ស្ត្រី​ជនជាតិទំពូន​តស៊ូ​នឹង​ការ​លំបាក ក្រោយ​ស្វាមី​ជាប់​ពន្ធនាគារ​ដោយសារ​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ

កំពុងអង្គុយម្នាក់ឯងក្នុងផ្ទះឈើតូចមួយ ដោយជុំវិញនោះមានទ្រុងជ្រូក មាស៊ីនកិនស្រូវ និងតុរោងការដែលហាក់ដូចជាខានប្រើប្រាស់អស់មួយរយៈពេលហើយ ស្រ្តីជន​ជាតិទំពូន វ័យកណ្ដាលម្នាក់ បញ្ជាក់ថា សព្វថ្ងៃ អ្នកស្រីរស់នៅតែជាមួយកូនប្រុសតូចៗបីនាក់​ដែលកំពុងសិក្សាថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យ។

ស្ត្រីនោះគឺអ្នកស្រី ខាំ សាឡុង ជាប្រពន្ធរបស់លោក ឆន ផល្លា សកម្មជនការពារព្រៃឈើ និងធនធានធម្មជាតិ ដែលត្រូវបានតុលាការខេត្តរតនគិរីផ្ដន្ទាទោសដាក់ពន្ធនាគារ ដោយសារតែសកម្មភាពការពារបរិស្ថានរបស់លោក។

បើទោះជាស្វាមីត្រូវបានសាលាដំបូងខេត្តរតនគិរីបានចេញសាលក្រមម្ដងហើយម្ដងទៀត ផ្ដន្ទាទោសតាមការចោទប្រកាន់របស់មន្រ្តីមូលដ្ឋាននៅទីនោះក៏ដោយ ក៏អ្នកស្រី និងក្រុមគ្រួសារ យល់ថា ការចោទប្រកាន់លើស្វាមីខ្លួនមិនមានភាពស្របគ្នាទៅនឹងអង្គហេតុនោះឡើយ។

លោក ឆន ផល្លា ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការអង្គការខុមហ្វ្រែល ក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន)

រតនគិរី គឺជាខេត្តមួយរបស់ប្រទេសកម្ពុជា ដែលគេដឹងថាមានភោគទ្រព្យធម្មជាតិច្រើន ដូចជា ព្រៃឈើ និងធនធានក្រោមដី មានត្បូង ជាដើម។

អ្នកស្រី ខាំ សាឡុង បច្ចុប្បន្នវ័យ៣៧ឆ្នាំ ឱ្យដឹងថា ស្វាមីរបស់អ្នកស្រីមានស្រុកកំណើតនៅខេត្តកំពង់ចាម និងបានមករស់នៅខេត្តរតនគិរី បន្ទាប់ពីរៀបការកាលពី១៨ឆ្នាំមុន​ ហើយនៅឆ្នាំ២០១៦ គឺជាពេលដែលស្វាមីរបស់អ្នកស្រី គឺលោក ឆន ផល្លា សកម្មជនការពារធនធានធម្មជាតិបានចាប់ផ្ដើមស្ម័គ្រចិត្តចូលការពារព្រៃឈើដោយ​មិនមានកម្រៃ។

ចាប់តាំងពីឆ្នាំ២០១៦នោះមក លោក ឆន ផល្លា បានប្រឈមទៅនឹងបញ្ហាជាច្រើនក្នុងពេលបំពេញការងារជាអ្នកការពារធនធានធម្មជាតិស្ម័គ្រចិត្ត។ លោកត្រូវបានអាជ្ញាធរមូលដ្ឋាន និង​តុលាការចោទប្រកាន់ជាច្រើនករណី ព្រមទាំងកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់សព្វថ្ងៃ។

អ្នកស្រីបន្តថា ​តាំងតែពីដើមទីរហូតដល់ពេលបច្ចុប្បន្ននេះ អ្នកស្រីនៅតែជឿជាក់និងពេញចិត្តចំពោះការងាររបស់ស្វាមី ដែលអ្នកស្រីថា លោក ផល្លា មិនដែលប្រព្រឹត្តបទល្មើសដូចដែលអាជ្ញាធរបានចោទប្រកាន់នោះទេ។

អ្នកស្រីបន្តថា​ ជនជាតិដើមទំពូនទាំងអស់មានដីរៀងៗខ្លួន ដែលស្ថិតនៅភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី កំពុងអាស្រ័យផលដំណាំផ្សេងៗលើដីរបស់ពួកគេ។ អ្នកស្រីនៅតែមិនយល់ចំពោះករណីដែលអាជ្ញាធរចោទប្រកាន់មកលើស្វាមី ក្រោមបទចោទ «កាប់រានដីព្រៃ ឈូសឆាយ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ» បើទោះជាដីនោះជាកម្មសិទ្ធិរបស់គ្រួសារអ្នកស្រីតាំងពីយូរមកហើយក្ដី។

អ្នកស្រី ខាំ សាឡុង ភរិយាសកម្មជនព្រៃឈើ លោក ឆន ផល្លា អង្គុយនៅក្នុងផ្ទះរបស់អ្នកស្រី ស្ថិតនៅខេត្តរតនគិរី។ (មេង គ្រុយពន្លក)

អ្នកស្រីថា​៖ «គាត់ជាប់គុកសាមុន​ គេចោទប្រកាន់គាត់ឈូសឆាយព្រៃឈើ​ គេប្ដឹងគាត់ទៅតុលាការតនគិរី​ ដល់អ៊ីចឹងមេធាវីគាត់ប្ដឹងទៅសាលាឧទ្ធរណ៍ ​រឿងមិនពិត។​ ដល់​គេប្រកាសសាលក្រ​មនៅហ្នឹង គេរក ឆន ផល្លា អត់មានធ្វើខុស គេទម្លាក់ការចោទប្រកាន់។

អ្នកស្រីបន្តថា​៖ «​ដល់មួយរឿងទៀត គេថា ឆន ផល្លា​ ឈូសឆាយនៅព្រៃភ្នំអាតហ្នឹង!​ គេរក ឆន ផល្លា អត់ឃើញ គេទម្លាក់​ គេទម្លាក់ថារឿងញុះញង់ទៅវិញ។​ ខាងសាក្សីខាងគេក៏រកអត់ឃើញ ឆន ផល្លា ទៅទេ!​ ដល់គេរកមិនឃើញ ឆន ផល្លា ទៅ!​ គេដាក់ ឆន ផល្លា ញុះញង់ទៅកាប់បំផ្លាញព្រៃឈើ»

