Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ភ្លៀង​ចាប់ផ្តើម​ធ្លាក់​រាយប៉ាយ​នៅ​ទូទាំងប្រទេស​ចាប់ពី​ថ្ងៃទី​១៨​ដល់​២២​ខែសីហា​

Views: 4

ដោយៈ​ប​.​ខុន​/ ភ្នំពេញ៖​សម្ពាធ​ទាប​សកម្មនៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ដំណើរ​ទៅរក​កោះ​ហៃណាំ​បាន​ស្រូប​ខ្យល់មូសុង​និរតី​ឱ្យ​បង្កើន​ឥទ្ធិពល​ដល់​កម្រិត​បង្គួ​រ​នាំឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅក្នុង​ក្របខណ្ឌ​ស្ទើរ​ទូទាំងប្រទេស ជាពិសេស​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​និង​ភាគ​ឦសាន​ចាប់ពី​ថ្ងៃទី​១៨​ដល់​ថ្ងៃទី​២២​ខែសីហា ជាមួយគ្នានេះ​នៅ​តំបន់ មាត់សមុទ្រ​ក៏មាន​ខ្ត​ល់បក់​បោក​ខ្លាំង​ជាង​ពេល​ធម្មតា​ដែរ​។​

​លោក​ ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុ​និ​យ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០២២​ថា ​សម្ពាធ​ទាប​សកម្ម នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ដំណើរ​ទៅរក​កោះ​ហៃណាំ​បាន​ស្រូប​ខ្យល់មូសុង​និរតី​ឱ្យ​បង្កើន​ឥទ្ធិពល​ដល់​កម្រិត​បង្គួ​រ​នាំឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅក្នុង​ក្របខណ្ឌ​ស្ទើរ​ទូទាំងប្រទេស ជាពិសេស​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​និង​ភាគ​ឦសាន​។​

អ្នកនាំពាក្យ​ដដែលបន្តថា​ ភ្លៀង​បានចាប់ផ្តើម​ធ្លាក់​រាយប៉ាយ​នៅថ្ងៃនេះ​(១៨​សីហា​)​ដោយ​រុញ​ពី​ភាគ​ខាងក្រោម​(​ត្បូង​)​ឡើងទៅ​ភាគខាងជើង​រហូតដល់​ថ្ងៃទី​២២​ខែសីហា​។ជាមួយគ្នានេះ​នៅ​តំបន់​មាត់សមុទ្រ​មាន​ខ្យល់​បក់បោក​ខ្លាំង​ជាង​ពេល​ធម្មតា​ដែរ ។ នៅ​រាជធានី​ភ្នំពេញ​និង​បណ្តា​ខេត្ត​ភាគខាងត្បូង​អាច​នឹងមាន​ភ្លៀង​ធ្លា​ក់នៅ​ល្ងាច​ថ្ងៃទី​១៨​ខែសីហា នេះ​។​

នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ រសៀល មានភ្លៀងធ្លាក់កម្រឹតផ្សែងក្រូចទៅខ្សោយ តាមបណ្តាឃុំមួយចំនួនក្នុងស្រុកពញាឮ ស្រុកស្អាង និងស្រុកមុខកំពូល ខេត្តកណ្តាល(រូបថតក្រសួងធនធានទឹក)

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​១៦​ខែសីហា​កន្លងទៅបាន​ជូនដំណឹង​ស្តីពី​ការ​ព្យាករ​ធាតុអាកាស​សម្រាប់​ពីថ្ងៃ​ទី​១៧​ដល់​ថ្ងៃទី​២៣ ខែសីហា​ថា​ ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​រង​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​(ITCZ)​អូសបន្លាយ​កាត់​លើ​ភាគ​ខាងជើង​ប្រទេស​ថៃ ឡាវ វៀតណាម ភ្ជាប់​ទៅនឹង​សម្ពាធ​ទាប​សកម្ម​Active Low មួយ​នៅលើ​ភាគ​ខាងជើង​នៃ​សមុទ្រ​ចិន​ខាងត្បូង រួម​ជាមួយនឹង​ខ្យល់មូសុង​និរតី​បក់​ពី​មធ្យម​ទៅ​បង្គួរ បង្កឱ្យមាន​ភ្លៀង​ធ្លាក់​កនុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន​។​

សេចក្តីជូនដំណឹងបានបញ្ជាក់ថា ស្ថានភាព​បែប​ខាងលើនេះ​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣​ទៅ​២៥​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣២​ទៅ​៣៤​អង្សា​សេ​។​អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​ក្នុងនោះ​ក៏មាន​ច្រើន​ដោយ​អន្លើ និង​លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ បរិមាណ​ទឹកភ្លៀង​ធ្លាក់​ច្រើន​បន្តបន្ទាប់​អាច​នឹងធ្វើ​ឲ្យ​ភូមិសាស្ត្រ​មួយចំនួន​នៃ​ខេត្តកំពង់ធំ​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​សារជាថ្មី​។​

នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ រសៀល មានភ្លៀងធ្លាក់កម្រឹតផ្សែងក្រូចទៅខ្សោយ តាមបណ្តាឃុំមួយចំនួនក្នុងស្រុកពញាឮ ស្រុកស្អាង និងស្រុកមុខកំពូល ខេត្តកណ្តាល(រូបថតក្រសួងធនធានទឹក)

​សម្រាប់​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក​និង​ខ្ពង់រាប​ភាគ​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២​ទៅ​២៤​អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមាមាន​ពី​៣១​ទៅ​៣៣​អង្សា​សេ​។​អាចមាន​ភ្លៀង​នៅក្នុង​កម្រិត​ពី​តិច​ទៅ​ទៅ​បង្គួរ​និង​ច្រើន​ដោយ​អន្លើ​លាយឡំ​ទៅដោយ ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​។ អាច​បង្ក​មាន​ជំនន់​ទឹកភ្លៀង​នៅក្នុង​ភូមិសាស្ត្រ មួយចំនួន​នៃ​ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣​ទៅ​២៥​អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣០​ទៅ​៣២​អង្សា​សេ​។​អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​៕សរន

នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ រសៀល មានភ្លៀងធ្លាក់កម្រឹតផ្សែងក្រូចទៅខ្សោយ តាមបណ្តាឃុំមួយចំនួនក្នុងស្រុកពញាឮ ស្រុកស្អាង និងស្រុកមុខកំពូល ខេត្តកណ្តាល(រូបថតក្រសួងធនធានទឹក)


នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ រសៀល មានភ្លៀងកម្រិតខ្សោយទៅមធ្យមនៅស្រុកសៀមបូក ស្រុកថាឡាបរិវ៉ាត់ និងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង(រូបថតក្រសួងធនធានទឹក)

Post navigation