Views: 1
បើកបរសូមប្រុងប្រយ័ត្ន ! មនុស្ស ៨នាក់ស្លាប់ និងរងរបួស ១៤នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃនេះ
ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នាថ្ងៃទី២៤ ខែកញ្ញា នេះ បានកើតឡើងចំនួន ៨លើក បណ្តាលឲ្យមនុស្សចំនួន ៨នាក់ បានស្លាប់ និង រងរបួសធ្ងន់ស្រាល ចំនួន ១៤នាក់ (ធ្ងន់ ៩នាក់ និងស្រាល ៥នាក់)។ តួលេខអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍នេះ គឺគិតត្រឹមម៉ោង ៤ រសៀល។ នេះបើតាមរបាយការណ៍បញ្ជាក់របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលរស្មីកម្ពុជា ទទួលបាន នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ នេះ។
របាយការណ៍ដដែល បានបន្តថាៈ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ៨លើក នៅរាជធានី ខេត្ត ចំនួន ៨ មានដូចជាៈ ខេត្តកំពង់ចាម ស្លាប់ ១នាក់ , កំពង់ស្ពឺ ស្លាប់ ១នាក់ និងរបួស ២នាក់ , កំពង់ឆ្នាំង ស្លាប់ ២នាក់ , កំពត ស្លាប់ ១នាក់ និងរបួស ៤នាក់ , កណ្តាល ស្លាប់ ២នាក់ និងរបួស ១នាក់ , ភ្នំពេញ របួស ៣នាក់ , ពោធិសាត់ ស្លាប់ ១នាក់ និងរបួស ១នាក់ និងខេត្តតាកែវ របួស ៣នាក់៕/V