ស្ថានភាពគ្រួសាររបស់អ្នកស្រី ខាំ សាឡុង ជួបការលំបាកបន្ទាប់ពីលោក ឆន ផល្លា ជាប់ពន្ធនាគារ ព្រោះថា ស្វាមីអ្នកស្រីប្រកបមុខរបរជាអ្នក​កិនស្រូវ​ កិនសណ្ដែក​ និងធ្វើជាចុងភៅនៅតាមរោងបុណ្យ ឬរោងការ។ បន្ទាប់ពីលោក ឆន ផល្លា ជាប់ពន្ធនាគារ អ្នកស្រីមិនអាចផ្គត់ផ្គង់គ្រួសារតាមរយៈការធ្វើស្រែបាននោះទេ។

អ្នកស្រីថា៖ «អត់មានធ្វើអីទេ គាត់ប្រជាពលរដ្ឋសុទ្ធសាធ​ ប្ដីខ្ញុំរកស៊ីតែរត់តុ​ កិនស្រូវ បុកស្រូវ បុកសណ្ដែក​ មុខរបរគាត់​! ព្រោះខ្ញុំធ្វើស្រែ​ ធ្វើអី»។

អ្នកស្រី ខាំ សាឡុង ទៅជួបស្វាមីនៅពន្ធនាគារយ៉ាងតិចម្ដងក្នុងមួយខែ​ ដើម្បីយកថ្នាំលើសឈាមប្រគល់ទៅឱ្យប្ដី។ ក្រៅពីនេះ កូនៗដែលកំពុងសិក្សាថ្នាក់បឋមសិក្សា ក៏ឆ្លៀតពេលទៅស៊ីឈ្នួលគេតាមចម្ការ ដើម្បីជួយរកកម្រៃផ្គត់ផ្គង់គ្រួសារ និងអាចបន្តការសិក្សាបាន។

អ្នកស្រីបន្ត៖ «ខ្ញុំទៅជួប​មួយខែម្ដង​ក៏មាន មួយខែពីរ[ដង]ក៏មាន​ ខ្ញុំអត់ថវិកាប្អូនអើយ ​រត់អត់ឈ្នះទេ! ណាមួយ​កូនខ្ញុំរៀន បន្ទុកលើខ្ញុំ​ ធ្វើម្ដាយក៏ខ្ញុំហើយធ្វើឪពុកក៏ខ្ញុំ ហើយ​អត់​មានទាំងអង្ករច្រកឆ្នាំង​ទៀតសព្វថ្ងៃហ្នឹង។​ លំបាកមែនទែន ខ្ញុំរស់នៅសព្វថ្ងៃ​ ណាខ្ញុំគិតកូន ណាខ្ញុំគិតប្ដី គាត់នៅជាប់នៅពន្ធនាគារ​ គាត់ជំងឺលើសឈាមផង ទឹកនោមផ្អែមផង​»។

​ទោះបីជាលោក ឆន ផល្លា កំពុងស្ថិតក្នុងពន្ធនាគារក្ដី ក៏លោកនៅរក្សាជំហរថាមិនបានប្រព្រឹត្តខុសនោះទេ ចំណែកអ្នកស្រី​ សាឡុង ក៏នៅ​បន្តគាំទ្រស្វាមី ប្រ​សិនបើមានសេរីភាពឡើងវិញ នឹងចូលរួ​មការពារព្រៃឈើបន្តទៀត។

អ្នកស្រីបន្តថា៖ «ពេលខ្ញុំទៅម្ដងៗ គាត់តែងតែនិយាយប្រាប់ខ្ញុំថាឱ្យខ្ញុំតស៊ូ​ គាត់នៅក្នុងពន្ធនាគារហើយនៅតែប្រាប់ថាតស៊ូ គាត់មិនខ្លាចទេ គាត់មនុស្សបរិសុទ្ធ​ គាត់មនុស្សស្មោះត្រង់ គាត់ថា​ទេវតាលោកឃើញ គាត់ថាអ៊ីចឹង​។ គាត់តែងថាអ៊ីចឹងឱ្យខ្ញុំ»។​

នៅចម្ងាយប្រមាណ៥០០ម៉ែត្រពីផ្ទះលោក ឆន ផល្លា បងថ្លៃសកម្មជន​រូបនេះ គឺលោក ឆុង មីង បានចង្អុលទៅលើដីដាំដំណាំស្វាយចន្ទី ដែលមានទំហំប្រមាណ៣ហិកតា។ លោក មីង អះអាងថា ដីនេះគឺជាកម្មសិទ្ធិរបស់ប្រពន្ធលោក ឆន ផល្លា និងជាទីតាំងដីដែលលោក ឆន ផល្លា បានដាំដើមស្វាយ ចន្ទី អស់រយៈពេល៣ឆ្នាំមកហើយ តែបែរជាត្រូវបានអាជ្ញាធរមូលដ្ឋានចោទប្រកាន់ថា លោក ឆន ផល្លា បានកាប់រានខុសច្បាប់ និងត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំទៅវិញ។

លោក ឆុង មីង បងថ្លៃសកម្មជន​ព្រៃឈើ លោក ឆន ផល្លា។ (មេង គ្រុយពន្លក)

បុរសរូបនេះនៅតែមានចម្ងល់ជុំវិញការចោទប្រកាន់មកលើប្អូនថ្លៃរបស់លោក ព្រោះលោកថា ប្រជាពលរដ្ឋដទៃមានសិទ្ធិអាស្រ័យផលលើដីរបស់ពួកគេបាន លើកលែងតែលោក ឆន ផល្លា មួយប៉ុណ្ណោះដែលអាជ្ញាធរប្ដឹងផ្ដល់។

