Views: 6
ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ចំនួនមនុស្សស្លាប់ពីរញ្ជួយដីនៅកោះចាវ៉ារបស់ឥណ្ឌូនេស៊ីកាលពីសប្តាហ៍មុនបានកើនដល់៣២១នាក់នៅពេលក្រុមជួយសង្គ្រោះបានរកឃើញសាកសពមនុស្សបន្ថែមទៀតកាលពីថ្ងៃអាទិត្យ។
រញ្ជួយដីក្នុងជំរៅដីរាក់មួយបានវាយប្រហារទីប្រជុំជនឆន់ហ្សួរ(Cianjur)ក្នុងខេត្តចាវ៉ាខាងលិចកាលពីថ្ងៃចន្ទសប្តាហ៍មុន ដោយជនរងគ្រោះភាគច្រើនត្រូវបានសម្លាប់ដោយអាគារនិងដីបាក់សង្កត់។
ប្រធានទីភ្នាក់ងារសម្រាលគ្រោះមហន្តរាយលោក ស៊ូហាយ៉ាន់តូ (Suharyanto)បានប្រាប់សន្និសីទកាសែតមួយកាលពីថ្ងៃអាទិត្យថា អ្នកជួយសង្គ្រោះបានរកឃើញសាកសពបីទៀតបន្ទាប់ពីបានរកឃើញចំនួនប្រាំបីកាលពីថ្ងៃសៅរ៍។
លោកថា «ជាមួយនឹងការរកឃើញសាកសពបីទៀត ចំនួនមនុស្សស្លាប់ដោយគ្រោះធម្មជាតិនេះឡើងដល់៣២១នាក់ ហើយ១១នាក់ទៀតកំពុងបាត់ខ្លួន»។
ក្រុមអ្នកជួយសង្គ្រោះនិងស្វែងរកបន្តការងាររបស់គេទៀតនៅថ្ងៃចន្ទទី២៨វិច្ឆិកា ដោយផ្តោតលើតំបន់ដែលមានមនុស្សកំពុងបាត់ខ្លួន។
រញ្ជួយដីកំលាំង៥,៦រិច្ឆទ័រនេះបានបំផ្លាញផ្ទះជាង៦២.០០០និងបង្ខំអោយមនុស្សជាង៧៣.០០០នាក់ភៀសខ្លួនទៅនៅតាមមណ្ឌលបណ្តោះអាសន្ន៕