Views: 4
ដោយៈប.ខុន/ ភ្នំពេញ៖សម្ពាធទាបសកម្មនៅក្នុងសមុទ្រចិនខាងត្បូងដែលមានដំណើរទៅរកកោះហៃណាំបានស្រូបខ្យល់មូសុងនិរតីឱ្យបង្កើនឥទ្ធិពលដល់កម្រិតបង្គួរនាំឱ្យមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស ជាពិសេសនៅតំបន់ខ្ពង់រាបភាគខាងជើងនិងភាគឦសានចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២២ខែសីហា ជាមួយគ្នានេះនៅតំបន់ មាត់សមុទ្រក៏មានខ្តល់បក់បោកខ្លាំងជាងពេលធម្មតាដែរ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៨ខែសីហាឆ្នាំ២០២២ថា សម្ពាធទាបសកម្ម នៅក្នុងសមុទ្រចិនខាងត្បូងដែលមានដំណើរទៅរកកោះហៃណាំបានស្រូបខ្យល់មូសុងនិរតីឱ្យបង្កើនឥទ្ធិពលដល់កម្រិតបង្គួរនាំឱ្យមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស ជាពិសេសនៅតំបន់ខ្ពង់រាបភាគខាងជើងនិងភាគឦសាន។
អ្នកនាំពាក្យដដែលបន្តថា ភ្លៀងបានចាប់ផ្តើមធ្លាក់រាយប៉ាយនៅថ្ងៃនេះ(១៨សីហា)ដោយរុញពីភាគខាងក្រោម(ត្បូង)ឡើងទៅភាគខាងជើងរហូតដល់ថ្ងៃទី២២ខែសីហា។ជាមួយគ្នានេះនៅតំបន់មាត់សមុទ្រមានខ្យល់បក់បោកខ្លាំងជាងពេលធម្មតាដែរ ។ នៅរាជធានីភ្នំពេញនិងបណ្តាខេត្តភាគខាងត្បូងអាចនឹងមានភ្លៀងធ្លាក់នៅល្ងាចថ្ងៃទី១៨ខែសីហា នេះ។
នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ រសៀល មានភ្លៀងធ្លាក់កម្រឹតផ្សែងក្រូចទៅខ្សោយ តាមបណ្តាឃុំមួយចំនួនក្នុងស្រុកពញាឮ ស្រុកស្អាង និងស្រុកមុខកំពូល ខេត្តកណ្តាល(រូបថតក្រសួងធនធានទឹក)ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី១៦ខែសីហាកន្លងទៅបានជូនដំណឹងស្តីពីការព្យាករធាតុអាកាសសម្រាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២៣ ខែសីហាថា ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប(ITCZ)អូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម ភ្ជាប់ទៅនឹងសម្ពាធទាបសកម្មActive Low មួយនៅលើភាគខាងជើងនៃសមុទ្រចិនខាងត្បូង រួមជាមួយនឹងខ្យល់មូសុងនិរតីបក់ពីមធ្យមទៅបង្គួរ បង្កឱ្យមានភ្លៀងធ្លាក់កនុងកម្រិតពីបង្គួរទៅច្រើន។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា ស្ថានភាពបែបខាងលើនេះធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២៣ទៅ២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣២ទៅ៣៤អង្សាសេ។អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរក្នុងនោះក៏មានច្រើនដោយអន្លើ និងលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ បរិមាណទឹកភ្លៀងធ្លាក់ច្រើនបន្តបន្ទាប់អាចនឹងធ្វើឲ្យភូមិសាស្ត្រមួយចំនួននៃខេត្តកំពង់ធំប្រឈមនឹងជំនន់ទឹកភ្លៀងសារជាថ្មី។
នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ រសៀល មានភ្លៀងធ្លាក់កម្រឹតផ្សែងក្រូចទៅខ្សោយ តាមបណ្តាឃុំមួយចំនួនក្នុងស្រុកពញាឮ ស្រុកស្អាង និងស្រុកមុខកំពូល ខេត្តកណ្តាល(រូបថតក្រសួងធនធានទឹក)សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែកនិងខ្ពង់រាបភាគឦសានមានសីតុណ្ហភាពអប្បបរមាពី២២ទៅ២៤អង្សាសេនិងសីតុណ្ហភាពអតិបរមាមានពី៣១ទៅ៣៣អង្សាសេ។អាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅទៅបង្គួរនិងច្រើនដោយអន្លើលាយឡំទៅដោយ ផ្គររន្ទះ និងខ្យល់កន្ត្រាក់។ អាចបង្កមានជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រ មួយចំនួននៃខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តឧត្តរមានជ័យ។
នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២៣ទៅ២៥អង្សាសេនិងសីតុណ្ហភាពអតិបរមាមានពី៣០ទៅ៣២អង្សាសេ។អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕សរន
នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ រសៀល មានភ្លៀងធ្លាក់កម្រឹតផ្សែងក្រូចទៅខ្សោយ តាមបណ្តាឃុំមួយចំនួនក្នុងស្រុកពញាឮ ស្រុកស្អាង និងស្រុកមុខកំពូល ខេត្តកណ្តាល(រូបថតក្រសួងធនធានទឹក)នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ រសៀល មានភ្លៀងកម្រិតខ្សោយទៅមធ្យមនៅស្រុកសៀមបូក ស្រុកថាឡាបរិវ៉ាត់ និងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង(រូបថតក្រសួងធនធានទឹក)