លោកថា៖ «គេធ្វើបាន តែគាត់ធ្វើអត់បាន ហ្នឹងខ្ញុំអត់យល់ដែរ​! បើគេធ្វើស្រែធ្វើចម្ការបានទាំងអស់គ្នា​ បើគាត់ធ្វើអត់បាន​ បើហៅអាត្រាក់ចូលក៏គេឃាត់អាត្រាក់​ ចូលភ្ជួរក៏គេអត់ឱ្យភ្ជួរ​ ដាំស្រូវដាំសណ្ដែកក៏គេអត់ឱ្យដាំ​»។

​​​ចំណែកសាក្សីដែលចូលរួមការពារក្ដីករណីលោក ឆន ផល្លា គឺលោក​ ពក ជា ដែលជាជនជាតិទំពូនបានលើកឡើងថា ​មូលហេតុដែលលោកធ្វើសាក្សីការពារលោក ឆន ផល្លា ក៏ដោយសារតែលោក ឆន ផល្លា គឺជាសកម្មជនមួយរូបបានចូលរួមការពារព្រៃឈើយ៉ាងសកម្ម តែបែរជាត្រូវជាប់ពន្ធនាគារទៅវិញ។ លោកថា ចំណែកជនល្មើសពិតប្រាកដដែលកំពុងតែកាប់បំផ្លាញព្រៃឈើជារៀងរាល់ថ្ងៃនោះ អាជ្ញាធរពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ខេត្តមិនបានអើពើនោះទេ។

លោក ពក ជា បានឱ្យដឹងថា​ ក្នុងអំឡុងពេលសវនាការនៅសាលាដំបូងខេត្តរតនគិរី កាលពីដើមខែកក្កដាកន្លងទៅ ដែលនៅពេលនោះ តុលាការបានបើកការជំនុំជម្រះលើលោក ឆន ផល្លា ក្រោមបទចោទថ្មីមួយទៀតគឺ «ផ្ដើមគំនិតកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកជាកម្មសិទ្ធិ» លោកបានអះអាងប្រាប់តុលាការថា លោក ឆន ផល្លា មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ហើយលោកនៅតែបន្តស្នើទៅតុលាការឱ្យដោះលែងសកម្មជនរូបនេះ។ តែទោះជាយ៉ាងណាក៏ដោយ តុលាការបានផ្ដន្ទាទោសលោក ឆន ផល្លា ឱ្យជាប់ពន្ធនាគាររហូតដល់៦ឆ្នាំ។

លោក ពក ជា បានរម្លឹកពីការឆ្លើយតបរបស់លោកទៅនឹងសំណួររបស់ចៅក្រមនៅពេលនោះថា៖ «ឆន ផល្លា ហ្នឹង ឈូសឆាយអត់? ខ្ញុំថាអត់មានទេ!​ កាប់ព្រៃឈើហ្នឹងមានពីណាកាប់? អ្នកស្រុកអ្នកភូមិ​ អ្នកកាប់​​ តែគាត់អត់ដែលឃើញព្រៃហ្នឹងទេ​ មនុស្សមកពីកំពង់ចាមមានដឹងអី!»

វីអូឌី មិនអាចសុំការឆ្លើយតបពីមេឃុំសេដា លោក អង់ ប៊ុនធៀ ដែលជាដើមបណ្ដឹងប្ដឹងលោក ឆន ផល្លា បាននោះទេ។ ចំណែកប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី លោក ផុន ខេមរិន ថាលោកកំពុងជាប់រវល់ប្រជុំ។

រីឯមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសេដា លោក សុខ ណាប៉ែ​ បានបង្វែរសំណួរឱ្យសួរទៅកាន់តុលាការវិញ។ តែយ៉ាងណា លោកលើកឡើងថា ​នៅពេលដែលចាប់ខ្លួនលោក ឆន ផល្លា ខាងនគរបាលបានទទួលដីកាចាប់ខ្លួនពីតុលាការ ហើយបដិសេធថាមិនបានចាប់ខ្លួនសកម្មជនការពារធនធានធម្មជាតិរូបនេះបន្ទាប់ពីហៅទៅធ្វើបណ្ណបោះឆ្នោត ដូចការចោទប្រកាន់របស់គ្រួសារសកម្មជនរូបនេះនោះទេ​។

លោកថា៖ «បើតាមខ្ញុំដឹង មានដីកាតាំងពីយូរហើយ​ ប៉ុន្តែគេមិនទាន់អនុវត្ត​»។ ​

បន្ថែមពីនេះ មេប៉ុស្ដិ៍រូបនេះបានអះអាងថា មិន​មានករណីប្រើអំពើហិង្សាវាយលើលោក ឆន ផល្លា នៅក្នុងវេទិកាសាធារណៈកាលពីខែកក្កដា ឆ្នាំ២០២០ ដូចការចោទប្រកាន់របស់ក្រុមគ្រួសារលោក ឆន ផល្លា នោះឡើយ​។

លោកថា៖ «អត់មានគេវាយផងបង​! បើមាន មនុស្សរាប់រយនាក់នៅហ្នឹង ​ទៅលាក់បាំងម៉េចកើត?​ មិនមែនតែប៉ូលិសឯណា! មានទាំងអភិបាលស្រុក ហើយដល់ឮថាម្នាក់ថាវាយ ហើយមនុស្ស១០០នាក់ទៀតគេថាអត់វាយផង​ ទៅជឿខាងណាដែរ ខ្ញុំអត់ដឹងដែរ​ ប៉ុន្តែខ្ញុំឃើញអត់វាយ»។

អ្នក​សម្របសម្រួល​នៃ​សមាគមការពារសិទ្ធិមនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​រតនគិរី លោក ឌិន ខន្នី មានប្រសាសន៍ថា​​ បើទោះជាអាជ្ញាធរមូលដ្ឋានបានចោទប្រកាន់លោក ឆន ផល្លា ចំនួន២ករណី និងបើទោះណាជាសាសាឧទ្ធរណ៍បានច្រានចោលបទចោទចំនួនមួយករណីលើលោក ឆន ផល្លា ក្ដី ក៏សាលាដំបូងខេត្តរតនគិរី កាលពីថ្ងៃទី៧ ខែកក្កដា នៅតែចេញសាលក្រមលើករណីទី២ ដោយផ្ដន្ទាទោសលោក ឆន ផល្លា ឱ្យជាប់ពន្ធនារគាររយៈពេល៦ឆ្នាំ ពីបទ «ផ្ដើមគំនិតកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ» ដដែល បើទោះជានៅក្នុងសវនាការ តុលាការមិនបានរកឃើញកំហុស​របស់សកម្មជនបរិស្ថានរូបនេះក៏ដោយ​។

