមពង្រីករោង ចក្រមកកាន់ប្រទេសកម្ពុជាដោយចាប់ផ្ដើមពីដើមទុន ៣២លានដុល្លាររហូតដល់ ៦០០លានដុល្លារ។ ចំណុចនេះអាចនឹងធ្វើឲ្យអ្នកវិនិយោគត្រូវធ្វើការគិតគូរ។ នៅប្រទេសថៃក្នុងករណីដែលនៅប្រទេសថៃជួបហានិភ័យអ្វីមួយ គឺនៅតែអាចបន្តផលិតនៅក្នុងប្រ ទេសកម្ពុជា ដើម្បីផ្គត់ផ្គង់ទៅកាន់រោងចក្រ តាមរយៈការបង្កើនការផលិត ។
សម្តេចបន្តថា បទពិសោធន៍របស់មីនីបៀរត្រូវបានសម្តេចលើកជាមួយនឹងក្រុម ហ៊ុននានាហើយយើងសង្ឃឹមថាមីនីបៀរនឹងរស់នៅជាមួយគ្នាបន្តទៀត។ សម្តេចតេជោ ហ៊ុន សែន បានបន្តថាមានកត្តាដែលធ្វើឲ្យមីនីបៀរនៅជាមួយយើងបាននោះគឺ កត្តាសន្តិភាពដែលនេះជាកត្តាធំជាងគេ និង ស្ថេរភាពនយោបាយ ។ ចំណុចនេះគឺជាចំណែកដល់សំខាន់វាមិនមែនគ្រាន់តែមីនីបៀរទេ គឺគ្រប់ក្រុម ហ៊ុនទាំងអស់ពីក្រៅប្រទេស ។
សម្តេចបន្តថាប្រសិនជាមិនមានសន្តិភាព និង សេ្ថរភាពនយោបាយទេ មិនមានក្រុមហ៊ុនណាមកវិនិយោគនៅកម្ពុជានោះទេ៕