លោក ឌិន ខន្នី ចាត់ទុកការផ្ដន្ទាទោសនេះជារឿងអយុត្តិធម៌បំផុតសម្រាប់លោក ឆន ផល្លា និងក្រុមគ្រួសាររបស់គាត់។

លោកថា៖ «ការចោទប្រកាន់នេះ គឺជារឿងអយុត្តិធម៌បំផុត ​ដែលខ្ញុំចូលរួមស្ដាប់ក្នុងសវនាការ​លើការសួរដេញដោលអស់រយៈពេល​ពេញមួយថ្ងៃ មួយព្រឹក​។ បើតាមរយៈការសួរដេញដោលនេះ យើងមើលឃើញថា មិនអាចរកឃើញបទល្មើស​ទាក់ទិននឹងការផ្ដើមគំនិត​កាប់រុករាន​ឈូស​ឆាយឆ្ការដុត​ដីព្រៃ ដូចអ្វីដែល​មន្រ្តីបរិស្ថានបានប្ដឹង​លោក ឆន ផល្លា និងគ្នារបស់គាត់​៤នាក់ទៀតទេ»។

អ្នក​សម្របសម្រួល​សមាគមការពារសិទ្ធិមនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​រតនគិរី លោក ឌិន ខន្នី សោកស្ដាយចំពោះសាលក្រមចុងក្រោយនេះមកលើសកម្មជនបរិស្ថាន ដែលលោកថាធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងលើសេដ្ឋកិច្ចគ្រួសារ និងការសិក្សារបស់កូនៗលោក ឆន ផល្លា ក៏ដូចជាប៉ះពាល់ដល់ឆន្ទៈរបស់សកម្មជនបរិស្ថានដទៃទៀតដែលបានចូលរួមការពារព្រៃឈើនៅក្នុងខេត្តរតនគិរី។

ទាក់ទងករណីផ្ដន្ទាទោសចុងក្រោយនេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តរតនគិរី ព្រះរាជអាជ្ញារង កែវ ភក្ដី បានប្រាប់វីអូឌីកាលពីថ្ងៃ៣ ខែសីហា ថាការដែលចៅក្រមសាលាដំបូងខេត្តរតនគិរីចេញសាលក្រមសាជាថ្មីនេះ ដោយសារតែជាករណីថ្មីមួយទៀត ហើយចៅក្រមក៏មានសម្អាងហេតុដែលភ្ជាប់ជាមួយសាលក្រមផងដែរ។

ព្រះរាជអាជ្ញារងរូបនេះបន្តថា​ ចំពោះគ្រួសារ ឬសង្គមស៊ីវិល ស្នើសុំឱ្យដោះលែងដោយគិតថាលោក ឆន ផល្លា គ្មានកំហុសនោះ មិនទាន់អាចទទួលយកបាននោះទេ ព្រោះលោកថា ចៅក្រមមានសម្អាងលើករណីនេះ។

លោកអះអាងបន្ថែមថា៖ «ក្នុងករណីនេះ ខ្ញុំអត់ដឹងថាគ្រួសារគាត់ស្នើសុំឬក៏យ៉ាងម៉េច ព្រោះបញ្ហានេះមិនមានន័យថាពួកគាត់​ [គ្រួសារលោក ឆន ផល្លា និងសង្គមស៊ីវិល] នៅពេលដែលរឿងទាំងអស់ទាក់ទងនឹងសង្គមស៊ីវិល ឬសាច់ញាតិគាត់លើកឡើងថាមិនមែនជាបទល្មើស​ តែចៃដន្យ ឬក៏យ៉ាងម៉េច ដែលអ្នកច្បាប់​យល់ឃើញថា វាមានបទល្មើស អាហ្នឹងគឺថា​ជារឿងមួយផ្សេងទៀត»។

ចំពោះការចេញសាលក្រមជាលើកទី២ ផ្ដន្ទាទោសលោក ឆន ផល្លា ដោយសាលាដំបូងខេត្តរតនគិរីនេះ មេធាវីការពារក្ដីឱ្យ​លោក ឆន ផល្លា លោក សំ ទិត្យសីហា ឱ្យដឹងថា លោកបានដាក់ពាក្យបណ្ដឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍ត្បូងឃ្មុំ រួចហើយ កាលពីថ្ងៃទី១៤ ខែកក្កដា ដោយសង្ឃឹមថា ​សាលាឧទ្ធរណ៍នឹងច្រានចោលសាលក្រមជាលើកទី២របស់សាលាដំបូងខេត្តរតនគិរី។

លោកថា៖ «សម្រាប់ខ្ញុំជាមេធាវីយល់ឃើញ ទាក់ទងទីមួយ​ ការសម្រេចក្ដីរបស់សាលាដំបូងខេត្តរតនគិរី​ នៅតែមិនទាន់[ថា]កូនក្ដីរបស់ខ្ញុំបាទហ្នឹងមានទោសទេ​ ដោយសារទីមួយ គាត់​បានប្ដឹងឧទ្ធរណ៍ សាលក្រម​មិនទាន់ចូលជាស្ថាពរទេ​ ហើយទីពីរ ខ្ញុំសង្ឃឹមថាសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ​នឹងស្វែងរកយុត្តិធម៌​ និងស្វែងរកការពិតជូនលោក​ ឆន ផល្លា​»៕  ​


Football news:

<!DOCTYPE html>
Kane on Tuchel: A wonderful man, full of ideas. Thomas in person says what he thinks
Zarema about Kuziaev's 350,000 euros a year in Le Havre: Translate it into rubles - it's not that little. It is commendable that he left
Aleksandr Mostovoy on Wendel: Two months of walking around in the middle of nowhere and then coming back and dragging the team - that's top level
Sheffield United have bought Euro U21 champion Archer from Aston Villa for £18.5million
Alexander Medvedev on SKA: Without Gazprom, there would be no Zenit titles. There is a winning wave in the city. The next victory in the Gagarin Cup will be in the spring
Smolnikov ended his career at the age of 35. He became the Russian champion three times with Zenit

3:20 រថយន្តបុកម៉ូតូបណ្ដាលឱ្យបុរសម្នាក់ស្លាប់
3:18 អភិបាលខណ្ឌ៧មករា ថាហៅក្រុមហ៊ុន ដាក់លើផ្លូវលេខ១៣៩ មកធ្វើការណែនាំ ជាថ្មីម្តងទៀត
3:17 អ្នកប្រដាល់ថៃ កង ចក្រ បង្ហាញមុខនៅ TV5 សប្ដាហ៍នេះ
3:14 ថ្ងៃនេះ ភ្នំពេញក្រោន ជួបក្រុម Macarthur FC ជើងឯក League អូស្ដ្រាលី
3:11 មនុស្សក្មេងចាស់ ប្រុសស្រី ៩ នាក់ ពុលនំបញ្ចុក ក្នុងពិធីបុណ្យគម្រប់ខួប ៧ ថ្ងៃ នៃសពអ្នកភូមិតាំធ្នឹម
3:06 រដ្ឋបាលខេត្តកំពង់ធំ ជំរុញឱ្យបង្កើនការដាំដុះដើមស្វាយចន្ទី និងនាំចេញផលិតផល គ្រាប់ស្វាយចន្ទី ទៅកាន់ទីផ្សារអន្តរជាតិ ឱ្យកាន់តែច្រើន
2:49 ក្រុមមន្ត្រី៖ ទោះជាទឹកជំនន់ បានស្រក តែក៏លិចលង់លំនៅឋាន នៅទីទំនាប ឯប្រជាពលរដ្ឋដែលជម្លៀស នៅទីសុវត្ថិភាព ក៏មិនទាន់បានត្រឡប់ ទៅលំនៅដ្ឋាន ទាំងអស់នៅឡើយ
2:46 នគរបាលក្រុងប៉ោយប៉ែត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង ៥ប៉ុស្តិ៍ ចេញល្បាតចល័តការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ
2:42 ផ្សព្វផ្សាយពីពន្ធប្រថាប់ត្រា ពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លី មិនបានប្រើប្រាស់ និងពន្ធលើចំណេញមូលធន ដល់មន្ត្រីអាជ្ញាធរ និងស្មៀន
2:39 កូនប្រុស យកដុំឥដ្ឋ គប់ឪពុកបង្កើត បែកមុខ នៅស្រុកសាលាក្រៅ៖ សមត្ថកិច្ច បានឃាត់ខ្លួន
2:36 ម៉ា​ក្រុង ៖ ជម្រើស​វាយលុក​ជើងគោ​ក​ទ្រង់ទ្រាយ​ធំ​របស់​អ៊ីស្រាអែល​ក្នុង​តំបន់​ហ្កា​ហ្សា​នឹង​ក្លាយជា “​កំហុស​”
2:25 ដើរបេះបន្លែតាមព្រំដែន ក្នុងតំបន់ហាមឃាត់៖ ពលរដ្ឋម្នាក់ ជាន់មីនផ្ទុះ ដាច់ជើងម្ខាង
2:24 ក្រុម​សាធារណៈរដ្ឋ​បញ្ចប់​ការជាប់គាំង ខណៈ​សភា​អាម៉េរិក​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​
2:22 មន្ទីរសុខាភិបាល រាជធានីភ្នំពេញ បង្ហាញលេខទូរស័ព្ទ សម្រាប់ហៅរថយន្ដ សង្គ្រោះបន្ទាន់ ២៤ម៉ោង លើ២៤ម៉ោង
1:43 រុស្ស៊ី​និង​ចិន​វេតូ​លើ​ពង្រាង​សេចក្តីសំរេចចិត្ត​របស់​អាម៉េរិក​សម្រាប់​សកម្ម​ភាព​អ​.​ស​.​ប​លើ​អ៊ីស្រាអែល​និង​ហ្កា​ហ្សា​
1:08 ស៊ី ជីន​ពីង ៖ ចិន​មាន​ឆន្ទៈ​សហការ​ជាមួយ​អាម៉េរិក​និង​គ្រប់គ្រង​ការខ្វែងគំនិត​គ្នា​
23:05 ​អក្សរសាស្ត្រ​៖ ផាតិកម្ម , ពង , ពងល្វា , ពងស្វាស , ភរិយាដ​
15:52 មន្ទីរធនធានទឹកខេត្តឧត្តរមានជ័យ បញ្ចេញគ្រឿងចក្រ ទៅជួយទប់ទឹក ជំនួសការទប់ដោយការ៉ុង
15:46 សហរដ្ឋអាម៉េរិកបញ្ជាក់អំពីការបន្តកិច្ចសហការគាំទ្រកម្ពុជាលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ
14:51 អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ព័ត៌មានថា រាជរដ្ឋាភិបាលចាប់ផ្តើមចែកជំនួយ ៥០០ ដុល្លារអាម៉េរិក ជូនដល់ប្រជាពលរដ្ឋហើយ​តម្រូវឱ្យ​ប្រជាពលរដ្ឋចុចតំណភ្ជាប់ គឺជាព័ត៌មានប្រឌិត
14:30 កម្ពុជា និងកាណាដា បង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ
12:24 លោក ឌិត ទីណា ទទួលជួបមន្ត្រីភ្នាក់ងារចៃកាដើម្បីពិភាក្សាលើការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា
10:16 ក្រោយ​ជាប់ឆ្នោត ប្រធានាធិបតី​ម៉ាល់​ឌី​វដែល​និយម​ចិន​ប្តេជ្ញា​បង្រួបបង្រូម​ប្រជាជាតិ​ដែន​កោះនេះ​
9:38 អាម៉េរិក​គេចផុត​ពី​ការបិទ​រដ្ឋាភិបាល​នៅ​នាទីចុងក្រោយ បន្ទាប់ពី​សភា​អនុម័ត​ថវិកា​បណ្តោះអាសន្ន​
8:46 នារីខ្មែរប្រាំពីររូបដែលរងគ្រោះដោយការជួញដូរត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសហការជាមួយអាជ្ញាធរឡាវជួយសង្គ្រោះទាន់ពេលវេលា
8:38 លោកទេសរដ្ឋមន្ត្រី គន់ គីម និងលោក ខូយ រីដា ធ្វើដំណើរតាមឧទ្ធម្ភាចក្រពិនិត្យស្ថានភាពទឹកជំនន់នៅខេត្តពោធិ៍សាត់
8:37 ៩​នាក់​ស្លាប់​ក្នុង​ជំនន់​ទឹកភ្លៀង​និង​ការបា​ក់ដី​នៅ​វៀតណាម​ខាងជើងនិងកណ្តាល
6:58 អប់រំកាយ និងកីឡា កាន់តែមានសារសំខាន់ ក្នុងគ្រឹះស្ថានសិក្សា
6:53 រថយន្តកុងតឺន័រ បើកបុកម៉ូតូ ស្លាប់ បុរសម្នាក់
6:44 ៥០០ នាក់ ចូលរួមទិវាដើរពិភពលោក នៅខេត្តព្រៃវែង
5:43 អភិបាលខេត្ត៖ នៅក្នុងខេត្តកំពង់ឆ្នាំង ក្នុងមួយថ្ងៃ មានសំរាមកាកសំណល់រឹងទីប្រជុំជន ប្រមាណ ៥៤ តោន
5:31 មន្ត្រីក្រសួងធនធានទឹក បានក្រើនរំលឹកដល់អាជ្ញាធរ និងមន្ត្រីជំនាញ ឱ្យយកចិត្តទុកដាក់ លើបញ្ហាជំនន់ទឹកភ្លៀង
5:24 អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រី ចុះត្រួតពិនិត្យ ត្រៀមបង្ការ និងណែនាំកសិករ ប្រមូលផល មុនគ្រោះទឹកជំនន់ ស្ទឹងមង្គលបូរី មកដល់
5:18 អាជ្ញាធរមីន ចេញសេចក្តីជូនដំណឹង ស្តីពីការពង្រឹងវិធានការបង្ការ និងទប់ស្កាត់ គ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគឿងផ្ទុះ ក្នុងពេល និងក្រោយពេលគ្រោះទឹកជំនន់
5:12 នៅក្នុងសប្តាហ៍នេះ មានព្រឹត្តិការណ៍ជាតិជាច្រើន បានកើតឡើង
5:01 ថ្ងៃទី១​ តុលា​៖​ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ បានចាប់ផ្ដើមដំណើរការ នៅតាមឃុំ សង្កាត់ ទូទាំងប្រទេស
4:53 ដំណឹងល្អ! តម្លៃប្រេងសាំង បានបញ្ចុះថ្លៃ ២០០ រៀល គិតត្រឹមដើមខែតុលា
4:49 លោក ថោង ខុន៖ ពីឆ្នាំ១៩៦៥ មកទល់ពេលនេះ មានតែ ឈុន ប៊ុនថន មួយរូបប៉ុណ្ណោះ ដែលបំបែកកំណត់ត្រាជាតិ
4:39 ជួយសង្រ្គោះស្ត្រីខ្មែរជាច្រើននាក់ ឱ្យរួចផុតពីការជួញដូរផ្លូវភេទ នៅឡាវ
4:31 ក្រសួងបរិស្ថាន៖ គិតត្រឹមតែរយៈពេលថ្ងៃទី៣០ កញ្ញា សាលាជាង ៩.០០០ ស្ម័គ្រចិត្តចូលរួម អនុវត្តយុទ្ធនាការកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក
3:51 TV5៖ នរណា អង្រួនសង្វៀន នាយប់នេះ
3:46 រុះរើវិញហើយ របងហ៊ុមព័ទ្ធបេនឡានធំ និងប៉ាណូ គម្រោងអភិវឌ្ឍន៍ របស់ក្រុមហ៊ុន ឈឿន ចាន់ថន នៅបេនឡានតូច ក្រុងសិរីសោភ័ណ
3:38 អាជ្ញាធរ ប្រកាសស្ដីពីការត្រៀមបង្ការគ្រោះមហន្តរាយទឹកជំនន់ ក្នុងស្រុកមង្គលបូរី៖​ ទឹកហក់ឡើងនៅស្ទឹងមង្គលបូរី ប៉ែកកណ្តាល
3:31 ក្រសួងសុខាភិបាល នឹងចាត់វិធានការយ៉ាងតឹងរឹង លេីឧកញ៉ា អ៊ុច សម្បត្តិ និងបក្ខពួក ទៅតាមផ្លូវច្បាប់ជាធរមាន
3:10 កម្មករថា ការទាមទារប្រាក់ខែត្រូវមើលលើស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង
2:58 កម្មករសប្បាយចិត្តចំពោះការដំឡើងប្រាក់ខែឆ្នាំ២០២៤ «អ្វីដែលសំខាន់ចេះគ្រប់គ្រងការចំណាយ »
1:42 ហោរាសាស្រ្ត ប្រចាំថ្ងៃ អាទិត្យ ទី ០១ ខែ តុលា ឆ្នាំ ២០២៣
23:05 អក្សរសាស្ត្រ​៖ សន្ដោស , បង្សុកូល , លាកុដិក , សន្តុដ្ឋី , ព្រហ្ម​
13:46 ​កម្លាំង​នគរបាល​ចម្រុះ បាន​ឃាត់ខ្លួន​ជនសង្ស័យ ៥ នាក់ ជា​ជនជាតិ​វៀតណាម ពាក់ព័ន្ធ​នឹង​ការ​ចរាចរ​គ្រឿងញៀន​ឆ្លងដែន ខុសច្បាប់ ទម្ងន់​ជាង ២.៣០០ ក្រាម
13:42 ​កម្លាំង​នគរបាល​ចម្រុះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ហុង វណ្ណា​រិ​ទ្ឋិ នាយករង​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​ដោយមាន​ការសម្របសម្រួល​នីតិវិធី ពី​លោក ស៊ា​វ ងី​ឈាន់ ព្រះរាជអាជ្ញារង អម​សាលាដំបូង ខេត្តមណ្ឌលគិរី បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៥ នាក់​  ករណី​ដឹកជញ្ជូន​ឆ្លងដែន​  រក្សាទុក​ ​និង​ប្រើប្រាស់ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នៅ​ចំណុច​ច្រកទ្វារ​ទ្វេភាគី​ឡា​ប៉ា​ខេ ស្ថិតនៅ​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។
13:28 គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ផ្លូវ ទាំងអស់ ឱ្យ​ចូលរួម​ក្នុងការ​បង្ការ ទប់ស្កាត់ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុងឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ
12:03 អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ប្រជុំផ្សព្វផ្សាយផែនការ​ការពារសន្តិសុខ​ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យកាន់បិណ្ឌ​ភ្ជុំបិណ្ឌ​ឆ្នាំ២០២៣នេះ​
11:59 រដ្ឋបាលខេត្ត និងយោធភូមិភាគទី៥ ទិសទី១ កាន់វេនភ្ជុំបិណ្ឌទី១ នៅវត្តសមាធិផល ក្រុងសិរីសោភ័ណ បានបច្ច័យ ៣.៨៤០.០០០ រៀល សម្រាប់កសាង
11:30 សមាគមកាបូបស្បែកជើងនិងអេឡិចត្រូនិកកម្ពុជា៖ ការដំឡើងប្រាក់ឈ្នួលកម្មករឆ្នាំ២០២៤ ស្របតាមស្តង់ដាររបស់ILO
11:23 សមាគមស្បែកជើងកម្ពុជាថា ការដំឡើងប្រាក់ឈ្នួលឆ្នាំ២០២៤គឺជាយុទ្ធសាស្ត្រឈ្នះទាំងសងខាង
11:22 ទេសចរអន្តរជាតិ រយៈពេល ៨ខែ នៃឆ្នាំ២០២៣ កើនឡើង ២៥០,៨% ធៀបរយៈពេលដូចគ្នា ឆ្នាំ២០២២
11:19 ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ ឆ្នាំ២០២៣ គឺជាឆ្នាំដ៏មមាញឹក សម្រាប់ការផ្លាស់ប្តូរ ថ្នាក់ដឹកនាំជាន់ខ្ពស់ រវាងប្រទេសចិន និងកម្ពុជា
10:27 សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ចេញសសេចក្តីថ្លែងការណ៍គាំទ្រកំណើនប្រាក់ឈ្នួលឆ្នាំ២០២៤
10:20 ណា​តូ​នឹង​បញ្ជូន​ទាហាន​អង់គ្លេស​ទៅ​កូ​សូ​វ៉ូ ខណៈ​អាម៉េរិក​ព្រមាន​ថា​ទាហាន​សែ​ប៊ី​កំពុង​ពង្រឹង​នៅ​តាម​ព្រំដែន​
10:16 សមាគម TAFTAC ថា កំណើនប្រាក់ឈ្នួលឆ្នាំ២០២៤ រក្សាបានការប្រកួតប្រជែងក្នុទីផ្សារ
9:41 កម្មករ កម្មការរិនី រីករាយចំពោះការដំឡើងប្រាក់ឈ្នួលនិងថា”សំខាន់មានការងារធ្វើ”
9:28 ការចេះចាត់ចែងចាយវាយប្រាក់ឈ្នួល គឺជារឿងសំខាន់សម្រាប់កម្មករ និយោជិត
9:22 ក្រសួងធនធានទឹកដាក់កម្លាំងតាមដានស្ថានភាពទឹកស្ទឹងព្រៃកត្នោត
9:22 ជីវិត​អ្នក​ក្រីក្រប្រជាជន​ក្រីក្រ​៖ រដ្ឋាភិបាល​ថ្មី​បាន​ធ្វើ​​អ្វីខ្លះ​ដើម្បី​ជួយ​ពួក​គាត់?
9:09 សហជីពធំៗប្រកាសគាំទ្រការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៤
9:01 ថ្ងៃកាន់បិណ្ឌដំបូងពុទ្ធបរិស័ទខេត្តកំពតបាននាំគ្នាទៅវត្តយ៉ាងច្រើនកុះករ
7:21 នគរបាលខណ្ឌពោធិ៍សែនជ័យ តាមប្រមាញ់បានជនសង្ស័យ ប្រើដាវកាប់ជនរងគ្រោះ ៣ នាក់​
7:13 អគ្គិភ័យ ឆេះផ្ទះ ស្លាប់បុរសម្នាក់
5:40 សម្តេចធិបតីអំពាវនាវ ៨ ចំណុចដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់មនុស្សវ័យចាស់
5:27 ក្រសួងជំនាញ៖នៅកម្ពុជាភ្លៀងរលឹមតាមបែបរដូវបុណ្យភ្ជុំបិណ្ឌ
5:25 សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ជួយមនុស្សចាស់ជរាគឺប្រៀបដូចជាការជួយខ្លួនឯង»
5:19 លោកឧបនាយករដ្ឋមន្ត្រីប្រចាំការស្នើជប៉ុនពិនិត្យលទ្ធភាពរៀបចំកិច្ចសន្ទនាគោលនយោបាយរវាងប្រទេសទាំងពីរដើម្បីកំណត់នូវគោលជំហររួមគ្នា
4:28 ភ្លៀង​ធ្ងន់ធ្ងរ​នៅ​ញូវយ៉ក​បង្ក​ជំនន់​ភ្លាមៗ​និង​ចលាចល​នៅ​ផ្លូវ​រថភ្លើង​ក្រោម​ដី​
4:23 សេដ្ឋកិច្ច​ចិន​មាន​លំនឹង ហើយ​សកម្មភាព​រោងចក្រ​វិល​មក​កាន់​កំណើន​ជាថ្មី
3:32 កម្ពុជា ចិន ពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងការស្តារ និងអភិវឌ្ឍផ្លូវដែកនៅកម្ពុជា
3:29 ២៥ ឆ្នាំចុងក្រោយវិស័យធនាគារកើនឡើងនូវ ទ្រព្យសកម្មប្រមាណ ៨០ ដង ដល់ ៨១ ប៊ីលានដុល្លារអាមេរិក
3:22 គណៈប្រតិភូរដ្ឋបាលរាជធានីនាំអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចែកជូនជូន កងទ័ព និងនគរបាល ការពារព្រំដែនថៃនិងឡាវ
3:16 ជំនន់ទឹកស្ទឹងលើក្រុងរបស់ខេត្តចំនួនបីនៅជុំវិញបឹងទន្លេសាបចាប់ផ្តើមធូរស្រាល
3:10 វៀតណាម​សំរេច​គោលដៅ​ទេសចរណ៍ ដោយ​៩​ខែ​មក​នេះ​ទទួលបាន​ភ្ញៀវ​បរទេស​៨,៩​លាន​
2:47 ប្រែក្លាយសហគមន៍នេសាទ ជាតំបន់អេកូទេសចរណ៍ គឺរួមចំណែកអភិរក្ស ធនធានសមុទ្រ ដ៏ប្រសើរបំផុត
2:41 រដ្ឋបាលខេត្តកំពង់ឆ្នាំង សហការជាមួយមន្ទីរមុខងារសាធារណៈ បើកកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយ អនុក្រឹត្រលេខ៣០៩ អនក្រ.បក និង អនុក្រឹត្យលេខ២០ អនក្រ.បក របស់រាជរដ្ឋាភិបាល
2:37 បញ្ចប់វគ្គបណ្ដុះបណ្ដាល មន្ត្រីបច្ចេកទេស គ្រប់គ្រងការប្រកួត ប្រដាល់គុនខ្មែរ
2:29 ជំនន់ទឹកភ្លៀង ធ្វើឱ្យលិចក្រុងពោធិ៍សាត់ និងតំបន់មួយចំនួនក្នុងខេត្ត៖ អាជ្ញាធរមានសមត្ថកិច្ច កំពុងជួយប្រជាពលរដ្ឋ ពីគ្រោះទឹកជំនន់នេះ
2:28 រង្វាន់​ឆ្នោត Powerball កើនឡើង​ជិត ១ ពាន់​លាន​ដុល្លារ ក្រោយ​រក​មិនឃើញ​អ្នកឈ្នះ​យ៉ាងយូរ​
2:23 ប្រជាជន​ជាង​៨០%​នៃ​តំបន់​ណាហ្គ័រ​ណូ​-​កា​រ៉ា​បាក់ ភៀសខ្លួន​ទៅ​អា​មេ​នី​
2:01 ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​វិហារ​ចំនួន​ពីរ​នៅ​ប៉ា​គី​ស្ថាន​សម្លាប់​មនុស្ស​យ៉ាងហោច​៥៧ នាក់​
1:55 ពូទីនបញ្ជាអោយអតីតមេបញ្ជាការកងទាហានស៊ីឈ្នួលWagnerដឹកនាំបញ្ជាកងឯកភាពស្ម័គ្រចិត្តនៅអ៊ុយក្រែន
0:11 Newcastle រំពឹង​ឈ្នះ​ងាយៗ​លើ Burnley ខណៈ Spurs បើកទ្វារ​ផ្ទះ​ស្វាគមន៍​ហង្ស​ក្រហម Liverpool
23:05 ​អក្សរសាស្ត្រ​៖ ខមាទោស , ឃុន , ជជួរ , ស្ទួយ , អាមាតិសារ​
16:12 ស្ថាប័នជំនាញចំនួនបីចុះអនុស្សរណៈរួមគ្នាដើម្បីជួយរកដំណោះស្រាយបញ្ហាពន្ធដារ គណនេយ្យហិរញ្ញវត្ថុ និងអាជីវកម្មស្តង់​ដារ
15:38 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដាក់ចេញនូវទិសដៅអាទិភាពគោលនយោបាយ ១៥ចំណុច
14:26 នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម និងអាជ្ញាធរខេត្ត បានដឹកនាំប្រតិភូ ចុះត្រួតពិនិត្យគ្រោះទឹកជំនន់
13:18 បុរស​កម្ពុជា​ម្នាក់​ស្ថិត​ចំណោម​មនុស្ស​៣​នាក់​ដែល​ត្រូវ​វៀតណាម​កាត់ទោស​ប្រហារជីវិត​ចំពោះ​ការលួចដឹកជញ្ជូន​ថ្នាំញៀន​
12:57 ខាន់ ចេ​សា មាន​ទំនុកចិត្ត​យកឈ្នះ​កីឡាការិនី​អា​មេ​រិ​ក នៅ​សង្វៀន ONE ថ្ងៃស្អែក​នេះ
11:49 មី​យ៉ាន់​ម៉ា​ខឹង​នឹង​ភាពយន្ត​ល្បី​របស់​ចិន​មួយ​ស្តីពី​គំរោង​ឧក្រិដ្ឋកម្ម​ដែល​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​
11:17 ត្រីបបែលយក្សទឹកសាបទម្ងន់៣០០គីឡូក្រាម ត្រូវបានទទួលជាអន្តរជាតិថា ជាត្រីបបែលយក្សទឹកសាបដ៏ធំបំផុតនៅលើពិភពលោក
11:14 ACU ឲ្យចៅសង្កាត់ចោមចៅទី១ និងស្មៀនសង្កាត់ចោមចៅទី១ បំភ្លឺករណីយកលុយ ពីប្រជាពលរដ្ឋ និងមិនបានបើកប្រាក់រង្វាន់លើកទឹកចិត្ត ជាង ២០០ លានរៀល ជូនដល់មន្ត្រី
11:08 គ.ជ.ប អំពាវនាវចំពោះប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ អញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ខ្លួន ដែលបិទផ្សាយនៅតាមសាលាឃុំ សង្កាត់
11:01 ប្រតិភូសាធារណការរាជធានីនិងរដ្ឋបាលខណ្ឌចំនួនបីទៅសាកសួរសុខទុក្ខកងទ័ពវរៈនគរបាលការពារនៅច្រកអានសេះ
10:48 រដ្ឋមន្ត្រី បីក្រសួង ទៅមើលប្រព័ន្ធស្រោចស្រពវ៉ៃគោ ដើម្បីសហការគ្នាអភិវឌ្ឍន៍ នៅមូលដ្ឋាន